33 C
Phnom Penh

រុស្ស៊ីរំជើបរំជួល ក្រោមកំដៅបាតុកម្មស្រែកអោយ លោក ពូទីន លាលែងពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះជាមិនអាចដេញពូទីន ពីអំណាចបានក៏ដោយ តែយ៉ាងហោចណាស់ បានធ្វើអោយបុរសខ្លាំងម្នាក់នេះ ស្គាល់តំលៃរបស់ខ្លួន ក្នុងតួនាទីជាប្រធានាធិបតីកាន់អំណាចជាង២០ឆ្នាំមកនេះនៃប្រទេសមួយដែលបានប្រែក្លាយពីការដឹកនាំបែបរបបកុម្មុយនិស្តមករបបបែបប្រជាធិបតេយ្យផ្ដាច់ការទៅវិញ ។

លោកហ្វ្លាឌីមៀពូទីនបានតោងតំណែងប្រធានាធិបតី២អាណត្តិតែក្រោយមក គាត់បានឆក់យកអំណាចនាយករដ្ឋមន្រ្ដី បានមួយអាណត្តិហើយក៏បានដណ្ដើមតំណែង ប្រធានាធិបតី ឡើងវិញ ។ តែ ឥលូវនេះលោកបានបង្ខំឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវអោយខ្លួនលោកបន្ដ កាន់អំណាចប្រធានាធិបតីបន្ដទៀត។តែយ៉ាងណាអតីតប្រធានចារកម្ម KGB នៃអតីតសហភាពសូវៀត រូបនេះក៏កំពុងប្រឈមនឹងការទាមទារអោយលាលែងពីតំណែងដោយសារតែបុរសនេះ រងការរិះគន់ថា បានព្យាយាម បង្រ្កាបគូប្រគួតមុនការបោះឆ្នោត។

សេចក្ដីរាយការណ៍នៃបណ្ដាញផ្សាយព័ត៌មានBBC បានចុះផ្សាយថា បាតុកម្ម បានផ្ទុះឡើង តាំងពីថ្ងៃ១១កក្ដដាដោយ បាតុកររាប់ពាន់នាក់បានចុះដើរតាមដងផ្លូវនៅខេត្តមួយនៃភាគខាងកើតប្រទេសគឺខេត្ត Khabarovsk។

បាតុកម្មនេះផ្ទុះឡើងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនអ្នកនយោបាយម្នាក់ដែលមាននិន្នាការផ្ទុយពីលោកពូទីន។

បុរសម្នាន់នេះគឺជាអភិបាលខេត្តKhabarovsk ។លោក Sergei Furgal ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ទី០៩កក្កដា ក្រោមបទចោទថាបានបញ្ជាឱ្យសម្លាប់ អ្នកជំនួញម្នាក់កាលពី១៥ឆ្នាំមុន។

ប៉ុន្ដែបាតុករមិនជឿថាជាស្នាដៃរបស់បុរសនោះឡើយ។ លោក Furgal ធ្លាប់ជាបេក្ខជនប្រធានាធិបតីប្រកួតនឹងលោកពូទីនកាលពីពីរឆ្នាំមុន។

គណបក្សរបស់លោកមានឈ្មោះថា បក្សប្រជាធិបតេយ្យសេរីនិយមរុស្ស៊ីដែលត្រូវបានមើលឃើញថាមានប្រជាប្រិយភាពនៅក្រុងមូស្គូជាខ្លាំងហើយអាចមានជ័យជម្នះដណ្ដើមអំណាចក្នុងតំបន់ផ្សេងៗទៀជាពិសេសគឺនៅភាគខាងកើតនៃប្រទេស។

តាមប្រភព របស់BBC មនុស្សជាង៤ម៉ឹននាក់ បានចុះដើរតាមដងផ្លូវនៅ ខេត្ត Khabarovsk។

មេបក្សប្រឆាំងលោក Alexei Navalny ដែលពូទីន ឃាឃាំងមិនក្លាយជាបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោតអាណត្តិមុននេះ បានហៅ ការជួបជុំរបស់ពលរដ្ឋ គឺជាការបង្ហាញកំណត់ត្រាដ៏អសស្ចារ្យមួយនៅក្នុងប្រទេសអំពីសាមគ្គីភាពក្នុងសង្គមមួយប្រឆាំងការគ្រប់គ្រងបែបផ្ដាច់ការ។

បាតុកម្មដែលអ្នកសង្កេតការណ៍ ហៅថា ជាព្រឹត្តិការណ៍បើកឆាកប្រឆាំងនឹងលោកពូទីនពង្រីកអំណាចដោយការកែប្រែរដ្ឋធម្មនុញ្ញ គឺក្រុមបាតុករ បានលើកបដានឹងស្រែកថាសេរីភាពៗ  ពូទីនជាចោរ ពូទីនចុះចេញទៅ។ ប្រព័ន្ធផ្សព្វផ្សាយខ្លះក៏បានទម្លាយអោយឃើញអំពីសកម្មភាពក្រុមបាតុករនៅក្រុងតូចៗធ្វើបាតុកម្ម។

ជាការកត់សំគាល់ ប៉ូលីសរុស្ស៊ីមិនធ្វើអន្ដរាគមន៍ឬចាប់ខ្លួនមេដឹកនាំបាតុករក្នុងហ្វូងបាតុករនោះទេ តែប៉ូលិសសំងាត់ តាមចាប់ខ្លួនបាតុករដល់ផ្ទះ ។ នេះជាជំនាញរបស់ លោកពូទីន ដែលធ្លាប់ជាប្រធានចារកម្ម KGB។ តែយ៉ាងណា BBC បានហៅបាតុកម្មម្ដងនេះជាមានទ្រង់ទ្រាយធំបំផុតហើយមិនធ្លាប់មាននៅខេត្តKhabarovsk ។

បាតុករសម្ដែង ខឹងសម្បារនឹងការចាប់ខ្លួនអភិបាលខេត្ត របស់ពួកគេគឺ ទើបបាតុកម្មប្រឆាំងនឹងលោកពូទីន ។បាតុករបានហៅ ការចាប់ខ្លួនលោក Sergei Furgal គឺជារឿងនយោបាយព្រោះខ្លាចបុរសនេះ ឈរជាបេក្ខជនប្រធានាធិបតី។

ក្រុមបាតុករដែលមិនខ្វល់នឹងកូវីដ១៩បាន ចេញមកផ្ដល់ចម្លើយក្នុងសំណួរមួយសួរថាតើហេតុអ្វីបានជាអាជ្ញាធររង់ចាំយូរម្ល៉េះដើម្បីចាប់ខ្លួនFurgalព្រោះ លោកត្រូវបានចោទ ពីបទឃាតកម្មចំនួនពីរនិងឃាតកម្មមិនបានសម្រេចលើពាណិជ្ជករម្នាក់តាំងក្នុងឆ្នាំ២០០៤ និង២០០៥។ ការចាប់បុរសនេះគឺ ក្រោយពីរសប្ដាហ៍បន្ទាប់ពីមានការរិះគន់លើការបង្ក្រាបក្រុមប្រឆាំង នឹងការបោះឆ្នោតអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបន្ដឱ្យលោកពូទីនស្ថិតក្នុងតំណែងប្រធានាធិបតីពីរអាណត្តិតទៅទៀតឬរហូតដល់ឆ្នាំ២០៣៦។

អង្គការសិទ្ធិមនុស្សអន្ដរជាតិជាច្រើនបានទាមទារឱ្យទម្លាក់បទចោទប្រឆាំង Furgal ព្រោះជារឿងនយោបាយ។ តែបែបនេះក្ដី កំសួលរបស់បាតុករនៅពុំទាន់ស្ងប់ទេ ក្នុងការប្រឆាំងនឹងលោកពូទិន អោយដោះលែងលោកFurgal ដោយសុំអោយផ្ដល់សិទ្ធិដល់លោកFurgalឡើងវិញ ក្នុងការធ្វើនយោបាយ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅអាណត្តិថ្មីទៀត គឺនៅខែមីនាឆ្នាំ២០២៤៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស