26 C
Phnom Penh

រដ្ឋាភិបាល​ថ្មី​សូ​ដង ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​មេដឹកនាំ​ផ្ដាច់ការ al​-Bashir នៅ​តុលាការICC​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្រោមេ​ឃ លើ​ដី​នេះ ជាពិសេស ក្នុង​សម័យ​ទំនើប​នេះ ពុំ​មាន ជន​ផ្ដាច់ការ​ណា​ម្នាក់ បាន​កាន់អំណាច​អស់មួយជីវិត របស់​ខ្លួន​ឬរហូតដល់ ធ្វើ​មរណៈ​កាលនោះ​ទេ ។ សូម្បី ជន​ផ្ដាច់​នៃ​ប្រទេស ហ្សិម​បា​វ៉េ Robert Mugabe ក៏​មិនបាន​កាន់អំណាច​អស់មួយជីវិត​ដែរ។បុរស​ខ្លាំង ដែល​មាន​ប្រវត្តិ​កើត​ចេញពី​ជន​បដិវត្ត ស្អា​ត់​ស្អំ បាន​របូត​អំណាច ដោយសារ រដ្ឋប្រហារ កាលពី​ឆ្នាំ ២០១៧ នៅពេល​បុរស​នេះ មាន​វ័យ៩៣ ឆ្នាំ គឺ​គាត់​របូត​អំណាច​មុន​គាត់​ស្លាប់ នៅ​ខែកញ្ញា ឆ្នាំ២០១៩។

នេះ​បើ​យើង​និយាយ​អំពី​ជន​ផ្ដាច់ការ​នៅ ហ្សិម​បា​វ៉េ ប៉ុន្តែ​សម្រាប់​ជន​ផ្ដាច់ការ​ម្នាក់ទៀត​នៅ សូ​ដង់ គឺ​អតីត​ប្រធានាធិបតី Omer al​-Bashir ដែល​ធ្លាក់​ពី​អំណាច​ដោយសារ​ប្រជាជន​និង​កងទ័ព​រុញ ច្រាន​ពី​អាសនៈ​ប្រធានាធិបតី កាលពី ខែមេសា ឆ្នាំ២០១៩ គឺ​កំពុង​ដេក​ក្នុង​គុក​ជាមួយនឹង​បក្ស​ពួក​របស់​គាត់​ជាង១០០នាក់។

បុរស​ម្នាក់​នេះ កំពុង​ស្ថិតនៅ​ក្រោម​សំពាធ​របស់ ក្រុមប្រឆាំង និង​ជនរងគ្រោះ​ដោយសារ​សង្រ្គាម​ស៊ីវិល នៅ​តំបន់​ឧទ្ទាម​ដា​ហ្វ័​រ និង​ជនរងគ្រោះ​ដោយសារ​ការដឹកនាំ​ផ្ដាច់ការ របស់​លោក គឺ​រដ្ឋាភិបាល ថ្មី​ដែលគេ​ហៅថា រដ្ឋាភិបាល អន្តរកាល នៃ​ប្រទេស​សូ​ដង់ បាន​ចាប់ផ្ដើម​ទទួលយក​សំណើ​របស់ ការិយាល័យ​រដ្ឋអាជ្ញា នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម អន្តរជាតិ ICC ដើម្បី​កាត់ទោស មេដឹកនាំ​ម្នាក់​នេះ​និង​ជន​ជាប់ពាក់ព័ន្ធ។

នៅក្នុង​សេចក្ដីរាយការណ៍​មួយ​របស់ សារព័ត៌មាន Sudan Tribute បាន​បន្ត​ចុះផ្សាយ​ម្ដងទៀត​នៅ​ថ្ងៃទី១១ ខែមិថុនា​នេះ ថា រដ្ឋាភិបាល ថ្មី បាន បើក​ការពិភាក្សា​ហើយ នៅក្នុង​គណៈរដ្ឋ​មន្ត្រី និង​ជាមួយ​ក្រុម​អ្នកច្បាប់​ដើម្បី​ពិនិត្យមើល​សំណើ​របស់ ក្រុម​រដ្ឋអាជ្ញា តុលាការICC ដែល​សុំ​អោយ ប្រគល់ខ្លួន ជនជាប់ចោទ ឧក្រិដ្ឋ​កម្ម​សង្រ្គាម Omer al​-Bashir និង​អតីត​ឧត្តម​សេ​នី​យិ៍ ព្រមទាំង​រដ្ឋមន្ត្រី​របស់​លោក ទៅ​អោយ តុលាការICC ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ។

តាម​ប្រភព​ដដែល​នេះ ការដែល​រដ្ឋាភិបាល​ថ្មី សូ​ដង់ បានសម្រេច​ដូចនេះ បន្ទាប់ពី​មេទ័ព​ម្នាក់​របស់​លោកal​-Bashir គឺ​លោក Ali Kushayb បាន​សុំ​ចូលខ្លួន ទៅកាន់​តុលាការ អន្តរជាតិ​មួយ​នេះ ដែល​នាំ​អោយ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​សូ​ដង់ ស្នើសុំ​អោយ​មានការ​សម្រេច​លើ​រឿង​នេះ។

លោក Faisal Muhammad Saleh រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និង​ជា​អ្នកនាំពាក្យ រដ្ឋាភិបាល បាន​និយាយ​ថា​ជនជាប់ចោទ Kushayb គឺជា​ជន​ទីមួយ ដែល បាន​ចូល ខ្លួន​ទៅ​អោយ​តុលាការ ICC ក្នុង​បទឧក្រិដ្ឋ​កម្ម​សង្រ្គាម​ទៅតាម​ដីការ​ចាប់ខ្លួន​របស់​តុលាការ​អន្តរជាតិ​នេះ ហើយ បន្ទាប់មក​ដល់វេន​លោក Omer al​-Bashir និង​អតីត​ឧត្តម​សេ​នី​យិ៍ របស់​លោក។

នៅពេល​ក្លាយជា រដ្ឋាភិបាល​ថ្មី​បន្ទាប់ពី​មានការ​ផ្ដួល​រលំ​រដ្ឋាភិបាល លោក Omer al​-Bashir គឺ​រដ្ឋាភិបាល អន្តរកាល​នេះ បាន​ចុះ​កិច្ច​ព្រមព្រៀង ជាមួយនឹង តុលាការICC ថា​នឹង​ប្រ​គគល់​ខ្លួន​លោក អាល់​បា​សៀរ និង​ជនជាប់ចោទ​ដទៃទៀត នៅពេល តុលាការ​ក្នុង​ស្រុក កាត់ទោស ពី​អំពើពុករលួយ របស់​លោក អាល់​បា​សៀរ និង​អតីត​គណៈរដ្ឋមន្រ្តី​របស់​លោក​រួចរាល់​ហើយ​នោះ។

តែ​ពេលនេះ តុលាការ​បាន​កាត់ទោស​លោក អាល់​បា​សៀរ រួចហើយ ពី​បទ​ពុករលួយ ដោយមាន​ទោស ២ឆ្នាំ​ជា​ទអោ​សដំបូង​របស់ និង​មានទោស ច្រើន​ឆ្នាំ​ទៀត ពី​បទ រំលោភ​អំណាច។តាម​សេចក្ដីរាយការណ៍ ចុងក្រោយ​នេះ គឺ​ជនជាប់ចោទ Kushayb បាន​ចូលខ្លួន​ទៅដល់ តុលាការICCហើយ ដែល​មាន​ស្នាក់​ការ​នៅ​ក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់។

ក្រុម​រដ្ឋអាជ្ញា​របស់​តុលាការ​នេះ បាន​ប្រកាស​ថា រដ្ឋាភិបាល ថ្មី​សូ​ដង់ ត្រូវតែ​ប្រញាប់​ប្រគល់ខ្លួន លោក al​-Bashir ជាបន្ទាន់ ហើយ​ក្នុង​នោះ​មាន​ទាំង​អតីត​រដ្ឋមន្ត្រី​ពីរ​រូប គឺ Abdel​-Rahim Hussein និង Ahmad Harun រួម​ទាំង ឧត្តម​សេ​នី​យី៍​ម្នាក់ទៀត គឺ Abdallah Banda​, ដែល​ជា​មេ​ឧទ្ទាម ផង​ដែរ។ជនជាប់ចោទ​ទាំងនេះ ត្រូវ​បាន តុលាការICC ចោទ​ពី​បទឧក្រិដ្ឋ​កម្ម​សង្រ្គាម ឧក្រិដ្ឋ កម្ម ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ ក្នុង​អំឡុង​សង្រ្គាម ស៊ីវិល​នៅ តំបន់​ដា​ហ្វ័​រ នៅដើម ទសវត្ស ២០០០ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស