30 C
Phnom Penh

49175

Latest

អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ធ្វើការ​ខុស​ច្បាប់​ជិត ៤​ពាន់​នាក់ ដោយសារ​មិន​មាន​ឯកសារ​ត្រឹមត្រូវ

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ជិត ៤​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ត្រឹមតែ​រយៈពេល ១​សប្តាហ៍​កាលពី​ដើម​ខែ​មិថុនា នេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលករ​បរទេស​ខុស​ច្បាប់ ១២០​ថ្ងៃ​របស់​រដ្ឋាភិបាល​ថៃ ដោយសារតែ​ពលករ​ខ្មែរ​ទាំងនោះ​មិន​មាន​ឯកសារ​ត្រឹមត្រូវ។ យោង​តាម​កាសែត The Nation របស់​ថៃ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា នាយកដ្ឋាន​ការងារ​ថៃ បាន​ប្រកាស​ថា ពលករ​បរទេស​ដែល​ចូល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២៦០០០​នាក់) ដែល​មកពី​ប្រទេស​ភូមា...