38.1 C
Phnom Penh

ឥណ្ឌា​បញ្ចូន​កាំ​ភ្លើង​ត្បាល​ខ្នាត​យក្យ​ទៅ​ដាក់​ពង្រាយ​ព្រំដែន​ជាប់នឹង​ចិន​ខណៈ​សម្រេច​ទិញ​យន្តហោះ​ចម្បាំង​បន្ថែម​ទៀត​ពី​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្នុង​ស្ថានភាព​ជម្លោះ​ព្រំដែន​នៅតែ​តានតឹង​ជាមួយនឹង​ចិន ឥណ្ឌា​បានសម្រេច​ដាក់​ពង្រាយ​កាំភ្លើងធំ និង​ទិញ​យន្តហោះ​ចម្បាំង​ជាង៣០គ្រឿង​ថែមទៀត ពី​ប្រទេស​រុស្ស៊ី ដែល​ជាម​ហា​មិត្ត​ចិន។សារព័ត៌មាន​ឥណ្ឌា​ឈ្មោះ Indiatoday.in បាន​ចុះផ្សាយ​ថា ប្រទេស​ឥណ្ឌា​បានសម្រេច​ដាក់​ពង្រាយ កាំភ្លើងធំ​ខ្នាត​យក្ស ដែល​យក​មក​ពី​សហរដ្ឋអាមេរិក។

បើ​តាម​ប្រភព​ដដែល​នេះ កាំភ្លើងធំ​នេះ មានឈ្មោះ​ថា M-777 Howitzer ។ប្រភព​ពី​ក្រសួងការពារជាតិ​ឥណ្ឌា បាន​ឲ្យ​បណ្ដាញ​ទូរទស្សន៍ India Today TV ដឹង​ថា ការ​ដាក់​ពង្រាយ​កាំភ្លើង​យក្ស​ដ៏​ធំ​នេះ​គឺជា​ការ​បង្កើន កម្លាំង​ការពារប្រទេស។ ប៉ុន្តែ Indiatoday.in បាន​រាយការណ៍​ថា កាំភ្លើងធំ​នេះ បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន ជាប់នឹង​ប្រទេស​ចិន បន្ទាប់ពី​មានការ​ពើប​ប្រយុទ្ធ​គ្នា កាលពី​ពាក់កណ្ដាល ខែមិថុនា​នេះ ដែល​បណ្ដាល​អោយ​កងទ័ព​ស្លាប់២០នាក់ និង​កងទ័ព​ចិន​ស្លាប់​ជាង៤០នាក់។

តាម​ប្រភព​ដដែល​នេះ​ឲ្យដឹង​ថា កាំភ្លើងធំ​ខ្នាត​យក្ស​នេះ អាច​បាញ់​ដល់​គោលដៅ ពី៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រ ដែល​ជា​កាំភ្លើង​បាញ់​អម​កាំ​ភ្លើង​ត្បាល Artillery ។អ្នកសង្កេតការណ៍ មើលឃើញ​ថា ការដែល​ឥណ្ឌា​សម្រេច​ដាក់​ពង្រាយ​កាំភ្លើងធំ ខ្នាត​យក្ស នៅ​តាម​ព្រំដែន​ជាមួយ​ចិន នៅ​ចំណុច​ដែល​បាន​ប៉ះទង្គិច​គ្នា​នោះ នៅ​ច្រ​លង​ភ្នំGalwan កាលពី​

ថ្ងៃទី១៥មិថុនា គឺជា​ការ​បង្ហាញ​ពី​ភាព​ប្រុង​ប្រៀ​មនៃ​វាយប្រហារ​លើ​ប្រទេស​ចិន បើ​ស្ថានភាព​អាច​កើតមាន​ជាថ្មី​ម្ដងទៀត។ស្រប​ពេល​គ្នា​នេះ​ដែរ សារព័ត៌មាន The times now បាន​ចុះផ្សាយ ថា​ក្រសួងការពារជាតិ ឥណ្ឌា​បាន​រុញ​ឱ្យ​មាន​សំ​ណើរ​មួយ​យ៉ាង​បន្ទាន់​ទៅកាន់​រដ្ឋាភិបាល​ដើម្បី ទិញ​យន្ដ​ហោះ​ចម្បាំង៣៣គ្រឿង​ពី​ប្រទេស​រុស្ស៊ី ។ យន្ដ​ហោះ​ចម្បាំង​ទាំង៣៣គ្រឿង​ដែល​ឥណ្ឌា​បាន​ស្នើ​ទិញ​ពី​រុស្សី នោះ​រួមមាន​យន្ដ​ហោះ MiG​-29s ២១គ្រឿង និង​យន្ដ​ហោះ Su​-30MKIsចំនួន១២គ្រឿង។

តាម​ប្រភព​របស់​រដ្ឋាភិបាល​ឥណ្ឌា​ឲ្យដឹង​ថា ក្រសួងការពារជាតិ​មា​នយុទ្ធភ័​ណ្ឌ បែបនេះ​យូរ​មក​ហើយ ប៉ុន្ដែ​ទើបត្រូវ​ការ​ដំណើរការ​នៅពេល​នេះ​យ៉ាង​បន្ទាន់ ហើយ​រំពឹង​ថា​នឹង​យក​មក​ប្រើប្រាស់​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​ឥណ្ឌា។បើ​តាម​សេចក្ដីថ្លែង​របស់​រដ្ឋាភិបាល តម្រូវការ​របស់​កងទ័ព គឺ​ការ​ជំនួស​យន្ដ​ហោះ​ដែល​បាន​ខូច​និង​បាត់បង់​ក្នុង​សង្គ្រាម។

ក្នុងរយៈពេល​ពី១០ ទៅ១៥ឆ្នាំ​ហើយ ដែល​ឥណ្ឌា​បាន​ទិញ​យន្តហោះ២៧២គ្រឿង​ប្រភេទ SU​-30 ពី​រុស្ស៊ី។រុស្ស៊ី​មិនដែល​យល់ព្រម​លក់​យន្តហោះ​ឱ្យ​ឥណ្ដា​ទេ ប៉ុន្ដែ​ម្ដងនេះ​ឥណ្ឌា​បែរជា​ដាក់​សំណើ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ជាមួយនឹង​មហាមិត្ត​រុស្ស៊ី​តែម្ដង គឺ​ចិន​ដែល​នៅពេល​មិនទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ។ ករណីនេះ នាំ​អោយ​មាន​ចម្ងល់​ថា​តើ​រុស្ស៊ី​ព្រម​លក់​អាវុធ​ឱ្យ​ឥណ្ឌា ឬទេ ដែល​ឥណ្ឌា​ចង់​មានប្រៀបលើ​ចិន។ទាំង​ឥណ្ឌា​នឹង​ចិន គឺជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាង​គេ​បង្អស់​នៅ​លើ​ពិ​ភលោ​ក។

ប្រទេស​នេះ មាន​អាវុធ​នុយ​ក្លែ​អ៊ែរ​ដូចគ្នា។ ឥណ្ឌា​ជា​ប្រទេស សម្ព័ន្ធភាព ស៊ី​ចម្រៅ​ជាមួយ សហរដ្ឋអាមេរិក។ឥណ្ឌា​ជា​ប្រទេស​ទប់ស្កាត់​បាន​ជោគជ័យ នៃ​ការ​មនោគមន៍​វិ​ជ្ញា​កុម្មុយនិស្ត​ចិន​ម៉ៅ​សេង​ទុង។ កងទ័ព​នៃ ប្រទេស​ធំ២នេះ​ធ្លាប់​វាយ​ប្រយុទ្ធ គ្នា​តាម​ព្រំដែន ជា​ញឹកញាប់ ប៉ុន្តែ​មាន​ជា​ទ្រង់ទ្រាយ​ធំ​ម្ដង​នៅ​ឆ្នាំ ១៩៦២ ដោយ​បណ្ដាល​ឱ្យ​កងទ័ព​ទាំងសងខាង​ស្លាប់​រាប់ពាន់​នាក់។ តែ​សង្រ្គាម​ពេលនោះ ចិន​លុកលុយ​ច្រើន​គីឡូម៉ែត្រ មក​ខាងក្នុង​ប្រទេស​ឥណ្ឌា រហូតដល់​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​និង​សម្រួល​ស្ថានការណ៍​តាម​ព្រំដែន​ឡើងវិញ។ សង្រ្គាម​ពេលនោះ បាន​ផ្ទុះឡើង​នៅ​តំបន់ ជួរភ្នំ​ហិ​ម៉ាឡៃ​ពីរ​វាង​ថ្ងៃទី២១ តុលា​ដល់​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦២​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស