28 C
Phnom Penh

តុលាការ​សូ​ដង់ បើក​សំ​នុំ​រឿង រដ្ឋប្រហារ១៩៨៩ ប្រឆាំង​ជន​ជន​ផ្ដាច់ការ al​-Bashir​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​សួ​ដង់ ដែល​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ខាងជើង បាន​កំពុង​កត់ត្រា នៃ​កំណត់ហេតុ​ប្រវត្តិសាស្ត្រ​ថ្មី​ឡើងវិញ ដោយ​គាស់រំលើង​ចោល​ប្រវត្តិសាស្ត្រ​របស់​អ្នកឈ្នះ​កាលពី៣០ឆ្នាំមុន ក្រោម​ការដឹកនាំ​របស់ ជន​ផ្ដាច់ការ Omar al​-Bashir ដែល​កងទ័ព​និង​ប្រជាជន​បាន​ទាញ​ទម្លាក់​ពី​អំណាច​កាលពី​ខែមេសា ឆ្នាំ២០១៩។

ចាប់ពី​ថ្ងៃ១១សីហា​ខែក្រោយ​នេះ​តទៅ​ប្រជាជន​សូ​ដង់ នឹង​បានដឹង​អំពី​ព្រឹត្តិ​ការណ៍​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ ១៩៨៩ ដែល​នាំ​លោក Omar al​-Bashir បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហើយ​ដឹកនាំ​ប្រទេស​បាន​រយៈពេល៣០ឆ្នាំ។ពីរ​ដ្ឋ​ធានី Khartoum សេចក្ដីរាយការណ៍ ជាច្រើន​បាន​ចុះផ្សាយ​ថា លោក al​-Bashir ត្រូវ​បាន​នាំ​ខ្លួន​ម្ដងទៀត​ឡើង​តុលាការ​កាលពី​ថ្ងៃទី២១ក​ក្ដ​ដា ក្នុង​សំណុំរឿង ជា​ប្រវត្តិសាស្ត្រ គឺ​បុព្វហេតុ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ១៩៨៩។

នៅក្នុង​ព្រឹត្តិ​ការណ៍​នោះ បាន​នាំ​អោយ​តុលាការ​ពន្យារ​ការ​ជំនុំជម្រះ​ក្ដី ភ្លាម​ៗដោយ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃទី១១សីហា។ តាម​សារព័ត៌មាន សូ​ដង់ Tribune មូលហេតុ​ដែល​នាំ​អោយ តុលាការ​លើកពេល​ការ​ជំនុំជម្រះ​ក្ដី ដោយសារតែ​ប្រជាជន​មក​ចោមរោម​តុលាការ​ច្រើន​ណែ​នណា​ប់ ហើយ​តុលាការ ក៏​សម្ក្រេច​ស្វែងរក​ទីតាំង​កន្លែង​ផ្សេងទៀត ដែល​មាន​បិ​វេ​ណទូលំទូលាយ ដើម្បី​បើកសវនាការ​ឡើងវិញ។

តាម​សូ​ដង់ Tribune គ្រាន់តែ​អ្នកសារព័ត៌មាន​និង​មេធាវី រាប់​រយ​នាក់ ហើយ​អ្នក​មក​អបអរសាទរ ការ​បើក​ជុំ​ជម្រះក្ដី និង​ក្រុមគាំទ្រ អតីតជន​ផ្ដាច់ការ​ច្រើ​នេះ​ពាន់​នាក់។ ប្រជាជន​ចែក​ជា២ក្រុម​គឺ ក្រុមគាំទ្រ តុលាការ បាន​ជជែកគ្នា អំពី​ទោសកំហុស​នឹង​អ្នកខ្លះ​រំលឹក​ព្រឹត្តិ​ការណ៍ នៃ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ១៩៨៩ដែល​នាំ​អោយ លោកal​-Bashir បាន​តោង​អំណាច​ប្រធានាធិបតី រយៈពេល៣០ឆ្នាំ និង​ក្រុមគាំទ្រ​លោក al​-Bashir ក៏បាន​សម្ដែង​ការ​សាទរ​ដែល បុរស​ខ្លាំង​ម្នាក់​នេះ​បាន​តាំងចិត្ត​ឡើង​តុលាការ​ដើម្បី​បំភ្លឺ​អំពី មូលហេតុ​នាំ​អោយ​មាន​ព្រឹត្តិការ​រដ្ឋប្រហារ​កើតឡើង។

ក្រុម​មេធាវី បាន​ប្រាប់​ប្រជាជន​ថា លោកal​-Bashir អាច​នឹង​ប្រឈម​នឹង​កាត់ទោស​ដោយ​ប្រហារជីវិត ប្រសិនបើ​តុលាការ​រក​កំហុស​ឃើញ​ប្រឆាំង​នឹង​បុរស​ខ្លាំង​ម្នាក់​នេះ។ទូរទស្សន៍​របស់ ជាតិ​នៃ​ប្រទេស​សូ​ដង់ បាន​ចាប់​រូបភាព ក្រុម​សន្តិសុខ​ច្រើន​រយ​នាក់​ដែល​បាន ការពារ​បរិវេណ​តុលាការ និង​ការពារ​ជន​ត្រូវ​ចោទ al​-Bashir។ សាក្សី​បាន​និយាយ​ថា លោក al​-Bashir ដែល​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស បាន​ឈរ​ក្នុងរង្វង់​ក្រចកសេះ។ មេធាវី​ម្នាក់​របស់​លោកal​-Bashir បាន​រិះ​គន​ការ​ជំនុំជម្រះ​ក្ដី​នេះ ដោយ​ចោទ​ថា គឺជា​សំណុំ​នយោបាយ​សងសឹក​តែប៉ុណ្ណោះ​ព្រោះ​ជាង៣០ឆ្នាំ​ហើយ ដូចម្ដេច​បាន​ជា​គាស់រំលើង​រឿង​ចាស់​នេះ​មក​បើកសវនាការ​ដូចនេះ។ក្រុម​មេធា​នី​របស់​ជនជាប់ចោទ​បាន​ទទូច​សុំ​អោយ​តុលាការ ទម្លាក់​ចោល​បទ​ចោទ​លើ​កូនក្ដី​របស់​ខ្លួន។ ប៉ុន្តែ​ចៅក្រម បដិសេធន៍។

លោក​ចៅក្រម Essam Eddin Mohamed Ibrahim បាន​សន្យា​ថា នឹង​ធ្វើការ​ជំនុំជម្រះ​ក្ដី​នេះ ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌។ជន​ជប់ al​-Bashir រង​ការ​ផ្ដន្ទាទោស រយៈពេល ២ឆ្នាំទៅ​ហើយ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ កាល​លោក​មានអំណាច​ណែន​ក្នុង​ដៃ​ជា​ប្រធានា​ធីប​តី ដែល​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​សិទ្ធិមនុស្ស​ដាក់ឈ្មោះ​លោក​ថា ជា​បុរស​ខ្លាំង ឬជន​ផ្ដាច់ការ។

តែ​មិនថា​ឡើយ ក្នុង​សំណុំរឿង​មួយ​នេះ ទេ​ដែល​បុរស​ខ្លាំង​ម្នាក់​នេះ ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម គឺ​សំ​នុំ​រឿង សំ​លាប់​ក្រុមប្រឆាំង និង​ការរំលោភ​សិទ្ធិមនុស្ស ក៏​កំពុង​ធ្លាក់​ដល់​តុលាការ​ដែរ។សំណុំរឿង​ថ្មី​បំផុត គឺ ការ​ស្លាប់​បាតុករ​រាប់​រយ​នាក់ ដែល​លោក al​-Bashir បាន​បញ្ជា​អោយ​កង​សន្តិសុខ និង​កង​អង្គរក្ស​របស់​លោក​បាញ់សម្លាប់​ក្នុង​ព្រឹត្តិ​ការណ៍​បះបោរ ទម្លាក់​លោក​ពី​ប្រធានាធិបតី។ ទម្រាំ​នឹង​ទំលាក់​លោក al​-Bashir ពី​តំណែង​បាន គឺ​បាតុករ​ប្រើ​រយៈពេល ដល់ទៅ៥ខែ ។

ក្នុង​ព្រឹត្តិ​ការណ៍​ដែល​អន្តរាគមន៍​ដោយ​កងទ័ព ជួយ​បាតុករ ទើបបាន​ទាញ​ទម្លាក់ លោក al​-Bashir បាន​ពី​អំណាច​នៅ​ថ្ងៃទី១១មេសា​ឆ្នាំ២០១៩។បាតុករ និង​កងទ័ព​បាន​ឡោម​ព័ន្ធ​ភូមិគ្រឹះ​របស់​លោក al​-Bashir ហើយ​បាន​បុក​ទម្លាយ ទ្វារ ហើយ​ចូលចាប់​លោក​ពី​ក្នុង​ផ្ទុះ​នាំទៅ​ដាក់គុក​មួយ​របស់​ពួ​គក​យោធា​នៅ​ជាយ​ពីរ​ដ្ឋ​ធានី Khartoum ។បាតុករ បាន​រក​ឃើញ​លុយ​ដុល្លារ​ច្រើន​ម៉ឺន​ដុល្លារ លាក់​ក្នុង​ពូក​និង​ក្នុង​ផ្ទះ​របស់​ជន​ផ្ដាច់ការ​នេះ ទើប​នាំ​អោយ​រដ្ឋអាជ្ញា​ធរ ចោទ​លោក al​-Bashir ពី​បទ​ពុករលួយ លួច​លុយ​របស់​ជាតិ។ បច្ចប្បន្ន មន្ត្រី​របស់​លោក al​-Bashir ជាង​មួយ​រយ​កំពុង​ជាប់ឃុំ​ខ្លួន ក្នុង​សំណុំរឿង​លួច​ទ្រព្យសម្បតិ្ត​ជាតិ និង​រំលោភសិទ្ធិ​មនុស្ស។យ៉ាងណា លោក al​-Bashir ក៏​កំពុង​រង​ដីការ​ចាប់ខ្លួន​កោះ ហៅ​ឡើង​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិICC នៅ​ទីក្រុង​ឡា​អេ​ប្រទេស​ហូ​ឡង់ ពី​បទឧក្រិដ្ឋ​កម្ម​សង្រ្គាម​និង និង ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ក្នុង​សង្រ្គាម​ស៊ីវិល​នៅ​តំបន់ Darfur ដើម​ទសវត្ស២០០០ដែល​នាំ​អោយ​ប្រជាជន​តំបន់​នោះ​ស្លាប់​រាប់​ម៉ឺន នាក់ ក្នុងករណី​រើសអើង ការចាប់ពង្រត់ និង​បាញ់សម្លាប់​មិនរើសមុខ។

តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិICCបាន​ចេញ​ដីការ​នាំ​ខ្លួន លោក al​-Bashir ចំនួន៤ដង​មក​ហើយ តាំងពី​ឆ្នាំ២០០៩។តែម​កដល់​រដ្ឋាភិបាល ថ្មីនេះ បាន​សន្យា​ថា​ក្រោយពី​កាត់ទោស លោក al​-Bashir រួចរាល់​ហើយ​ពាក់ព័ន្ធ​នឹង សុំណុំរឿង​នៅក្នុង​ប្រទេស នឹង​ប្រគល់ខ្លួន លោក al​-Bashir ទៅ​អោយICC​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស