35 C
Phnom Penh

ក្រសួងយុត្តធម៌គ្រោងដុតបំផ្លាញគ្រឿងញៀន ដែលចាប់បានក្នុងខេត្តជាប់សមុទ្រទាំង៤ ជាសាធារណៈ នៅថ្ងៃទី២២ ខែកក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរជំនាញ ត្រៀមធ្វើពិធីដុតបំផ្លាញចោលគ្រឿងញៀន ដែលសមត្ថកិច្ច ចាប់បានជាវត្ថុតាងកន្លងមកជាសាធារណៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ក្រោយវត្ថុតាងទាំងនោះ បានបញ្ចប់រឿងក្តីរួចរាល់អស់ហើយៗ ជនប្រព្រឹត្តបទល្មើស ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារតាមទំហំទោសរួចហើយដែរ។

មន្ត្រីសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា សកម្មភាព នៃការដុតបំផ្លាញគ្រឿងញៀននេះ នឹងត្រូវធ្វើរួមគ្នាចំនួនបួនខេត្តរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប។

ហើយថា ទីតាំងសម្រាប់ធ្វើពិធីដុតបំផ្លាញគ្រឿងញៀនខាងលើនេះ ជាផ្លូវការ នឹងត្រូវរៀបចំនៅមូលដ្ឋានខេត្តព្រះសីហនុ ដោយក្រសួងយុត្តិធម៌ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំងបួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស