34 C
Phnom Penh

សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​គ្រឿងញៀន​ជិត២០០គីឡូក្រាម​និង​សារធាតុ​ផលិត​គ្រឿងញៀន​ជាង៣តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​កម្ពុជា បាន​សហការ​ជាមួយ​អង្គភាព​គយ​ចិន និង​អង្គការUNODC ប្រចាំ​ប្រទេស​ថៃ ដោយ​បង្ក្រាប​គ្រឿងញៀន​ជិត២រយ​គីឡូក្រាម ដែល​បម្រុង​នាំចេញ​ទៅក្រៅ​ប្រទេស។តាម​គេហទំព័រ​អគ្គ​ស្នង​កា​រន​គបាល​ជាតិ​កាលពី​ថ្ងៃច័ន្ទ បាន​អះអាង​ថា សមត្ថកិច្ច​ក៏បាន​ចុះ​ឆែក​ដល់ទី​តាំងនៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដោយ​រក​ឃើញ​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន ជាង៣តោន​(៣១០០​)ផ្សេងទៀត។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ប្រតិ្តប​តិ​ការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ ដែល​ជាមុ​ខសញ្ញា​កែច្នៃ​គ្រឿងញៀន ក្នុង​បន្ទប់​ខុន​ដូរ​មួយ​កន្លែង​ក្នុង​ក្រុងភ្នំពេញ។ប្រភព​ដដែល​បញ្ជាក់​ថា ករណី​ជួញដូរ​គ្រឿងញៀន​នេះ គឺជា​ករណី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ និង​មាន​មេខ្លោង​នៅ​បរទេស ហើយ​មានបំណង​នាំចេញ​ទៅ​កោះ​តៃវ៉ាន់។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ កំពុង​បន្ត​ស្រាវជ្រាវ​មុខសញ្ញា​មេខ្លោង​នៅ​បរទេស និង​មុខសញ្ញា​ពាក់ព័ន្ធ ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បាប់​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស