27 C
Phnom Penh

សមាជិកសភា​វៀតណាម​ទះ​ដៃ​ព្រម​ៗគ្នា​សាទរ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​តំបន់​អាស៊ី អា​គ្នេយ៏​ពុំ​មាន​ប្រទេស​ច្រើន​ទេ​ទទួល​បាន​កិច្ច​ព្រម​ព្រឿង​ពាណិជ្ជកម្ម សេរី FTA ជាមួយ​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​នៃ​ទ្វីបអឺរ៉ុប។សមាជិក​អាស៊ាន ទាំង១០ប្រទេស នេះ​គឺ​មានតែ​ប្រទេស​សិង្ហបុរី​មួយ​គត់​បាន​ទទួល​កិច្ច​ព្រមព្រៀង​នេះ ជាមួយ​សហភាព​អឺរ៉ុប ប៉ុន្តែ​ពេលនេះ គឺ​មាន​ប្រទេស​វៀតណាម មួយ​ដែរ។

កិច្ច​ព្រម​ព្រឿង​ពាណិជ្ជកម្ម សេរី FTA ពុំ​មាន​ភាព​អនុគ្រោះ​ទូលំទូលាយ​ដូច ក្រោម​ខណ្ឌ​អនុគ្រោះ​ពន្ធ EBA នោះ​ទេ។ EBA មក​ពី​ពាក្យ​ពេញ​ថា Everything But Arms មានន័យថា ការនាំចូល​បាន​ទាំងអស់​ទៅ​ទីផ្សារ​អឺរ៉ុប លើកលែងតែ អាវុធ​តែប៉ុណ្ណោះ។ ចំណែក ឯ FTA មក​ពាក្យ​ថា Free Trade Agreement ។នៅ​អាស៊ី​អា​គ្នេយ៌ មានតែ៣ប្រទេស​ប៉ុណ្ណោះ ទទួល​បាន​គិ​ច្ច​ព្រមព្រៀង​នេះ ពី​សហភាព​អឺរ៉ុប គឺ​កម្ពុជា ឡាវ និង​ភូមា ដែល​ជា​ប្រទេស​ត្រូវ​បាន​រាប់​ថា ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស៣នេះ មាន​ទាប​ជាងគេ។ប៉ុន្តែ សម្រាប់​កម្ពុជា ប្រហែល ចាប់ផ្ដើម របូត EBA មួយ​ភាគ​នៅ​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ មេដឹកនាំ​កម្ពុជា កម្រ​ឃើញ​សោកស្ដាយ​ណាស់​ប្រសិនបើ​បាត់​របូត EBA នេះ ។

ប៉ុន្តែ​ផ្ទុយពី កម្ពុជា គឺ​ប្រទេស​ក្នុង​តំបន់ ប្រាថ្នា​ចង់បាន​ណាស់ សូម្បីតែ​កិច្ច​ព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ក៏ដោយ។ប្រទេស​ថៃ កំពុង​សុំ​យក​មកវិញ​នូវ FTA ពី​សហភាព​អឺរ៉ុប ដែល​បាន​កាត់ផ្ដាច់​ដោយសារ​រាជាណាចក្រ​នេះ គ្រប់គ្រង​ដោយ ពួក​ឡើង​កាន់អំណាច​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ២០១៤។ ឥឡូវនេះ​ប្រទេស​វៀតណាម បាន​ក្លាយជា​ប្រទេស២ បាន​ទទួលយក​កិច្ច​ព្រមព្រៀង​នេះ ដោយ​ក្ដី​រំភើប និង​មោទនភាព​បំផុត។

ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNAបាន​ចុះផ្សាយ​នៅ​ថ្ងៃនេះ​ថា សមាជិកសភា​វៀតណាម​ទាំងអស់ បាន​លើកដៃ​អនុម័ត ទទួលយក​កិច្ច​ព្រមព្រៀង​នេះ ជា​ផ្លូវការ ដោយ​ប្រកាស​អោយ​ចូលជាធរមាន​នៅ​ខែកក្កដា។ សុពលភាព​នៃ​កិច្ច​ព្រមព្រៀង​នេះ មាន​រយៈពេល១០ឆ្នាំ ដោយ​ចាប់ផ្ដើម រាប់​ពី​ខែក​ក្ដ​ដា​ឆ្នាំ២០២០នេះ រហូតដល់​ខែក​ក្ដ​ដា ឆ្នាំ២០៣០។

ក្នុង​សភាព​សប្បាយរីករាយ សមាជិកសភា វៀតណាម​បាន​ហៅ​កិច្ច​ព្រមព្រៀង​នេះ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ សម្រាប់​សម័យកាល​នៃ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កាន់តែ រីកចម្រើន​ថែមទៀត។

កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ហៅ​ម្យ៉ាងទៀត​ថា EU​-Vietnam Free Trade Agreement (EVFTA​) ។ សភា​អឺរ៉ុប​បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​នេះ​តាំងពី​ខែកុម្ភៈ​ឆ្នាំ២០២០។ ប៉ុន្តែ​ទើបត្រូវ​បាន​សភា​វៀតណាម​អនុម័ត​នៅពេល​នេះ ដោយ​សារ​ពិ​ពភព​លោក​ជាពិសេស ប្រទេស វៀតណាម​បាន ពុះពារ​យកឈ្នះ​លើ​វិបត្តិ​កូ​វិដ១៩។

កិច្ច​ព្រមព្រៀង​នេះ បាន​កាត់ផ្ដាច់​របាំង​ពន្ធ​ដល់ទៅ៩៩​% ដោយ​បើក​ចំហរ​ទទួលការ​នាំ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​ទំនិញ​ពី​អឺរ៉ុប​ចូល​ទីផ្សារ វៀតណាម។សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច ល្បី​ៗ ដាក់​រហស្សនាម​ថា នឹង​ក្លាយជា​សេដ្ឋកិច្ច​កូន​នាគ​ថ្មី​នៅ​អាស៊ី​អា​គ្នេយ៌។ សេដ្ឋកិច្ច របស់​ប្រទេស​នេះ មាន​កំណើនថេរ​ជា​រៀងរាល់​ឆ្នាំ ជាង៧ភាគរយ។ ទំហំ​សេដ្ឋកិច្ច វៀតណាម និង​អឺរ៉ុប មាន ៣៤ពាន់ ៤រយ​លាន​អឺ​រ៉ូ នៅ​ឆ្នាំ២០១៩។

សមាជិក​ភា​វៀតណាម​ដែល​ម្នា​ក់ៗ​សប្បាយរីករាយ​ចំពោះ​ការ​ទទួល​បាន សមិទ្ធផល​ដូចនេះ បាន​ដាក់​ក្ដី​សង្ឃឺ​ម យ៉ាង​រឹងមាំ​ថា តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ គឺ​សេដ្ឋកិច្ច​វៀតណាម​នឹង​កាន់តែ​រឹងមាំ​ដែល​នឹង​ជួយ​កាត់បន្ថយ​បាន​ច្រើន​ទៀត​នូវ​ភាព​ក្រីក្រ​របស់​ប្រជាជន​វៀតណាម។បច្ចុប្បន្ន ប្រទេស​វៀតណាម​មាន​ប្រជាជន​ជាង៩៥លាន​នាក់។

ជា​ប្រទេស​ធំ​ទី៣បន្ទាប់ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង ហ្វីលីពីន​ដែល​មាន​ច្រើនជាង​គេ​ក្នុងចំណោម ប្រទេស​មា​ជិ​កអាស៊ាន១០ប្រទេស។ ប្រទេស​ដែល​ដាក់​វិនិយោគទុន ធំជាង​គេ នៅ​វៀតណាម មាន១៧ប្រទេស ។ ក្នុង​នោះ​ប្រទេស​ឈានមុខ​គេ គឺ ប្រទេស ជប៉ុន លំដាប់​ទី១ ប្រទេស កូរ៉េ​ខាងត្បូង​លំដាប់​ទី២ ប្រទេស​សិង្ហបុរី​ទី៣ ប្រទេស​ចិន ទី៤ ហុងកុង​ទី ៥ និង​សហភាព​អឺរ៉ុប​ទី៦​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស