28 C
Phnom Penh

នាយក​រដ្ឋ​មន្រ្ដី​សិង្ហបុរី​ព្យាករណ៍​ថា ចិន​នឹង​គ្មាន​ថ្ងៃ​ដណ្ដើម​តួ​នា​ទី​សន្ដិ​សុខ នៅ​តំបន់​អាស៊ី​ជំនួស​អាមេរិក​បានទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ស្ថានភាព​នេះ តំបន់​សមុទ្រ​ចិន​ខាងត្បូង ច្រកសមុទ្រ​កោះ​តៃវ៉ាន់ និង សមុទ្រ​ខាងកើត បាន​កំពុង​បន្ត​ឡើង​កំ​ដៅ ។ មិនថា​ឡើយ​ប្រទេស​ក្នុង​តំបន់​ទេ ដែល​មហាយក្ស​ចិន កំពុង​ពង្រីក វាតទី ដណ្ថើ​មកា​ន់​កាប់ គឺ​សូម្បី​សហរដ្ឋអាមេរិក ក៏បាន​មិន​បណ្ដោយឲ្យ​ចិន​គ្រប់គ្រង​ភូមិសាស្ត្រ នយោបាយ​យោធា​នៅ​ទីនោះ​បាន​ឡើយ។

ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេយ៌ មាន១០ប្រទេស គឺ​មានតែ​ប្រទេស​មួយ ឬពីរ​ប៉ុណ្ណោះ ដែល​ជា​កូនបំណុល​ចិន បាន​កំពុង​ទាញ​ទម្លាក់​ប្រទេស​របស់​ខ្លួន​ក្រោម​រណប​ចិន ដោយចេតនា ជាមួយ​ការ​បើក​អោយ​មាន​កងទ័ព​ចិន មក​ធ្វើ​សមយុទ្ធ​ជា​ញឹកញាប់​ជាមួយ​កងទ័ព​ប្រទេស​ខ្លួន។រូបភាព​នេះ ត្រូវ​បាន​មើលឃើញ​ថា ជា​ការ​ទទួលយក​រួច​ទៅ​ហើយ​នូវ ភូមិសាស្ត្រ វាតទី​របស់ មហាយក្ស​ចិន។ ប៉ុន្តែ សម្រាប់​នាយក​រដ្ឋ​មន្រ្ដី​សិង្ហបុរី​បាន​ព្យាករណ៍​ថា ចិន​នឹង គ្មាន​ថ្ងៃ​ដណ្ដើម​តួ​នា​ទី​សន្ដិ​សុខ នៅ​តំបន់​អាស៊ី ឬអាស៊ី​អា​គ្នេយ៌​ជំនួស​អាមេរិក​បាន​ឡើយ។លោក​ក៏បាន​ព្រមាន​ពី​ផលវិបាក​នៅ​តំបន់​អាស៊ាន​ដែល​អាច​កើត​ចេញពី​ការ​ប្រឈម​រវាង​មហាអំណាច​ធំ​ពីរ គឺ​អាមេរិក និង​ចិន​ហើយ​អាច​ទាញ​អោយ​មានការ​បែកបាក់​សាមគ្គីភាព​ក្នុងចំណោម​សមាជិក។ភ្ជាប់​ជាមួយ​ការព្រមាន​នោះ​លោក Lee HSEING LOONG បាន​ផ្ដល់​យោបល់​ឱ្យ​ប្រទេស​ទាំង១០នេះ​ជ្រើសរើស​ប្រទេស​មួយ​ដោយ​មិន​និយាយ​អំពី​អព្យា​ក្រឹត្យ​ភាព របស់​រដ្ឋ​ណាមួយ​នោះ​ទេ។ទ

ស្សនាវដ្ដី​មួយ​ដែល​ចុះផ្សាយ​អំពី​កិច្ចការ​បរទេស​របស់​សិង្ហបុរី បាន​កត់សម្គាល់​ការវិភាគ​របស់ លោកនាយក​រដ្ឋមន្ត្រី សិង្ហបុរី អំពី​សារៈសំខាន់​របស់​អាមេរិក​បើ​ទោះបី​លោក​គិតថា ចិន​កាន់តែ​មាន​អានុភាព យ៉ាងណាក៏ដោយ ក៏​មិន​អាច ធ្វើអោយ​តំបន់​សន្តិសុខ​អាស៊ី ជាពិសេស អាស៊ី​អា​គ្នេយ៌ របូត​ទៅ​ក្រោម​ចិន​គ្រប់គ្រង​បាន​ឡើយ។ លោក​បាន​សរសេរ​ថា​ការ​ប្រឈម​ណាមួយ​រវាង​មហាអំណាច​ទាំងពីរ​គឺ​មិន​ដូច​សង្គ្រាម​ត្រជាក់​កន្លងទៅ​នោះ​ទេ ដោយសារ​ចិន​ពុំ​មានប្រៀបលើ​អាមេរិក​នោះ​ឡើយ។ លោក​បញ្ជាក់​ថា វត្តមាន​កង​រក្សា​សន្ដិ​សុខ​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​សារៈសំខាន់​ណាស់ ហើយ​អាមេរិក មិន​អាច​ប្រលែង​ដៃ​របស់​ខ្លួន​ឡើយ។ ចំណែក​ចិន​គឺ​គ្មាន​ថ្ងៃ​អាច​ដណ្ដើម តួនាទី​នេះ​ពី​សហរដ្ឋអាមេរិក​បាន​ដែរ បើ​ទោះបីជា​ព្យាយាម​ពង្រឹងពង្រីក​លើ​វិស័យ​យោធា​របស់​ខ្លួន​យ៉ាងណាក៏ដោយ​នោះ។

ក្នុង​អត្ថបទ​ដែល​សរសេរ​ដោយ​លោក Lee អំពី​ទំនាក់ទំនង​អន្ដរ​ជាតិ លោក​យល់ថា មហិច្ឆតា​របស់​ចិន ខាង​ផ្នែក​ដែន​គោក ឬដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៃ​ប្រទេស​ក្នុង​តំបន់​នេះ​នឹង​ធ្វើ​ឱ្យ​គេ​មើលឃើញ​ថាវ​ត្ត​មាន​កងទ័ព​ចិន​គ្រាន់តែ​ដើម្បី​ស្វែងរក​ការពង្រីក​ដែនទឹក​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​តែប៉ុណ្ណោះ គឺ​ខុស​ពី​ទស្ស​វនៈ​វិស័យ​របស់​សហរដ្ឋអាមេរិក​ដែល​បាន​គិតទៅ​រក ផលប្រយោជន៍​នៃ​ប្រទេស​ក្នុង​តំបន់។

សម្រាប់​លោក Lee ដែល​បារម្ភ​ខ្លាំង​នោះ គឺថា ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​ប្រទេស​ដែល​មាន​ភាព​ឆាប់​ប្រតិកម្ម​ណាស់ ពីព្រោះ​ប្រទេស​នោះ អាច​យល់​ខុសពី​គោលដៅ​របស់​អាមេរិក ។ស្រង់​មក​ផ្សាយ​ដោយសារ​ព័ត៌មាន​ហុងកុង South China Morning Post លោកLeeបាន ថែមទាំង​ព្យាករណ៍​ថាបើ​អាមេរិក​ដកទ័ព​ពី​អាស៊ី​ខាងកើត​នោះ​គឺជា​ការ​បើក​ឱ្យ​ជប៉ុន​នឹង​កូរ៉េ​ខាងត្បូង​ផលិត​អាវុធ​នុយ​ក្លា​អ៊ែ​ររបស់​ខ្លួន ដើម្បី​ប្រឈម​នឹង​ការគម្រាម​កំហែង​ពី កូរ៉េខាងជើង​ហើយ អាមេរិក​ខ្លួន​គេ​ផ្ទាល់ ក៏អាច​ជួប​ផលវិបាក​ដែរ ។តែ​អាមេរិក​មិន​ប្រលែង​ខ្លួន​អោយ​ឆ្ងាយ​ពី​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ឡើយ។

បើដូច្នេះ សម្រាប់​សហរដ្ឋអាមេរិក ក៏​មិន​អាច​បណ្ដោយ​អោយ តំបន់​អាស៊ី​អា​គ្នេយ៌​ធ្លាក់​នៅ​ក្រោម​ឥទិ្ធ​ពល​ផ្ដាច់មុខ​របស់​ចិន​បាន​ដែរ។គេ​នៅចាំ​បាន​ថា​លោក Lee បាន​បង្ខំ​ឱ្យ​ប្រទេស​តូច​ៗនៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​ជ្រើសរើស​នយោបាយ​របស់​ខ្លួន រវាង​ចិន និង​អាមេរិក ហើយ​លោក​មិន​ចង់​ឮមេដឹកនាំ​ប្រទេស​ទាំងនោះ អះអាង​ថា​ខ្លួន​ជា​ប្រទេស អព្យា​ក្រឹត្យ​អ្វី​ឡើយ។លោក​បន្ត​ថាបើ​អាមេរិក​ព្យាយាម​ទប់ទល់​នឹង​ចិន​ដែល​ព្យាយាម​បង្កើត​ឥទ្ធិពល​របស់​ខ្លួន​នៅ​អាស៊ី គឺ​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​នឹង​ចាប់ផ្ដើម​ទៅ​រក​ការ​ប្រឈម​ដាក់គ្នា​ដែល​អាច​អូស​បន្លាយ​ច្រើន​ទសវត្ស​ហើយ​ប្រទេស​នៅ​អាស៊ី​ស្ថិត​ក្នុង​គ្រោះថ្នាក់​ជាងគេ។

យ៉ាងណាក៏ដោយ​លោក​អះអាង​ថា​នឹង​មិន​ដូច​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​នោះ​ទេ ។ក្រោយ​ចប់​សង្គ្រាមលោក​លើក​ទីពីរ​សហរដ្ឋអាមេរិក​បាន​បើក​យុទ្ធ​សា​ស្រ្ដចំហ​ជើងមេឃ​របស់​ខ្លួន និង​ការបង្កើត​អង្គការ​ពិភពលោក​រៀបចំ​សណ្ដាប់ធ្នាប់​សង្គម​ជាថ្មី​ក្រោម​មូលដ្ឋាន នៃ​ភាពជា​អ្នក​តាមដាន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ក្នុង​តំបន់ ស្រប​ពេល​ដែល​ចិន​ទើបនឹង​បើកចំហ​ប្រទេស​ខ្លួន​ទៅកាន់​ពិភពលោក​ក្នុងរយៈពេល​បី​ទសវត្ស​ចុងក្រោយ​នេះ។

អត្ថបទ​វិភាគ​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី Lee HSEING LOONG មកដល់ពេលនេះ​មាន​ភាព​តានតឹង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​កំពុងតែ​ក្ដៅ​គគុក​ទាំង​លើ​ផ្នែក​ជំងឺ​កូ​វីដ​-១៩ សមុទ្រ​ចិន​ខាងត្បូង និង​ចក្រ​សមុទ្រ​តៃវ៉ាន់​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស