28 C
Phnom Penh

អាមេរិកបន្តទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស៊ើបអង្កេតដោយតម្លាភាពករណីឃាតកម្មបណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយតម្លាភាព។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរនៅថ្ងៃនេះដោយបានចាត់ទុកលោក កែម ឡី គឺជាបុគ្គលគួរឱ្យគោរពជាខ្លាំង ជាអ្នកចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាអ្នកបង្ហាញការពិតដោយគ្មានភាពភ័យខ្លាច។ ទោះបីជាឃាតកម្មលើបណ្ឌិត កែម ឡី បានកន្លងផុតទៅរយៈពេលបួនឆ្នាំក៏ដោយ ប៉ុន្តែអាមេរិកចង់ឃើញរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេត និងស្រាវជ្រាវបទឧក្រិដ្ឋកម្មដ៏កក្រើកនេះប្រកបដោយតម្លាភាព និងមានការទុកចិត្ត។

បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់នៅក្នុងស្តាម៉ាត ក្នុងនៅបរិវេណស្ថានីយប្រេងឥន្ធនៈកាលតិច (Caltex) នៅម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

រហូតមកទល់ពេលនេះ មានតែបុរសម្នាក់គត់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្រោយឃាតកម្មកើតឡើង ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿងឃាតកម្មមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ លោក សួង នាគព័ន្ធ សមាជិកនៃសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាអតីតអ្នកទោសមនសិកា បធ្លាប់បានប្រាប់សាព័ត៌មាន The Cambodia Daily ថា បុរសឈ្មោះ អឿត អាង ហៅ ជួបសម្លាប់ ធ្លាប់ប្រាប់លោកនៅពេលលោកកំពុងស្ថិតក្នុងពន្ធនាគារកាលពីអំឡុងឆ្នាំ២០១៩ថា ខ្លួនគាត់ផ្ទាល់ អឿត អាង ឬជួប សម្លាប់ នេះ មិនមែនជាឃាតករពិតនោះឡើយ ហើយថាឃាតករពិត គឺឈ្មោះ កង ពិទូ ដែលជាអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត។ លោកលាតត្រដាងថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺជាអ្នកបញ្ជារឲ្យសម្លាប់លោកបណ្ឌិត កែម ឡី ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស