28 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​ការទូត​អាមេរិក​ម្នាក់ទៀត​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ១៩ ទៅលើ​មន្ត្រី​ជាន់ខ្ពស់​ការទូត​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​ម្នាក់ទៀត។សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​នៅ​ថ្ងៃទី៤ ខែសីហា បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី គឺ​បុរស​ជនជាតិ​អាមេរិកកាំង និង​ជាម​ន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ហើយ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ដោយ​គ្រូពេទ្យ​របស់​ស្ថានទូត​មួយ​នេះ។ក្រសួងសុខាភិបាល​អះអាង​ថា បុរស​រូប​នេះ​បាន​ធ្វើ ដំណើរ​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ចូល​មក​កម្ពុជា។ រី​ឯលទ្ធផល​វិភាគ​វត្ថុ​សំណាក​លើក​ទី៣ គឺ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កាលពី​ថ្ងៃម្សិលមិញ​ដែល​ចំ​ថ្ងៃទី១៥ នៃ​ការ​ធ្វើ​ចត្តាឡីស័​ករបស់​គាត់។

មន្ត្រី​ការទូត​អាមេរិក​ជាន់ខ្ពស់​ប្រចាំ​នៅ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ចំនួន៤នាក់​ហើយដែល​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ២នាក់​ក្នុងចំណោម៤នាក់​នោះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ដដែល ក៏បាន​បញ្ជាក់​ពី​ករណី​អ្នកជា​សះស្បើយ​ថ្មី​ចំនួន៣នាក់​បន្ថែម​ទៀត ដែល​មាន​បុរស​ជនជាតិ​ខ្មែរ២នាក់ និង​បុរស​ជនជាតិ​អាមេរិកកាំង​ជាម​ន្ត្រី​ជាន់ខ្ពស់​ការទូត​អាមេរិក​ម្នាក់។គិត​ត្រឹម​ថ្ងៃទី០៤ ខែសីហា កម្ពុជា​បាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ២៤១នាក់ ដោយ​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន៤៦នាក់ និង​បុរស ១៩៥នាក់។ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ១៩ ដែល​កម្ពុជា​រក​ឃើញ​ចំនួន២៤១នាក់ អ្នកព្យាបាល​ជាសះស្បើយ​មាន​ចំនួន​សរុប ២០០នាក់ ហើយ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប៣៩នាក់ និង​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​មាន​ចំនួន២នាក់​៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស