31 C
Phnom Penh

Human Right Watch ស្នើ​មានការ​ស៊ើបអង្កេត​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch ស្នើ​ឱ្យ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ លោក Wanchalearm Satsaksit ។

ការ​ស្នើ​នេះ ក្រោយពេល​សកម្មជន​នយោបាយ​ថៃ​ដែល​ប្រឆាំង​របប​យោធា​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន លោក​ប្រា​យុទ្ធ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់ខ្លួន ដែលគេ​សង្ស័យ​ថា​ជា​ការ​ចាប់ជំរិត​នៅ​កណ្តាល​ក្រុងភ្នំពេញ​កាលពី​ល្ងាច​ម្សិលមិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ Human Right Watch នៅ​ថ្ងៃសុក្រ​នេះ​បានឱ្យ​ដឹង​ថា ករណី​ចាប់ជំរិត​នេះ កើតឡើង​មួយថ្ងៃ​ក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Wanchalearm Satsaksit បាន​ចេញ​វីដេអូ​ឃ្លី​បមួយ ដោយ​និយាយ​ជា​ភាសា​ថៃ រិះគន់​មេដឹកនាំ​ប្រទេស​ថៃ​បច្ចុប្បន្ន គឺ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចារ ។អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ កំពុង​បារម្ភ​ពី​សុវត្ថិភាព​របស់​សកម្មជន​នយោបាយ​ថៃ ដែល​ក្រុម​អាវ​ក្រហម​ថៃ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​នេះ​ស្នើ​ឱ្យ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​ចាប់ជំរិត​លោក Wanchalearm ជាបន្ទាន់។Human Right Watch បានឱ្យ​ដឹង​ថា លោក Wanchalearm គឺជា​សកម្មជន​នយោបាយ​ថៃ​ម្នាក់ និង​ជាសកម្ម​ជន​នយោបាយ​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ

លោក ថា​ក់​ស៊ីន ស៊ី​ណា​វ៉ា​តត្រា ដែល​តែង​រិះគន់​របប យោធា​ដែល​ដឹកនាំ​ប្រទេស​សព្វថ្ងៃ ។លោក Wanchalearm បាន​រត់គេច​ខ្លួន​មក​សម្ងំ​រស់នៅ​កម្ពុជា តាំងពី​ខែឧសភា ឆ្នាំ២០១៤ ក្រោយពី​យោធា​ថៃ​តាម​ចាប់ខ្លួន​លោក បន្ទាប់ពី​មានការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយ​រដ្ឋមន្ត្រី​ជា​ស្ត្រី ដែល​ជា​ប្អូនបង្កើត​របស់​លោក ថា​ក់​ស៊ីន ។

ទោះបីជា​យ៉ាងនេះ​ក្តី ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក ប្រ៊ែដ អា​ដាម បាន​លើកឡើង​ថា​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ នៅ​តាម​ដងផ្លូវ​រាជធានី​ភ្នំពេញ​នេះ ទាមទារ​ឱ្យ​មានការ​ឆ្លើយ​តប​ភ្លាម​ៗពី​អាជ្ញាធរ​កម្ពុជា។អាជ្ញាធរ​កម្ពុជា គួរតែ​មាន​វិធានការ​ជាបន្ទាន់​មួយ ដើម្បី​ធានា​សុវត្ថិភាព​ដល់​លោក Wanchalearm នៅកន្លែង​ដែល​លោក​រស់នៅ។ ប៉ុន្តែ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​កម្ពុជា​មកទល់​ពេលនេះ​នៅ​មិនទាន់​បង្ហាញ​ច្បាស់លាស់​ពាក់ព័ន្ធ​ករណី​ចាប់​សកម្មជន​នយោបាយ​ថៃ​រូប​នេះ​នៅឡើយ​ទេ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស