29 C
Phnom Penh

49333

Latest

អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​រៀបចំ​ពិធី​បុណ្យ​រំលឹក​គុណ​អង្គរ​រយៈពេល​១០​ថ្ងៃ​នៅ​សប្តាហ៍​ក្រោយ

អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​រៀបចំ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ នៅ​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប នៅ​សប្តាហ៍​ក្រោយ​ដែល​មាន​រយៈពេល ១០​ថ្ងៃ ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ការ​ចុះបញ្ជី​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​ប្រារព្ធ​ពិធី​រំលឹក​គុណ​អង្គរ​រយៈពេល ១០​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣។ ប្រភព​ដដែល​បញ្ជាក់​ថា ពិធី​បើក​បុណ្យ​រំលឹក​គុណ​អង្គរ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ខាងមុខ​នេះ​តែម្តង ក្នុង​នោះ ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរវត្ត ក៏​នឹង​ត្រូវ​បិទ​បណ្ដោះអាសន្ន​រយៈពេល ២​ថ្ងៃ​ផង​ដែរ គឺ​នៅ​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ធ្នូ ដោយ​ប្រើ​ស្ពាន​បណ្តែត​ទឹក​ជំនួស​វិញ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​គុណ​អង្គរ​នេះ...