27.5 C
Phnom Penh

អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គ​កា​រត​ម្ល​ភាព​អន្តរជាតិ​ឬ Transperancy International បាន​ថ្កោលទោស រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ចាប់ខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោ​ករ៉ុង ឈុន ។លើកឡើង​នៅ​ធ្វីទ័រ​(Twitter​) អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្នើ​ឱ្យ រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​បទចោទប្រកាន់​ទៅលើ​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ នៅក្នុង​សង្គម​សន្តិភាព​ដែល​រដ្ឋាភិបាល​តែង​អះអាង។

អង្គការ​អន្តរជាតិ​មួយ​នេះ យល់ឃើញ​ថា​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជា​ការ​យាយី និង​ធ្វើទុក្ខ​បុកម្នេញ​ទៅលើ​សកម្មភាព​សិទ្ធិមនុស្ស​នៅ កម្ពុជា​បន្ថែម​ទៀត ហើយ​សកម្មភាព​បែបនេះ​គួរតែ​បញ្ឈប់​នៅ​កម្ពុជា។ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ព្រមទាំង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ។មួយថ្ងៃ​ក្រោយមក​គឺ នៅ​ថ្ងៃទី១ ខែសីហា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទប្រកាន់​លោក​ពី​បទ ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នោះ។

ក្រោយ​ចាប់ខ្លួន​លោក រ៉ុង ឈុន សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក ក៏​កើតមាន​ជា​រៀងរាល់ថ្ងៃ។អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ថា​នឹង​ចាត់វិធានការ​ច្បាប់​រាល់​សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ព្រោះថា​ជាសកម្ម​ភាព​ខុសច្បាប់ ដាក់​សម្ពាធ​ទៅលើ​តុលាការ និង​ត្រូវ​មានទោស​ថែមទៀត​ផង។ ក្រសួង​យុត្តិធម៌ ថា​ពួក​គេ​មាន​សិទ្ធិ​តតាំង​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​សកម្មភាព​ដាក់​សម្ពាធ​តុលាការ​ដោះលែង​ប្រធាន​សហជីព​រូប​នេះ​ជា​រឿង​ខុសច្បាប់។

មកទល់​ពេល​បច្ចុប្បន្ន ក្រុម​អ្នក​ដែល​ហ៊ាន​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម នៅ​តិចតួច ឬ ស្ទើរតែ​គ្មាន បន្ទាប់ពី​រដ្ឋាភិបាល​លោក​ហ៊ុន សែន បង្ក្រាប​ឥត​ឈប់ឈរ ហើយ​ក្រុម​អ្នក​តាមដាន​នៅ​ក្រៅប្រទេស​និយាយ​ថា​រដ្ឋាភិបាល​ក៏​កំពុង​មានរឿង​លាក់បាំង​ជាច្រើន​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម​នេះ ហើយ​ប្រទេស​ទាំងពីរ​ក៏​សម្រុក​ធ្វើ​កិច្ចការ​រឿង​ព្រំដែន​នេះ​ទាំង​ប្រញាប់​ប្រញាល់ ខណៈ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឯក​បក្ស ដែល​ជាគ​ណបក្ស​ត្រូវ​បាន​វៀតណាម​លើ​កបណ្តុប​ឱ្យ​កាន់អំណាច​កាលពី​ទសវត្សរ៍៨០ទៀតផង។អ្នករិះគន់​រឿង​ព្រំដែន​ជាមួយ​ប្រទេស​កុម្មុ​នី​ស្ត​ក្បែរ​ខាង​កម្ពុជា ជាច្រើន​នាក់​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ រួមមាន​អតីត​សមាជិកព្រឹទ្ធសភា​គណបក្ស​សម​រង្ស៊ី លោក ហុង សុខ​ហួរ។

អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​លោក អ៊ុំ សំ​អាន និង​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​រដ្ឋាភិបាល​ទើប​ចាប់ខ្លួន​កាលពី​ពេលថ្មីនេះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស