27 C
Phnom Penh

អាមេរិក​ចុះ​កិច្ច​ព្រមព្រៀង​ការពារ​វៀតណាម​ឱ្យ​នេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទប់​នឹង​ចិន​គឺជា​ការ​រុញ​អោយ​វៀតណាម​ហ៊ាន​ធ្វើ​សង្រ្គាម​ជាមួយ​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វៀតណាម​ជា​តួអង្គ​មួយ​ដែល​រងគ្រោះ​ច្រើនជាង​គេ បើ​ធៀប​នឹង​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ដែល​ប្រឈមមុខ​ជាមួយ​ចិន​ក្នុង​ជំលោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ ចិន​ធ្លាប់​នាំ​ទ័ព​ចូល​ទន្ទា្រ​ននិង​កាន់កាប់​ដែនទឹក និង​កោះ​របស់​វៀតណាម នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​ហ្សែល​ចំនួន ៣លើក​មក​ហើយ។ ការ​ប៉ះទង្គិច​គ្នា​ដ៏​ធំ​គឺ​នៅ​ឆ្នាំ១៩៧៤ ខណៈ​កងទ័ព​ចិន​បានសម្រេច​ចូលកាន់​កាប់​កោះ​ដែល​វៀតណាម ធ្លាប់​គ្រង់​គ្រង និង​ប្រកប​ការ​នេសាទ។

សង្រ្គាម​ពេលនោះ​កងទ័ព​ចិន​ត្បិត​ស្លាប់​ច្រើន​ពិតមែន ប៉ុន្តែ​ចិន​បាន​ឈ្នះ​ក្នុង​សង្រ្គាម។ ចាប់ពី​នោះ​មក អ្នកនេសាទ​វៀតណាម​កម្រ​ទៅដល់​កោះ​ដែល​ខ្លួន​ធ្លាប់​ឡើង​ទៅ​ជ្រកកោន ព្រោះតែ​ខ្លាច​កងទ័ព​ចិន។ កាលពី​ថ្មីនេះ​ទូក​នេសាទ​វៀតណាម យ៉ាងតិច​មួយ​គ្រឿង​ត្រូវ​បាន​នាវា​ល្បាត​ចិន បើក​បុក​ពន្លិច ហើយ​ឃាត់ខ្លួន អ្នកនេសាទ៨នាក់​យក​ទៅ​ឃុំ​លើ​កោះ​ដែល​អ្នកនេសាទ​វៀតណាម​ធ្លាប់ទៅ​ពឹង​អាស្រ័យ។

ពលរដ្ឋ​វៀតណាម​រាប់ពាន់​នាក់​បាន​ធ្វើបាតុកម្ម​នៅ​ខាងមុខ​ស្ថានទូត​ចិន ប្រចាំ​នៅក្នុង​ហាណូយ​ដោយ ដុត​ទង់ជាតិ​របស់​ចិន និង​ចោទ​ចិន​ថា ចោរសមុទ្រ​ចូល​ប្លន់​ទឹកដី​វៀតណាម។រ

ដា្ឋ​ភិបាល​វៀតណាម កម្រ​នឹង​គំរាម​ចិន ថា​នឹង​លើកទ័ព​ទៅ​យក​កោះ​នោះ​មកវិញ​ណាស់ គឺ​បាន​ត្រឹមតែ​ព្រមាន​ថា​នឹង​ប្ដឹង​ចិន​ទៅកាន់​តុលាការ​យុត្តិ​ធម៏​អន្តរជាតិ​តែប៉ុណ្ណោះ។ តែ​ទីបំផុត​មាន​បាត់បង់​កោះ​ទៅ​ប្រទេស​ចិន​ថែមទៀត។ 

ប៉ុន្តែ​ស្ថានការណ៍​បាន​វិវត្តន៍ នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ដោយសារតែ វត្តមាន​កងទ័ពជើងទឹក​អាមេរិក បាន​ដាក់​ពង្រាយ​នៅ សមុទ្រ​ចិន​ខាងត្បូង។ វត្តមាន​កងទ័ព​អាមេរិក​គឺ​ដើម្បី​ប្រឈម​នឹង​កងទ័ព​ចិន ដែល​ត្រូវ​បាន​ប្រទេស​វៀតណាម និង​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូ​នេ​ស៊ី ចោទ​ចិន​ថា វាតទី​កាន់កាប់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ខុស​នឹង​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ ហើយ​ប្រទេស​ទាំងនេះ សុទ្ធតែ​ប្រកា​សគំាំ​ទ្រវ​ត្ត​មាន​របស់​អាមេរិក។

តែ​សម្រាប់​តួ​អង្គ​វៀ​ត ណាម ដែល​កំពុង​លេចធ្លោ​ខ្លាំង​លើ​ឆាក​អន្ដរ​ជាតិ​ករណី​ជា​ជនរងគ្រោះ​ពី​ការ​វាតទី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ហាក់​ទទួល​បានការ​អាណិតអាសូរ និង​យកចិត្ត​ទុក​ពី​អាមេរិក​ច្រើនជាង​គេ គឺ​ដោយសារ​ប្រជា​នេសាទ​វៀតណាម​ត្រូវ​បាន​ចិន​ឃុំខ្លួន ហើយ​ទូក​នេសាទ​របស់​ពួក​គេ​ត្រូវ​បាន​ចិន​បុក​ពន្លិច។

ក្រោយមក​វៀតណាម​ក៏​បន្ដ​ការ​តវ៉ា​ការទូត ហើយ​អូស​អាស៊ាន​ឱ្យ​ចូលរួម តែ​អាស៊ាន​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ជំហរ​មិន​រឹងមាំ ទើប​វៀតណាម​ខ្សឹប​ខ្សួល​ឲ្យ​សហរដ្ឋអាមេរិក​បើក​ការប្រជុំ​អន​ឡា​ញនៅ​អាស៊ាន​និង​ជម្រុ​ញឱ្យ​ប្រទេស​ទាំងអស់​នេះ​ប្រកាន់​ជំហរ​ម៉ឹង​ម៉ាត់​ប្រឈមមុខ​ជាមួយនឹង​ចិន។ សារព័ត៌មាន Asia Timesបាន​ចុះផ្សាយ​នូវ​ការវិភាគ​របស់​ខ្លួន​ថា ចិន​កំពុង​រុញ​វៀតណាម​អោយ​ហ៊ាន​ចេញមុខ​ទប់ទល់​ជាមួយ​ចិន។

ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ហើយ​វៀតណាម​ត្រូវ​គេ​មើលឃើញ​ថា​ជា​អ្នក​ហ៊ាន​លេង​ជាមួយនឹង​ចិន​ច្រើនជាង​គេ ដោយ​យក​អាមេរិក ជា​ខ្នងបង្អែក ។

Asia Times បាន​វិភាគ​ថា អាមេរិក​អាច​ជម្រុ​ញឱ្យ​វៀតណាម​ល្បង​ប្រយុទ្ធ នឹង​ចិន​ជា​លើក​ទី៤ ដើម្បី​សាក​កម្លាំង​ម្ដងទៀត។ Asia Timesបន្ត ថា​សម្រាប់​វៀតណាម​វិញ​ប្រហែល​ល្បួង​អាមេរិក​អោយ​សម្រេច​គោលបំណង​របស់​វៀតណាម​ទៅវិញ ដែល​ទីបំផុត​អាមេរិក​ក៏​ហក់​ជួយការ​ពារ​វៀតណាម​មែន។ ចំណែក​សា​ព័ត៌មាន South China morning post បាន​រាយការណ៍​មក​ថា ប្រទេស​មហាអំណាច​អាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀង​ការពារប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មុនគេ​ឱ្យធ្វើ​ការ​នេសាទ​ឡើងវិញ​ប្រឆាំង​នឹង​ការគម្រាម​កំហែង​ពីសំណាក់​កង​នាវា​ចិន។តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ជង្រុក ធនធាន​ឧស្ម័ន និង​ថាមពល​អាច​រកចំណូល​ឱ្យ​ប្រទេស​ទាំងអស់​នោះ​ជាស​រុ​បមិន​តិច​ជាង ៣០ពាន់​លាន​ដុល្លារ បាន​ក្លាយជា​ចំនុច​ក្ដៅ​គគុក​នៃ​ការប្រទាញប្រទង់​ផលប្រយោជន៍ និង​កម្ម​សិទ្ធ​ដែល​ក្រុង​ប៉េកាំង​ជា​អ្នក​វាតទី​ខ្លាំង​ជាងគេ។

ចាប់ពី​ឆ្នាំ១៩៩៩ ចិន​បាន​ចាប់ផ្ដើម​ធ្វើការ​នេសាទ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ​កាន់តែ​ច្រើន​ឡើង​ៗ ប្រជែង​នឹង​អ្នកនេសាទ មក​ពី​ប្រទេស​វៀតណាម និង​ហ្វីលីពីន។

បើ​ការ​នេសាទ​ធម្មតា​នឹង​មិន​បង្ក​ឱ្យ​មាន​ជម្លោះ​នោះ​ទេ ប៉ុន្តែ​ច្រើនតែ​កើតមាន​ជម្លោះ​ទៅវិញ​នៅពេល​ដែល​ចិន​ចាប់ផ្ដើម​ធ្វើការ​ស្ទង់​ភូមិ​សា​ស្រ្ដទឹក និងឧតុនិយម​ជា​ញឹកញយ ហើយ​មាន​ករណី​បុក​លិច​ទូក​នេសាទ​ក៏​កើនឡើង។ហ្វីលី​ពិន​នៅ​ឆ្នាំ២០១៦ដោយ​ចាត់ទុកថា​ឈ្នះក្ដី​នឹង​ចិន​ក៏បាន​សិទ្ធិ​ចូល​ទៅកាន់​កាប់​រកស៊ី​នេសាទ​នៅ​តំបន់​កោះ​ស្ព្រា​តលី​ដែល​ធ្លាប់​ត្រូវ​ចិន​បុក​ទូក​មិន​តិច​ដង​ដែរ​នោះ។ តែ​សម្រាប់​វៀតណាម​ដែល​រងគ្រោះ​ធ្ងន់ជាង​គេ នៅពេល​ចុងក្រោយ​នេះ​គឺ ពេលនេះ​បាន​ប្រគល់​សិទ្ធិ​ការពារ​ខ្លាំង​ទៅ​អាមេរិក​ដោយ​សុំ​អោយ​ជួយការ​ពារ​ទូក​នេសាទ​របស់​វៀតណាម។

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​វៀតណាម​លោកDaniel Kritenbrink និយាយ​ថា សហរដ្ឋអាមេរិក នឹង​ជួយការ​ពារ​ផលប្រយោជន៍ វៀតណាម​ក្នុង​ការ​ពង្រឹង​ស្ថេរ​ភាព​នៃ​ការ​នេសាទ និង​ការ​គាំទ្រ​ប្រជា​នេសាទ​ប្រឆាំង​នឹង​ការ​បំភ័យ​ខុសច្បាប់​ពី​ប្រទេស​ចិន។

កិច្ច​ព្រមព្រៀង​នេះ​កើត​ឡើង​បន្តា​ប់​ពីរ​ដ្ឋ​មន្រ្ដី​ការបរទេស​អាមេរិក​កាលពីដើម​ខែ​នេះ​អះអាង​ថា​នឹង​រករឿង​ចិន អោយ​ខ្លាំង​ព្រោះ​ចិន​កំពុង​ធ្វើខុស​នឹង​ច្បាប់​សមុទ្រ​អន្តរជាតិ ។

មួយថ្ងៃ​បន្ទាប់មក​អាមេរិក​ថា​ខ្លួន​គេ​គាំទ្រ​ប្រទេស​ណា​ដែល​ជឿ​ថា​ចិន​បំពាន​អធិបតេយ្យ​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយ ក្នុង​នោះ​ប្រទេស​វៀតណាម​ចេញមុខ​អះអាង​ប្រាប់​អាមេរិក​ថា​ខ្លួន​គាំទ្រ​ឱ្យ​អាមេរិក​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង។

សាស្រ្ដា​ចារ្យ Viet Hoangនៅ​សកលវិទ្យាល័យ​ច្បាប់​ក្នុង​ទីក្រុង​ហូជីមិញ​យល់ឃើញ ថា​រដ្ឋាភិបាល​វៀតណាម មិន​ចង់ឱ្យ​មានការ​ធ្លាក់​ក្នុង​សង្គ្រាម​អាមេរិក និង​ចិន​ក្នុង​តំបន់​នេះ​ទេ​បើ​ទោះបីជា​សេចក្ដីថ្លែង​ការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​មាន សារៈសំខាន់​សម្រាប់​វៀតណាម​ក៏ដោយ​ក្ដី ហើយ​ជាង​នេះ​ទៅទៀត​រដ្ឋាភិបាល​អាស៊ាន​កំពុង​ឃ្លាំមើល​យ៉ាង​ប្រុងប្រយ័ត្ន​លើ​រឿង​នេះ។

លោក Jeffrey Ordaniel ប្រធាន​វេទិកា​បា​ស៊ី​ហ្វិ​កយល់ឃើញ​ថា ក្រុង​វ៉ា​ស៊ីន​តុន​ធ្វើ​នេះ​ដើម្បី​បង្កើន​សមត្ថភាព​ក្លាហាន​ដល់​ក្រុង​ហាណូយ ហើយ​ប្រាប់​ទៅកាន់​ចិន​ថា អាមេរិក​កំពុង​តាមដាន​អ្នក​គ្រប់​សកម្មភាព​ទាំងអស់។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី៣០ ខែកក្កដា​នេះ ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​វៀតណាម Daniel Kritenbrink បាន​ថ្លែង​ថា​ទំនាក់​ទំនង​សន្ដិ​សុខ និង​កិច្ចការពារ​របស់​អាមេរិក​ចំពោះ​វៀតណាម​បាន​បង្ហាញថា ការពិត​គឺ​ប្រយោជន៍​សន្ដិ​សុខ​របស់​ប្រទេស​ទាំងពីរ​ដូចគ្នា​ហើយ​មាន​ចំណាប់​អារម្មណ៍​ពង្រីក​កិច្ច​សហប្រតិបត្តិ​រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ជា​គំរូ​សម្រាប់​ប្រទេស​ក្នុង​តំបន់​ដែល​កំពុង​រងគ្រោះ​បាត់បង់​ដែន​កោះ​ដោយសារ​ការ​វាតទី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស