40.6 C
Phnom Penh

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​ការ​បញ្ជា​ឱ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​ទប់ស្កាត់​ការ​នាំ​បន្លែ ផ្លែឈើ​មាន​ជាតិគីមី​ចូល​ពី​បរទេស​ជា​ការ​ជួយ​ដល់​កសិករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ហៅ​ចំណាត់ការ​ក្រសួងមហាផ្ទៃ​ដើម្បី​អន្តរាគមន៍​ទប់ស្កាត់​ការនាំចូល​បន្លែ​-ផ្លែឈើ​មាន​សារធាតុគីមី​ពុល​ពី​បរទេស​ចូល​មក​ប្រទេស​កម្ពុជា គឺជា​ការ​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ ពិសេស​កសិករ​តូចតាច​ដែល​ប្រកបរបរ​ដាំ​បន្លែ ផ្លែឈើ និង​ចិញ្ចឹមសត្វ​ជាដើម។

ការ​លើកឡើង​នេះ ក្រោយពេល​មានការ​ផ្សព្វផ្សាយ​លិខិត​របស់ក្រ​សួង​មហាផ្ទៃ ជុំវិញ​សំ​ណើរ​ទៅ​អភិបាលខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​ចាត់វិធានការ​ទប់ស្កាត់​រាល់​ការនាំចេញ​ចូល​បន្លែ ផ្លែឈើ​ដែល​មាន​ផ្ទុក​សារធាតុគីមី​ពី​បរទេស ពិសេស​ប្រទេសជិតខាង ដើម្បី​ធានា​ដល់​អា​ជីវិត​ពលរដ្ឋ។លិខិត​របស់ក្រ​សួង​មហាផ្ទៃ ដែល​ទើបនឹង​ចែកចាយ​កាលពី​ថ្ងៃម្សិល មិញ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំ​ណើរ​ពី​ក្រសួង​កសិកម្ម កាលពី​ខែកុម្ភៈ ដោយ​ស្មើ​ឱ្យ​មាន​វិធានការ​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​នៅ​ថ្ងៃនេះ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​លើកឡើង​ថា​កិច្ច​អន្តរាគមន៍​របស់ក្រ​សួង​មហាផ្ទៃ​ដោយ​បញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ដើម្បី​ជួយ ទប់ស្កាត់​ការនាំចូល​បន្លែ​-ផ្លែឈើ​មាន​សារធាតុគីមី​ពុល​ពី​បរទេស​ចូល​មក​ប្រទេស​កម្ពុជា គឺជា​វិធានការ​មួយ​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​កម្ពុជា ពិសេស​កសិករ​ខ្នាត​តូច​នៅ​តំបន់ជនបទ​ដែល​កំពុង​ប្រកបមុខរបរ​ដាំដុះ​បន្លែ​-ផ្លែឈើ និង​ការ​ចិញ្ចឹមសត្វ​សម្រាប់​ចិញ្ចឹមជីវិត​ជា​លក្ខណៈ​គ្រួសារ​ព្រមទាំង​ការ​ផ្គត់ផ្គង​ទៅកាន់​ទីផ្សារ​ផង​ដែរ។

សមាគម​ដដែល​សង្ឃឹមថា​អជ្ញា​ធរ​គ្រប់​ច្រកព្រំដែន មាន​វិធានការ​យ៉ាង​តឹង​រឹង និង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ធានា​ផលប្រយោជន៍ ពលរដ្ឋ ដោយ​អាច​កាត់បន្ថយ​សា​ធាតុគីមី និង​សារធាតុ​ជាតិពុល​ទៅលើ​ប្រជាពលរដ្ឋ​ដែល​តែងតែ​ទទួលទាន​អាហារ​ទាំងនោះ ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់។

លើស​ពីនេះ កាត់បន្ថយ​ការ​ចំណាយ​ថវិកា​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ព្យាបាល​ជំងឺ ដែ​លប​បណ្ដាលមកពី​ការ​បរិភោគ​បន្លែ​-ផ្លែឈើ​រដែ​លមាន​ផ្ទុក​សា​ធារ​តុ​គីមី​ពុល​ទាំងនោះ​ជាដើម។សមាគម​ដដែល​បាន​ផ្តល់​ជា​អនុសាសន៍​ថា​ដើម្បី​ឱ្យ​ការងារ​នេះ​មានប្រសិទ្ធភាព​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​ត្រូវ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​រាយការណ៍​បន្ទាន់​តាម​ទូរស័ព្ទ (Hot line​) ចំពោះ​មន្រ្តី ឬអាជ្ញាធរ​ណា​ដែល​បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃ​ឲ្យ​មានការ​នាំចូល​បន្លែ ផ្លែឈើ​ដែល​មាន​ផ្ទុក​សារធាតុគីមី​ពុល​ពី​ប្រទេសជិតខាង។

បន្ថែម​ពីនេះ រដ្ឋាភិបាល​ត្រូវ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រព័ន្ធ​ស្រោចស្រព​កសិកម្ម​ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​កសិករ​ជា​អ្នកចិញ្ចឹមសត្វ ដាំដុះ បន្លែ ផ្លែឈើ ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ផលិតផល​កសិកម្ម​មាន​ជាតិគីមី​ពី​បរទេស។

ជាង​នេះ​ទៅទៀត រដ្ឋាភិបាល​ត្រូវតែ​មាន​វិធានការ​ក្នុង​ការឧបត្ថម្ភ​ទុន និង​កម្ចី​សម្រាប់​កសិករ​ខ្នាត​តូច និង​មធ្យម​ដើម្បី​ប្រកបមុខរបរ ហើយ​គាំទ្រ​បច្ចេកទេស​ក្នុង​ការ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព ការ​ដាំដុះ ចិញ្ចឹម ការ​វេច​ខ្ចប់ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព ការស្វែងរក​ពូជ​ដែល​ធន​អាកាសធាតុ និង​បានផល​ខ្ពស់ ព្រមទាំង​គិតគូរ​ទីផ្សារ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ឱ្យ​បាន​ទូលំទូលាយ​ផង​ដែរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស