29 C
Phnom Penh

លោក​ត្រាំ​ងា​ក់​ចិត្ត​ចង់​ជួប​មេដឹកនាំ​វេ​ណេហ្សូ​អេ​ឡា​ម៉ា​ឌូ​រ៉ូ​តែ​មិន​បោះបង់ចោល​មេ​បក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ទេ​ទោះបីជា​ការ​ដាក់ទណ្ឌកម្ម​លើ​របប​ប្រធានាធិបតី​វេ​ណេហ្សូ​អេ​ឡា​និ​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​កំពុង​ធ្វើអោយ​របប​នេះ​រង​ការឈឺចាប់​ក៏ដោយ តែ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បាន​ងាកចិត្ត​បន្តិច នៅពេល​នេះ ដោយចង់​ជួប​លោក​ម៉ា​ឌូ​រ៉ូ​ដោយ​ផ្ទាល់។ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក​ដូ​ណា​ល់​ត្រាំ បាន​និយាយ​ថា លោក​ពិចារណា​ថា​នឹង​អនុញ្ញាត​អោយ​លោក​ម៉ា​ឌូ​រ៉ូ មក​ជួប​លោក​គឺ​ក្នុង​ស្ថានភាព​ដែល​អាច​ធ្វើ​បាន។

ការប្រែប្រួល​ចិត្ត​បន្តិច របស់ លោក​ត្រាំ គឺ​បន្ទាប់ពី អតីត​ទីប្រឹក្សា​របស់​លោក គឺ​លោក​ចន បូ​លតុន បាន​បញ្ចេញ​សារ​ក្នុង​សៀវភៅកំណត់​ហេតុ​របស់​លោក​ថា លោក​ត្រាំ​មាន​ផែនការ​ផ្តួល​រំលំ​របប​របស់​លោក​ម៉ា​ឌូ​រ៉ូ​យ៉ាង​ពិតប្រាកដ ទោះ​ក្នុង​ស្ថានភាព​ណាក៏ដោយ​ហើយក៏​មាន​ផែនការ​ចាប់​យក​វេ​ណេហ្សូ​អេ​ឡា ជាផ្នែក​មួយ​នៃ​សហរដ្ឋអាមេរិក​ថែមទៀត។ដោយ​ការ​គាំទ្រ លោក​វ័ន្ត​កៃ​ដូ​មេ​បក្ស​ប្រឆាំង ក្នុងឋានៈជា​ប្រមុខរដ្ឋ​ស្ដីទី លោក​ត្រាំ និង​លោក​កៃ​ដូ​បាន​ជួបគ្នា​ម្ដង​នៅ​សេតវិមាន នៅ​ចុងឆ្នាំ២០១៩ បន្ទាប់ពី​កៃ​ដូ បញ្ចប់​ការ​ធ្វើទស្សនកិច្ច​នៅ​អឺរ៉ុប។

ក្នុង​ជំនួប​នោះ លោក​ត្រាំ​មាន​ភាព​ស្និទ្ធស្នាល​ជា​ខ្លាំង​នឹង​មេ​បក្ស​ប្រឆាំង​វេ​ណេហ្សូ​អេ​ឡា​រូប​នេះ។ ក្នុង​ជំនួប​នោះ​ហើយដែល​លោក​កៃ​ដូ ទទួល​បានការ​លើកទឹកចិត្ត​ជា​ខ្លាំង​ក្នុង​ការ​តស៊ូ​ដើម្បី​ធ្វើអោយ​មានការ​ផ្លាស់ប្ដូរ​នៅ ក្នុង​ប្រទេស​វេ​ណេហ្សូ​អេ​ឡា។បច្ចុប្បន្ន លោក​កៃ​ដូ ទទួល​បានការ​គាំទ្រ ពី​មេដឹកនាំ​ប្រទេស ប្រជាធិបតេយ្យ​ជឿនលឿន ជិត៦០ប្រទេស។ ដោយឡែក លោក​ម៉ា​ឌូ​រ៉ូ ទទួល​បានការ​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី ចិន អ៊ីរ៉ង់ តួ​កគី និង​គុយបា។ ប្រទេស​រុស្ស៊ី និង​ចិន​ដែល​ជា​ម្ចាស់បំណុល​ពាន់​លាន ដុល្លារ តែង​រុញ​អោយ លោក​ម៉ា​ឌូ​រ៉ូ និង កៃ​ដូ​ជួបគ្នា ដើម្បី រក​ដំណោះស្រាយ សម្រាប់​ប្រជាជន​វេ​ណេហ្សូ​អេ​ឡា។លោក​ត្រាំ​បាន​និយាយ​ថា ទោះជា​ស្ថានភាព​នៃ​ការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក​ម៉ា​ឌូ​រ៉ូ​ខ្លាំង​លោក​ក្ដី គឺ​លោក​បើក​ចំហរ​ក្នុង​ការ​ជួប​នេះ។ លោក​បាន​បញ្ជាក់​ដូចនេះ​ថា «ខ្ញុំ​គិតថា អាច​នឹង​ជួប​លោក​ម៉ា​ឌូ​រ៉ូ បាន​នៅពេល​ណាមួយ ព្រោះ​លោក​ម៉ា​ឌូ​រ៉ូ​ក៏​ចង់​ជួប​ខ្ញុំ​ដែរ។ កន្លងមក​ខ្ញុំ​មិនដែល ជំទាស់​មិន​ជួប​លោក​ម៉ា​ឌូ​រ៉ូ​នោះ​ទេ។ អ្នកដឹង​ហើយ​ថា ខ្ញុំ​កម្រ​នឹង​បដិសេធ​ណាស់ ប៉ុន្តែ​ពេលនេះ គួរ​គិត​ឡើងវិញ។ សម្រាប់​ខ្ញុំ​នឹង​មិន​ទម្លាក់​ចោលការ​សុំ​ជួប​ទាំង​លោក​ម៉ា​ឌូ​រ៉ូ​និង​កៃ​ដូ​នោះ​ទេ។ »រដ្ឋាភិបាល លោក​ម៉ា​ឌូ​រ៉ូបា​នហៅ​សហរដ្ឋអាមេរិក និង​រដ្ឋការ​របស់​លោក​ត្រាំ ថា​ជា​មេ​រដ្ឋប្រហារ​ទំលាក់​លោក​ពី​អំណាច គឺ​ប៉ង​ធ្វើ​រដ្ឋប្រហារ​ច្រើនដង​មក​ហើយ ប៉ុន្តែ​មិនបាន​សម្រេច។

មកដល់ពេលនេះ ពលរដ្ឋ​អាមេរិក ៥២នាក់​ត្រូវ​អាជ្ញាធរ​លោក​ម៉ា​ឌូ​រ៉ូ​ចាប់ខ្លួន ក្រោម​បទ​ចោទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​សហការ​ជាមួយ​ក្រុមប្រឆាំង។ តែ​សម្រាប់​លោក​ត្រាំ​តែងតែ​បដិសេធ ថា​ក្រុម​នេះ មិន​មាន​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋការ​របស់​លោក​នោះ​ទេ។ នៅពេល អ្នកសារព័ត៌មាន Axios បាន​ចោទ​សូរ ថា​លោក​ចង់​ងាក​ចេញពី​លោក កៃ​ដូ​ហើយ​ឬ លោក​ត្រាំ​បាន​និយាយ​ថា សម្រាប់​លោក​នៅតែ​ប្រឆាំង​ដាច់ខាត​នូវ​អ្វី​ដែល​កើតមាន​នៅក្នុង​ប្រទេស​វេ​ណេហ្សូ​អេ​ឡា។ លោក​បញ្ជាក់​ថា លោក​នៅតែ​គាំទ្រ លោក​កៃ​ដូ តែ​លោក​មិនបាន​ចាត់ទុកជា​ដៃគូ​ពិសេស ពេក​នោះ​ទេ។នៅ​ឯមហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​កាលពី​ឆ្នាំ ២០១៨ លោក​ម៉ា​ឌូ​រ៉ូបា​នស្នើ​ជួប​លោក​ត្រាំ​ដោយ ផ្ទាល់​នៅ​ក្រៅ​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ក្រុង​ញូ​វយ៉​ក។ តែ​លោក​ត្រាំ​ពេលនោះ មិនបាន​បដិសេធ​ទេ តែ​លោក​ក៏​មិនបាន​ឆ្លើយ​ថា​លោក​យល់ព្រម​អ្វី​នោះ​ដែរ។

ប៉ុន្តែ​លោក​ត្រាំ​បាន​វាយប្រហារ​ធ្ងន់ធ្ងរ ទៅលើ​លោក​ម៉ា​ឌូ​រ៉ូ ដោយ​ចោទ​ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​លោក​ម៉ា​ឌូ​រ៉ូ​ក៏បាន​ឡើង​ថ្លែង​វាយប្រហារ​លោក​ត្រាំ និង​សហរដ្ឋអាមេរិក​ដោយ​ចាត់ទុកថា អាមេរិក​ជា​មេ​ចក្រព័ត្រ​ជំនាន់​ថ្មី។ពុំ​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​ថា លោក​ត្រាំ​នឹង​អញ្ជើញលោក​ម៉ា​ឌូ​រ៉ូម​កជួប នៅពេល​ណា ហើយ នៅ​ទីណា​នោះ​ទេ។ ប៉ុន្តែ​មានការ​ចោទសួរ​ថា​តើ លោក​ម៉ា​ឌូ​រ៉ូ​ហ៊ាន​មក​ជួប​លោក​ត្រាំ​នៅ ក្នុងទឹក​ដី​អាមេរិក ដែរ​ឬទេ ព្រោះ​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ចេញ​ដីការ​ចាប់ខ្លួន និង​ចោទប្រកាន់​លោក​ម៉ា​ឌូ​រ៉ូ ថា​ជា​មេ​ឧក្រិដ្ឋ​កម្ម​គ្រឿងញៀន​ទៅ​ហើយ​នោះ​ដោយ​ប្រកាស​អោយ​តម្លៃ​ខ្លួន​លោក​ម៉ា​ឌូ​រ៉ូ ១៥លាន ដុល្លារ​អោយ​តែ​ជន​ណា ឬក្រុម​ណា ចាប់ខ្លួន​លោក​ម៉ា​ឌូ​រ៉ូបា​ននោះ។

បែបនេះ​ក្ដី លោក​ម៉ា​ឌូ​រ៉ូ ក៏​មានឈ្មោះ នៅក្នុង​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ នៅ តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ICC និង​ក្នុង​ក្រុម​ប្រឹ​ក្សាសិ​ទិ្ធ​មនុស្ស របស់​អង្គការសហប្រជាជាតិ​ផង​ដែរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស