31 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ​ចង់ ពង្រីក​វត្តមាន​ទ័ព​របស់​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត ខណៈ​អាល្លឺម៉ង់ ព្រមាន​ពី​ការ​ចុះ​ខ្សោយកម្លាំងNATO​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព​អាមេរិក​ដែល​បាន​ដាក់​ពង្រាយ​នៅ​ប្រទេស អាល្លឺម៉ង់ អាច​មួយចំនួន​ធំ​នឹង​បញ្ជូន​ទៅ​បន្ថែម​នៅ​លើទឹក​ដី​នៃ​ប្រទេស​ប៉ូឡូញ​វិញ ដើម្បី​ជួយ​បន្ថែម​វត្តមាន​កងទ័ព​អាមេរិក ក្នុង​ក្រម​ខណ្ឌ​អង្គការ ណា​តូ ដែល​មានស្រាប់​នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត​នេះ មាន​ជាង៥ពាន់​នាក់​ហើយ​នោះ។នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស ប៉ូឡូញ Mateusz Morawiecki បាន​ស្នើ​ថា​កងទ័ព​អាមេរិក ដែល​បំរុង​នឹង​ដកចេញ​ពី​ប្រទេស​អាល្លឺ​ម៉ង​គួរ មក​បំពេញបន្ថែម​សម្រាប់​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ប៉ូឡូញ ។

លោក​បញ្ជាក់​ថា នេះ​ជា​ការ​ពង្រឹង កងកម្លាំង​ណា​តូ​នៅ អឺរ៉ុប​ខាងកើត។កងទ័ព​អាមេរិក ដែល​ស្ថិត​ក្នុង​ក្រម​ខណ្ឌ​របស់​អង្គការ​ណា​តូ មាន​ចំនួន ៣ម៉ឺន ៤ពាន់ ៥០០នាក់ ក្នុង​ប្រទេស​អាល្លឺ​ម៉ង ហើយ​បើ​តាម ផែនការ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ គឺ​អាមេរិក​បាន​ចាប់ផ្ដើម​ដក​ដំបូង៥ពាន់​នាក់​ហើយ នឹង​ដក​អោយ​អស់​នៅ​ឆ្នាំ២០២០នេះ។

នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ កាល​ពី​សៅរិ៍​សប្ដាហ៍​មុន​នេះ បាន​ប្រាប់​ក្រុម​អ្នក​សា​ព័ត៌មាន​ថា លោក​នឹង​សុំ​បើក​ការចរចា អំពី​បញ្ហា​វត្តមាន​កងទ័ព​អាមេរិក ដែល​នឹង​ដកចេញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​សង្ឃឹមថា​កងទ័ព​អាមេរិក ក្នុង​ក្រម​ខណ្ឌ​អង្គការ​ណា​តូ គួរ​ដាក់​ពង្រាយ អោយ​បាន​ច្រើន​នៅ​អឺរ៉ុប​ខាងកើត។អឺរ៉ុប​ខាងកើត គឺជា​តំបន់ ដែល​មាន​ព្រំដែន​ជាប់នឹង​ប្រទេស​រុស្ស៊ី ដែល​ជា​អតីត​សហភាពសូវៀត​ធ្លាប់ ច្បាម​យក​ប្រទេស​មួយ​នេះ​ចូលក្នុង សម្ព័ន្ធភាព នៃ​ប្លុក​សង្គមនិយម។

លោក Morawiecki បាន​អះអាង​ថា បើ​កងទ័ព​អាមេរិក មាន​វត្តមាន​កាន់តែ​ច្រើន​នៅ​អឺរ៉ុប​ខាងកើត គឺជា​កម្លាំង​រឹងមាំ​មួយ​របស់​អង្គការ​ណា​តូ ដើម្បី​ស្ថិរភាព​អឺរ៉ុប​ទាំងមូល។ ទោះជា​បែប​ណាក៏ដោយ សម្រាប់​អាល្លឺម៉ង់ បាន​ព្រមាន​ពី​ការ​ចុះ​ខ្សោយ កងកម្លាំង​ណា​តូ​នៅ​អឺរ៉ុប ខាងកើត​ដែល​រុស្ស៊ី​កំពុង​គំរាមកំហែង។

ក្រសួងការពារជាតិ របស់​អាល្លឺម៉ង់​បាន​ដាក់​ការ​ព្រួយ​បា​រម្ភ​ពី​ឥទិ្ធ​ពល​របស់ មហាអំណាច​យោធា​ណា​តូ​ដែល​អាច​នឹង​ចុះ​ខ្សោយ​បើស​ហរ​ដ្ឋ​អាមេរិក​ដកទ័ព​របស់​ខ្លួន​តាម​ផែនការ​របស់​លោក​ត្រាំ​មែន​នោះ។គេហទំព័រ Military.com បាន​ចុះផ្សាយ​ថា អាមេរិក​នឹង​ដកទ័ព​នៅ អាល្លឺម៉ង់​ដែល​មាន​សរុប​ពី៣ម៉ឺន ៤៥០០នាក់ ដោយ​ទុក ២ម៉ឺន៥ពាន់​នាក់​ប៉ុណ្ណោះ​ក្នុងទឹក​ដី​អាល្លឺម៉ង់។ តែរ​ដ្ឋ​មន្រ្ដី​ក្រសួង ការពារ​ជាតិ​អាល្លឺម៉ង់​អ្នកស្រី Annegret Kramp​-Karrenbauer ប្រាប់​អ្នកសារព័ត៌មាន​ថា​ក្រុង​ប៊ែរឡាំង មិនទាន់​ទទួល បានការ​ជូនដំណឹង នេះ​នៅឡើយ​ទេ។

អ្នកស្រី បន្ត​ថា​ផែនការ​ដក នេះ​អាច​កើតឡើង​គ្រប់ពេល ហើយ​អានុភាព​នឹង​ចុះ​ខ្សោយ។អ្នកស្រី​បន្ថែម​ថាបើ​អាមេរិក​ធ្វើបែប​នេះ​មែន គឺ​នឹង​ប៉ះពាល់​ដល់​អង្គការ​ណា​តូ ទាំងមូល ជាជាង​កិច្ចការពារ​ផ្ទាល់ខ្លួន​អាមេរិក​ដែល​អ្នកស្រី​អះអាង ថា ការពិត​គឺថា​វត្តមាន​កងទ័ព​អាមេរិក​នៅ​អាល្លឺម៉ង់​គឺ​បម្រើ​ដល់​សន្ដិ​សុខ​សម្ព័ន្ធភាព​អាល្លឺម៉ង់​ផង និង​សន្ដិ​សុខ​អាមេរិក​ព្រមទាំង​អឺរ៉ុប​ផង​ដែរ។

ចំណែក Peter Beyer អ្នកសម្របសម្រួល​កិច្ចការ​រដ្ឋាភិបាល​នៃ​ទំនាក់ទំនង​ដែនដី​អា​ត្លង់​តិច គិតថា បើសិន​ផែនការ​នេះ​ត្រូវ​បាន​បញ្ជាក់​មែន គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ពីព្រោះ​វា​គ្រាន់តែ​ជា​កង្វល់​ដំបូង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ជា ច្រើន ទសវត្ស​ទៅ​ហើយដែល​ទ័ព​អាមេរិក​សម្រេចចិត្ត​ដាក់មូលដ្ឋាន​លើទឹក​ដី​អាល្លឺម៉ង់​ច្រើនជាង​គេ​ជា​ប្រវត្តិ​សា​ស្រ្ដដើម្បី​ទប់ទល់​នឹង​សត្រូវ​ចាស់ គឺ​សហភាពសូវៀត​ដែល​មាននៅ​មូលដ្ឋាន Ramstein Air Base និង​ជា​មជ្ឈមណ្ឌល​យុទ្ធ​សា​ស្រ្ដនៅ​អាហ្រ្វិក​និង​មជ្ឈឹ​មបូព៌ា។

ខណៈនេះ​អ្វី​គ្រប់យ៉ាង​កើតឡើង​ដោយ​មិន​ច្បាស់​នៅឡើយ​ប៉ុន្ដែ​ការសម្រេច​ចិត្ត​របស់​ត្រាំ​ដូចនេះ បន្ទាប់ពី​អធិការបតី​អាល្លឺម៉ង់​អ្នក​ស្រី​អង់​ហ្កា​ឡា​ម៉ា​គែល បដិសេធ​ក្នុង​ការ​ទៅ​ចូលរួម​នឹង​កិច្ចប្រជុំ G-7ជា​ជំនួប​ពិសេស​ដែល​ធ្វើឡើង​ក្នុង​ស្ថានការណ៍​កូ​វីដ​-១៩ ដោយសារ​លោក​ត្រាំ បាន​អញ្ជើញ​មេដឹកនាំ ប្រទេស​រុស្ស៊ី លោក វ្លា​ឌីមៀ​ពូ​ទីន និង​ប្រទេស​កូរ៉េ​ខាងត្បូង លោ​កមូន​ចែ​អ៊ី​ន ចូលរួម​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស