30.7 C
Phnom Penh

កូរ៉េខាងជើង​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​តាម​ព្រំដែន​ខណៈ​គំរាម​បាញ់​កំទេច​ក្រុង​សេអ៊ូល​អោយ​ក្លាយជា​សមុទ្រ​ភ្លើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្រ្គាម​ឃោសនា និង​ចលនា​កងទ័ព​ទាំង​ប្រទេស​កូរ៉េខាងជើង​និង​ខាងត្បូង កំពុង​មាន​ភាព​សកម្ម​នៅ​តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ។ នេះ​ជាញ្ញានៃ​ការ​រុញ​អោយ​មាន​រលក​សង្រ្គាម​លើ​ឧបទ្វីប​កូរ៉េ។ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃសុក្រ ទី១៩ ខែមិថុនា​នេះ ម៉ាស៊ីន​ឃោសនា​នៃ​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​បាន​បញ្ចេញ សំឡេង របស់​ខ្លួន​ដោយធ្វើ​ការ​ព្រមាន​ធ្ងន់​ៗវាយ​កំទេច​រដ្ឋធានី​សេអ៊ូល​អោយ​ទៅជា​សមុទ្រ​ភ្លើង​ដោយ​ការ​បាញ់​កាំ​ជ្រូច​ហ្វូង និង​កាំ​ភ្លើង​ត្បាល រាប់ពាន់​គ្រាប់ ប្រសិនបើ​ប្រទេស​ទាំងពីរ​ធ្លាក់​ក្នុង​សង្រ្គាម​មែន​នោះ។

មុននឹង​ស្ថានការណ៍​នៃ​ត្រៀមខ្លួន​បើក​សមរភូមិ​ដើម្បី​ប្រយុទ្ធ​គ្នា​នេះ រប​បកុម្មុយ​និ​សក្រុង​ព្យុងយ៉ាង បាន​សម្ដែង​កំហឹង​ដាក់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ដោយ​ចោទ​ថា បាន​បណ្ដោយ អោយ​អ្នកភៀសខ្លួន ពី​កូរ៉េខាងជើង​បង្ហោះ​បាឡុង ភ្ជាប់​ដោយ​បដា​ឃោសនា វាយប្រហារ​របប​ក្រុង​ព្យុងយ៉ាង។ ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​គ្រួសារនិយម​មួយ​នេះ បាន​ព្រមាន​អោយ​បញ្ឈប់​ជាបន្ទាន់ ប៉ុន្តែ​កូរ៉េ​ខាងត្បូង​មិន​ស្ដាប់​ឡើយ ដែល​ធ្វើឲ្យ​កូរ៉េខាងជើង ស្ថិត​ក្រោម​ការ​ចង្អុល​បង្គាប់​ពី​អ្នកស្រី គីម យូ​ជុង ដែល​ទើប​ទទួល​តំណែង​ជា​មេទ័ព​ជំនួស​បងប្រុស​របស់​អ្នកស្រី ក៏បាន​បំផ្ទុះ​បំផ្លាញ​អាគារ​ទំនាក់ទំនង​សន្តិភាព​ជាមួយ​កូរ៉េ​ខាងត្បូង ដែល​បាន​ស្ថាបនា​លើទឹក​ដី​កូរ៉េខាងជើង កាលពី​ឆ្នាំ២០១៨។អាគារ​នេះ ស្ថាបនា​ឡើង ដោយ​ចំណាយ​ថវិកា របស់​កូរ៉េ​ខាងត្បូង ៨លាន​ដុល្លារ​អាមេរិក​សហរដ្ឋអាមេរិក។

ម៉ាស៊ីន​ឃោសនា​របស់ កូរ៉េខាងជើង​បាន ព្រមាន​ដូចនេះ​ថា ៖ «យើង​អាច​រុញ​អោ​យក្រុងស​អ៊ូ​លដេក​ក្នុង​ភ្នក់ភ្លើង​យ៉ាង​សន្ធោសន្ធៅ និង​រង​ការ​ពើត​ផ្សា​ជា​ខ្លាំង​គឺ​មើលទៅដូចជា​សមុទ្រ​ភ្លើង​អញ្ចឹង ប្រសិនបើ​ឯង​អ្នក​ហ៊ាន​បើក​សមរភូមិ​សង្រ្គាម​ជាមួយ​យើង»។ការព្រមាន​នេះ ត្រូវ​បាន ចុះផ្សាយ​បន្ត​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន មជ្ឈឹ​មបក្ស​កូរ៉េ KCNA និង​សារ​ព៏​ត៌​មាន​បក្ស​ពលករ Rodong Sinmun។

តែ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​វិញ ក៏​បញ្ជា​អោយ​ឧបករណ៍ ឃោសនា​របស់​ខ្លួន វាយបក​វិញ​ដែរ​ដោយ​ព្រមាន​ដូច្នេះ​ថា ៖ «យើង​ប្រាកដជា​ឆ្លើយតប​ដោយ​សមសួន​ប្រសិនបើ​អ្នកឯង​វាយប្រហារ​មក​លើ​យើង​មុន​នោះ ហើយ​ក្រុង​សេអ៊ូល​មិន​ខ្លាច​នឹង​បើ​កស​រម​ភូមិ ដើម្បី​ប្រយុទ្ធ​នឹង​អ្នកនោះ​ទេ»។មិនថា​ឡើយ​តែ ជំ​ម្លោះ​នៃ​ក្បាលម៉ាស៊ីន​ឃោសនា រវាង​ប្រទេស​ទាំងពីរ​នោះ​ទេ ប៉ុន្តែ​ចលនា​កងទ័ព​ក៏​កាន់តែ​ធ្វើសកម្មភាព​ដែរ។ ប្រទេស​ដែល​មានសាច់​ឈាម​តែមួយ​នេះ បាន​រំកិល​កាំភ្លើងធំ រថក្រោះ និង​យន្តហោះ​ចម្បាំង​ដោយ​ដាក់​ពង្រា​យក្បែរៗ​ព្រំដែន​អស់ហើយ​មកដល់ពេលនេះ។

អ្នកស្រី គី​មយូ​ជុង ដែល​លិច​មុខ​ជំនួស​បងប្រុស​របស់​ខ្លួន​គឺ​លោ​កគី​មជុង​អ៊ុន បាន​ចេញមុខ​មក​ទាត់ចោល​សំណើ​របស់​កូរ៉េ​ខាងត្បូង​ដែល​សុំ​បញ្ជូន ប្រេសិត​ទៅ​ក្រុង​ព្យុងយ៉ាង​ដើម្បី បើក​ការចរចា។ អ្នកស្រី​ថា ពេលនេះ គឺ​ហួសពេល​ហើយ។ ដោយ​មិន​បង្អង់​យូរ ប្រធានាធិបតី​ចិត្ត​បើកទូលាយ លោក មូន​ចែ​អ៊ី​ន នៅពេល​នេះ គឺ​មិន​ដូចមុន​ទៀត​នោះ​ទេ លោក​ប្រាប់​ទៅ​អ្នកស្រី គី​មយូ​ជុង​ថា ៖យើង​អស់​ភាព​អត់ធ្មត់​នឹង​អ្នក​ទៀតហើយ គឺ​យើង​នឹង​ឆ្លើយតប​ប្រសិនបើ​អ្នក ជា​អ្នក​អុច​អោយ​មាន​ភ្លើង​សង្រ្គាម​មែន​នោះ។

សរុប​ចំនួន២២ប្រទេស ដើម្បី​រាយការណ៍​អំពី​ស្ថានការណ៍​កងទ័ព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង២ ដែល​ធ្លាក់​ក្នុង​សភាព​ផុយ​ស្រួយ​ជាទីបំផុត​ពេលនេះ។ទី​ភ្នាក់​ងា​រសារព៏​ត៌​មាន​កូ​រ៉េ​យុន​ហាប​បាន​រាយការណ៍​ថា អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស Kang Kyung Wha បាន​ប្រាប់​អ្នកការទូត​ទាំងនោះ អំពី​ជំហរ​របស់​ក្រុង​សអេ​អ៊ូ​លក្នុង​ស្ថានភាព​ដូចនេះ គឺ​ចាំបាច់​ត្រូវ​ឆ្លើយតប នឹង​កូរ៉េខាងជើង។ ប៉ុន្តែ​នៅពេល​ជាមួយគ្នា​នេះ អ្នកស្រី សង្ឃឹមថា ប្រទេស​លោកខាងលិច​នឹង ជួយ​អោយ​មាន​ដំណោះស្រាយ​មួយ​អាច​កើតមានឡើង​ជាមួយ​កូរ៉េខាងជើង។

ប៉ុន្តែ​សម្រាប់​កូរ៉េខាងជើង​នឹង​មិន​បង្អង់​ការ​គំរាមកំហែង​នោះ​ឡើយ។សេចក្ដីរាយការណ៍​របស់ ទីភ្នាក់ងារ​សារព័ត៌មាន កូរ៉េ KCNA បាន​បំពង​សំឡេង​ដោយ​ប្រាប់​ថា កងទ័ព​នៃ បក្ស​ពលករ នឹង​បើក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ព្រំដែន​របស់​ខ្លួន នៅ​ពេល​ឆាប់​ៗនេះ ។ ក្បាលម៉ាស៊ីន​ឃោសនា​នេះ​បាន ប្រាប់​ថា​កងទ័ព​នៃ​បក្ស​ពលករ​ថា ខ្លួន​បាន​ត្រៀម​រួចហើយ​ដើម្បី​វាយលុក​កំទេច​ក្រុង​សេអ៊ូល​ដែល​នាំ​អោយ​មានការ​វិភាគ​ថា សភាពការណ៍​តាម​ព្រំដែន​រួម នៃ​ប្រទេស​ទាំង២ពិតជា​ផុយ​ស្រួយ​ណាស់ បើ​កូរ៉េខាងជើង ធ្វើ​សមុទ្ធ​តាម​ព្រំដែន​រួម​ដែល​កងទ័ព​កូរ៉េ​ខាងត្បូង​កំពុង​ត្រៀម​ប្រយុទ្ធ​រួចហើយ​ដែរ​នោះ។

នេះ​ជាលើកដំបូង​ហើយដែល​ប្រទេស​បងប្អូន​នឹងគ្នា​នេះ កំពុងតែ​ទាញ អោយ​មាន​ភ្លក់​ភ្លើង​សង្រ្គាម​លើ​ឧបទ្វីប​កូរ៉េ​ជាថ្មី​ម្ដងទៀត ដែល​ធ្លាប់​កើតមាន នៅ​រវាង​ឆ្នាំ១៩៥០​-១៩៥៣ បណ្ដាល​អោយ​មានការ​ពុះ​ប្រទេស​ជ្រៀ​កជា​ពីរ​រហូត​មកទល់​ពេលនេះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស