27 C
Phnom Penh

ការប្រឆាំងពួកយោធាថៃ ក៏ចាប់ផ្ដើមនិង បាតុកម្មទាមទារអោយរំលាយសភា សន្យាបន្តនៅចុងសប្ដាហ៍នេះទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឈុតឆាកនៃវេទិកា នយោបាយរាជាណាចក្រថៃ ទំនងនឹងចាប់ផ្ដើមល្អមើលហើយនៅពេលនេះ ខណៈបាតុកម្មប្រឆាំងពួកយោធាចូលកិច្ចការនយោបាយ ក៏កំរើដែរ នៅថ្ងៃទី២១កក្កដានេះ ។

សារព័ត៌មាន ថៃ The Nationបានចុះផ្សាយថា បាតុករថៃមួយក្រុម បានប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលរបស់យោធាថៃ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី២០ ខែកក្កដា។ បាតុកម្មរបស់មនុស្សក្រុមដំបូងមានគ្នា ជាង២០០នាក់ បានរុញអោយមានការ ចោទទៅលើ ពួកយោធាករណីលូកដៃក្នុងរឿងនយោបាយថៃ។

The Nation បានចុះផ្សាយថា ជាមួយគ្នានេះ បាតុករក៏បាន ទាមទារឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែងព្រោះតែអតីតមេរដ្ឋប្រហារម្នាក់នេះ បានបណ្ដោយអោយពួកយោធាមានអំណាចចូលកិច្ចការនយោបាយរបស់ប្រទេស។

ក្រុមបាតុករ បានស្រែករិះគន់រដ្ឋាភិបាលរបស់លោកបា្រយុទ្ធថាបានប្រើប្រាស់ ថវិកាជាតិដោយខ្ជះខ្ជាយទៅល លើវិស័យយោធា ហើយមិនតែប៉ុណ្ណោះ លោកបា្រយុទ្ធបណ្ដោយអោយ ពួកយោធាជ្រៀតជ្រែកចូលកិច្ចការនយោបាយថៃដែលជាការបំពានលើគោលការណ៍នីតិរដ្ឋ។

ពួកបាតុករបាននិយាយថថាពួកយោធាទាំងនោះ ជាក្រុមជួយគាំទ្រនិងជួយធ្វើរដ្ឋប្រហារយោធា ឆ្នាំ២០១៤ របស់ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា ដែលជាព្រឹត្តិការណ៍ទម្លាក់ រដ្ឋាភិបាល កើតចេញពីឆន្ទៈរបស់ប្រជាជន។

ក្រុមបាតុករបន្តថារដ្ឋប្រហារនៅគ្រានោះហើយ ដែលបានផ្ដល់ឱកាសអោយលោកប្រាយុទ្ធក្លាយជា នាយករដ្ឋមន្ត្រីនៃរបស់ពួកយោធាហើយ មានឥទ្ធិពល ចូលប្រឡូកការបោះឆ្នោត សភា កាលពីខែមីនាឆ្នាំ២០១៩។

នេះជាបាតុកម្មបន្តប្រឆាំងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ក្រុម យុវជនសេរីនិង សហព័ន្ធនិស្សិតថៃ។ បាតកម្មនេះ បានបណ្ដាលអោយទីបញ្ជាការកណ្ដាលរបស់ ពួកយោធានៅរាជ ធានីបាងកកត្រូវបានបិទទ្វារ។

ក្នុងព្រឹត្តិការណ៍នេះ គេបានឃើញមេដឹកនាំបាតុករម្នាក់ បាន ហែករូបថតរបស់មេទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong នៅមុខខ្លោងទ្វារទីស្នាក់ការយោធាថៃ ក្នុងទីក្រុង បាងកកគឺក្រោយខ្លោងទា្វរបានបិទ។

តាមការចុះផ្សាយរបស់កាសែតThe Nation  ក្រុមអ្នកតវ៉ា បានលើកបដាបង្ហាញពីរូបអ្នករិះគន់ការដឹកនាំរបស់លោកប្រាយុទ្ធ។ ផ្ទាំងបដារបស់បាតុករបានសរសេរ ថា «កុំឲ្យកើតមានការធ្វើរដ្ឋប្រហារម្ដង ទៀត» និងបដាខ្លះទៀត បានទាមទារអោយកងទ័ព អនុវត្តការងារដោយឯករាជ្យ និងអព្យាក្រឹត្យ។ 

បានតុករក៏បានកាន់រូបថតយុវជន  Wanchalearm Satsaksit, ជាសកម្មជនដែលត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៤មិថុនា ដែលពួកបាតុករទទូចថា លោកឧត្តមសេនីយ៍ Apirat Kongsompong. ត្រូវជួយអន្តរាគមន៍រឿងនេះ។

បាតុកម្មនេះ បានកើតឡើងពីរថ្ងៃក្រោយផ្ទុះបាតុកម្មមួយនៅវិមានប្រជាធិបតេយ្យ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី ១៩ ខែកក្កដា ដោយមានមនុស្សប្រមាណ ២៥០០នាក់ចូលរួម។

ក្នុងបាតុកម្មនេះ ភាគច្រើនជា យុវជន។ ពួកគេ បានទាមទារឲ្យរដ្ឋាភិបាលលោកប្រាយុទ្ធរំលាយសភាចោល និងបញ្ឈប់ការបៀតបៀននិងធ្វើទុក្ខបុកម្នេញលើអ្នករិះគន់ ។

 រដ្ឋាភិបាល លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានមើលឃើញ កំពុងរង្គោះរង្គើខ្លាំង ដោយសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកកានតែច្រើនបានលាលែងពីតំណែងជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី២១ ខែកក្កដានេះ រដ្ឋមន្ត្រីសរុប៥នាក់ហើយបានដើរចេញ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស