34 C
Phnom Penh

អតីត​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ថា លោក ហ៊ុន សែន កំពុង​ធ្លាក់​ចូល​អន្ទាក់​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អតីត​មេ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក សម រង្ស៊ី បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​ខ្លួន។ការ​លើកឡើង​នេះ ក្រោយពេល​ចៅក្រម​ស៊ើបសួរ​ប្រទេស​បារាំង សម្រេច​ចោទប្រកាន់ លោក សម រង្ស៊ី ពី​បទ​បរិ​ហា​កេរ្តិ៍ កាលពី​ថ្ងៃទី៨ ខែមិថុនា តាម​បណ្តឹ​ងរ​បស់​កូនប្រសា​ររបស់​លោក ហ៊ុន សែន គឺ លោ​កឌី វិជ្ជា។

លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​លោក សម រង្ស៊ី បាន​អះអាង​ថា លោក​ហ៊ុន សែន បាន​ប្តឹង​លោក​ពី​បទ​បរិ​ហា​កេរ្តិ៍ នៅចំពោះមុខ​តុលាការ ប្រទេស​បារាំង។អតីត​មេ​បក្ស​ប្រឆាំង​ដដែល​អះអាង​ថា​នេះ​ជា​ការ​ផ្តល់​ឱកាស​មាស ដ៏​កម្រ​សម្រាប់​លោក ដើម្បី​លាតត្រដាង​អំពើឧក្រិដ្ឋ​របស់​លោក​ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​គាត់ នៅចំពោះមុខ​តុលាការ​ឯករាជ្យ មួយ។ លោក​បន្ត​ថា​អំពោះ​អំពើឧក្រិដ្ឋ​ទាំងនោះ ដូចជា​ករណី អំពើ​ភេរវកម្ម​គប់គ្រាប់បែក​ដៃ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ ៣០ ខែមីនា ១៩៩៧។

ការ​សម្លាប់​សិល្ប​ការិនី​ដ៏​ល្បីល្បាញ​គឺ​អ្នកស្រី ពិសិដ្ឋ ពី​លិកា ដែល​ជា​ស្រី​កំណាន់​របស់​លោក​ហ៊ុន សែន ពីសំណាក់​ភរិយា​លោក គឺ​អ្នកស្រី ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដោយមាន​ការយល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី កាលពី​ឆ្នាំ១៩៩៩។ ការ​ធ្វើឃាត​ទៅលើ​អតីតប្រធាន​សហជីព​សេរី កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ក្នុង​ឆ្នាំ ២០០៤។

ការ​ធ្វើឃាត មក​លើ​អតីតប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក ឈុត វុទ្ធី ក្នុង​ឆ្នាំ ២០១២ និង​ការ​ធ្វើឃាត​មក​លើ​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី កាលពី​ឆ្នាំ ២០១៦ ជាដើម។លោក សម រង្ស៊ី បាន​ហៅ​ការ​ប្តឹង​រូបលោក​ទៅ​តុលាការ​បារាំង ពីសំណាក់​លោក ហ៊ុន សែន ជា​ការ​នាំមក​នូវ​ក្តី​សង្ឃឹម​ឲ្យ​កម្ពុជា​ទៅវិញ​ទេ ក្នុង​ការ​តស៊ូ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។

ការ​លើកឡើង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ បាន​កើតមានឡើង​ក្រោយពី​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ប្រទេស​បារាំង​បានសម្រេច​ចោទប្រកាន់​ប្រធាន​ស្ដីទី​នៃ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ពី​បទ «បរិហារ​កេរ្តិ៍ ជា​សាធារណៈ​លើ​បុគ្គល» តាម​បណ្ដឹង​របស់​អគ្គស្នងការ រង​នគរបាល​ជាតិ​លោក ឌី វិជ្ជា កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ លោក ឌី វិជ្ជា គឺ ជា​កូនប្រុស​បង្កើត​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក ហុក ឡង​ឌី ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ២០០៨។

មូលហេតុ​ដែល​លោក ឌី វិជ្ជា សម្រេច​ប្តឹង​លោក សម រង្ស៊ី​នេះ ក្រោយពេល​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​អះអាង​ថា លោក ហ៊ុន សែន ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​លោក ហុក ឡង​ឌី តាមរយៈ​ការ​ធ្វើឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក​ហុក ឡង​ឌី បាន​ធ្វើដំណើរ​ពីទី​ក្រុងភ្នំពេញ ទៅ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ ជាង​នេះ​ទៀត​លោក​ចោទ​ថា លោក ឌី វិជ្ជា កំពុង​រៀបចំផែនការ​សងសឹក​ទៅ​ក្រុម​លោក​ហ៊ុន សែន ដែល​ជា​ឪពុកក្មេក​របស់​លោក​វិញ ដោយ​សហការ​ជា​សម្ងាត់​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។

ប៉ុន្តែ​ការ​លើកឡើង​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បដិសេធ ហើយ​ថែមទាំង​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការក្រុង​ភ្នំពេញ​ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់។ លោក ស ខេង ពេលនោះ​បញ្ជាក់​ថា ការ​ប្តឹង​លោក សម រង្ស៊ី​នេះ គឺជា​ការ​ប្តឹង​លើក​ទី១ក្នុង​ជីវិត​របស់​លោក ដើម្បី​ឱ្យ​អ្នកនយោបាយ​រក្សា​ឱ្យ​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ ក្រមសីលធម៌ ជៀសវាង​ការ​លាប​ពណ៌​ដែល​ធ្វើ​ឱ្យ​ជាតិ​បែកបាក់​ព្រោះតែ​មហិច្ឆតា​អំណាច​របស់​ខ្លួន​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស