អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង
Latest
អ្នកឃ្លាំមើល៖ សន្ទុះសេដ្ឋកិច្ចថៃនិងវៀតណាម កំពុងជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើនរបស់កម្ពុជា
ក្រុមអ្នកឃ្លាំមើលព្រមានថា សន្ទុះនៃការប្រកួតប្រជែងសេដ្ឋកិច្ចរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលថៃ ចាប់ពីពេលនេះតទៅ នឹងជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើនរបស់កម្ពុជា។
អ្នកជំនាញខាងផ្នែកកិច្ចការរដ្ឋបាលលោក ឱក សេរីសោភក្តិ៍ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ថៃបានដោះស្រាយបញ្ហានយោបាយដែលចាក់ស្រេះជាប់គាំងយូរមកហើយនោះបានដោយជោគជ័យនៅពេលនេះ ហើយដំណោះស្រាយនេះជាដំណោះស្រាយដែលមានលក្ខណៈជាប្រព័ន្ធ និងស្ថិតស្ថេរយូរអង្វែងថែមទៀត។
លោក ឱក សេរីសោភក្តិ៍ អះអាងថា ក្រោមការផ្សះផ្សាបង្រួបបង្រួមនៃឧត្តមគតិជាតិរបស់ឥស្សរជនដែលជាមន្ត្រីជាន់ខ្ពស់របស់ថៃ ដូចជា លោក ស៊ូ រ៉ាយុទ្ធ ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ លោក...