29.3 C
Phnom Penh

អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ណា​ជី​បរ៉ាហ្សា​ក់​មានទោស១២ឆ្នាំ​ក្នុង​បទ​ចោទ មួយ​ករណី​គឺ​អំពើ ពុករលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត អំពី​ការកំណត់​បទ​ចោទ និង​ការ​កាត់ទោស ប្រឆាំង​អតីត​នាយក​រដ្ឋមន្ត្រី​ណា​ជី​បរ៉ាហ្សា​ក់ ដែល​នាំ​អោយ​បុរស​ខ្លាំង​ម្នាក់​នេះ នឹង​ធ្លាក់ខ្លួន​ដេក​ក្នុង​រនាំង​ដែក។

លោក ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវ​បាន​តុលាការ​ចោទ​ជា​ផ្លូវការ​ករណី ប្រព្រឹត្ត​ទោសកំហុស ចំនួន៧បទ​ចោទ ក្នុង​សំណុំរឿង​អាស្រូវ​ពុករលួយ​មូលនិធិ​រដ្ឋ របស់​ធនាគារ1MDB។តាម​សារព័ត៌មាន Malaysia Mail.com ចៅក្រម​តុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី លោក Mohd Nazlan Mohd Ghazali បាន​រក​ឃើញថា​លោក ណា​ជីប​ដែល​មាន​អាយុ៦៧ឆ្នាំ បាន​ប្រព្រឹត្ត​ទោសកំហុស​ក្នុង​នោះ​រួមមាន ល្មើស​អំណាច​មួយ​បទ​ចោទ​, រំលោភ​លើ​សេចក្ដីទុកចិត្ត៣បទ​ចោទ​, និង​លាងលុយកខ្វក់៣បទ​ចោទ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ពី​មូលនិធិ​រដ្ឋ 1MDB ។ប្រភព​ដដែល​ឲ្យដឹង​ទៀត​ថា បទល្មើស​នី​មួយ​ៗនឹង​នាំ​អោយ​ណា​ជីប​អាច មានទោស​ជាប់ពន្ធ​ពី១២ ដល់២០ឆ្នាំ ។

ក្នុង​សវនាការ​លើក​នេះ លោក​ណា​ជីប​រង​ការ​កាត់ទោស ពាក់ព័ន្ធ​នឹង ច្បាប់​ប្រឆាំង​អំពើពុករលួយ ដែល​នាំ​អោយ​ចៅក្រម​រូប​នេះ សម្រេច ផ្ដ​នា្ទ​ទោស លោក​ណា​ជីប១២ឆ្នាំ និង​រង​ការ​ពិន័យ​ចំនួន៥ដង នៃ​ទំហំ​សាច់ប្រាក់ ៤២លាន រីង​ហ្គិ​ត ក្នុង​បទ​ចោទ​មួយ​ករណី គឺ​អំពើពុករលួយ។ លោក​ណា​ជី​បត្រួ​វរ​កប្រាក់​សង​ការខូចខាត​ទៅ​រដ្ឋ​វិញ​គឺ​ចំនួន២១០លា​នរីងហ្គិ​ត។លោក​ចៅ​ក្រុម បាន​បង្ហើប​អោយ​ដឹង​ថា​បទ​ចោទ​រំលោភ​ការ​ទុកចិត្ត​មាន ៣បទ​ចោទ ហើយ​ក្នុង​មួយ​បទ​ចោទ មានទោស ១០ឆ្នាំ។

បទល្មើស​លាង​លុយ​កង្វក់​មាន ៣បទ​ចោទ ហើយ​ក្នុង​មួយ​បទ​ចោទ​មានទោស ១០ឆ្នាំ និង​បទ​ចោទ​ល្មើស​អំណាច មួយ​បទ​ចោទ មានទោស ១២ឆ្នាំ។ ក្នុងចំណោម​បទ​ចោទ​ទាំង៧នេះ គឺ​សរុប ទោស​ដល់ទៅ៧២ឆ្នាំ។ លោក​ចៅក្រម​បញ្ជាក់​ថា ទោះជា​សរុប​ទោស ៧២ឆ្នាំ​ពិតមែន តែ​មិន​មានន័យថា ការ​ដាក់ទណ្ឌកម្ម​លើ​លោក​ណា​ជីប​មាន​ទាំង៧២ឆ្នាំនេះ​ទេ។

តែ​យ៉ាងណា សាលក្រម​នេះ​នឹង​នាំ​អោយ​បុរស​ខ្លាំង​ម្នាក់​នេះ ត្រូវ​បាន​ដកហូត​សិទ្ធិ​ធ្វើនយោបាយ ហើយ​នាំ​ខ្លួន​ទៅ​ពន្ធនាគារ។តាម​ប្រភព​ដដែល​នេះ មាន​បទ​ចោទ២ទៀត ដែល​ចៅក្រម​មិនទាន់​បើក​សំណុំរឿង ដែល​បទ​ចោទ​នេះ​នឹង​នាំ​អោយ​លោក​ណា​ជីប​មានទោស ២០ឆ្នាំ​ឡើង​ទៅ។ក្នុង​សវនាការ​នេះ លោក​ណា​ជីប​បាន​ព្យាយាម ពន្យល់​និង​អះអាង​ប្រាប់​ទៅ​លោក​ចៅក្រម​នឹង​រដ្ឋអាជ្ញា​ធរ​ថា លោក​បាន​ដកហូត​ប្រាក់​ទាំងនេះ​មក​ពី​ជំនួយ​នៃ​គ្រួសារ​ញាតិវង្ស​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សាវ​អូ​ឌិ​តដោយ​បាន​ផ្ដល់​អោយ​លោក​ជា​លក្ខណៈ​រាប់អាន​គ្នា។

តែ​លោក​ចៅក្រម បាន​បដិសេធ។ ប៉ុន្តែ​មូល​និធី​ដែល​បាន​បាត់​ពី​ធនាគារ 1MDB ក្នុង​ទំហំ​ដល់ទៅ4,5ពាន់​លាន​ដុល្លារ​អាមេរិក។ការ​បាត់​មូលនិធិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ បាន​នាំ​អោយ រដ្ឋអាជ្ញា និង​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​ម៉ាឡេស៊ី​ផ្ដើម​ចោទប្រកាន់​លោក​ណា​ជីប ដែល​សំ​នុំ​រឿង​ដំបូង​មានដល់​ទៅ២៣ករណី។តែ​ពេលនេះ ចៅក្រម បានសម្រេច​ជា​ផ្លូវការ​ថា លោក​ណា​ជីប​រង​បទ​ចោទ៧ករណី​ដូច​ខាងលើ​នេះ។គេ​នៅចាំ​បាន​ថា សារព័ត៌មាន​មួយ​របស់​អាមេរិក ឈ្មោះថា The Wall Street Journal ដែល​ជា​ប្រភព​ដំបូង​គេ បាន​នាំ​អោយ​បុរស​ខ្លាំង​ណា​ជីប រង​នូវ​ភាព​អាម៉ាស់​យ៉ាង​អា​សោច​នេះ។

សារព័ត៌មាន​នេះ បាន​ចុះផ្សាយ​នូវ​អត្ថបទ​ស៊ើបអង្កេត របស់​ខ្លួន​ដោយ ដាក់​ចំណងជើង​ថា តើ​បាត់​មូល​និធី របស់​ធនាគារ1MDB ជិត​មួយ​ពាន់​លា​នដុ​លា្លរ​ទៅណា​?ក្នុង​ផ្ទៃរឿង​របស់ សារព័ត៌មាន​នេះ បាន​បង្ហាញថា យ៉ាងតិច​ប្រាក់៧០០លាន​ដុល្លារ ត្រូវ​បាន​លោក​ណា​ជីប​លួច​ផ្ទេរ​ពី​ធនាគារ1MDB ទៅ​ដាក់​ក្នុង​គណនី​របស់​គ្រួសារ​លោក។នេះ​ជាលើកដំបូង​ហើយ​នៃ​រាជាណាចក្រ​ម៉ាឡេស៊ី ដែល​នាំ​អោយ អតីត​នាយក​រដ្ឋមន្ត្រី​ម្នាក់​មានទោស ករណី​លួច​ទ្រព្យសម្បត្តិ​របស់​ជាតិសាសន៍​មួយ​នេះ ដើម្បី​គ្រួសារ​និង​បក្ខ​ពួក​ខ្លួន។

សំណុំរឿង​នេះ គឺជា​រលក​នយោបាយ​មួយ​វាយ​បោក​លោក​ណា​ជីប និង​មន្ត្រី​ពុករលួយ​រាប់​សិប​នាក់​ដែល​មានឈ្មោះ​ក្នុង​បទល្មើស​នេះ អោយ​ឃ្លាតឆ្ងាយ​ពី​អា​ជីប​នយោបាយ​ពុករលួយ ដែល​មិន​ស្មោះត្រង់​នឹងជា​តិ​សាសន៍​ខ្លួនឯង​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស