34 C
Phnom Penh

ចិន​ទទូច​អោយ​អាស៊ាន​ងើបឡើង​ប្រឆាំង​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត​មហាយក្ស​ចិន​មិនបាន​ប្រកាន់​ជំហរ​ដោយ​ឯកត្តោ​ភាគី​ដើម្បី​ច្បាម​យក​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដូច​ខ្លួន​អះអាង​កាលពី​ប៉ុន្មាន​ខែមុន​នេះ​ទេ។កាលពី​ថ្ងៃទី៦សីហា​រដ្ឋ​មន្រ្ដី​ការបរទេស​ចិន​វ៉ាង​យី​បាន​ទទូច​អោយ​សមាគម​ប្រជាជាតិ​អាស៊ាន​ជួប​ចរចា​នឹង​ភាគី​ចិន​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​នេះ​អោយ​ចេញ​រូបរាង​ហើយ​យក​ទៅ​អនុវត្ត​រួមគ្នា។

តែ​នៅក្នុង​ថ្ងៃនេះ​សារព័ត៌មាន​រដ្ឋ​ចិន Global Timesបាន​ចុះផ្សាយ​ដោយធ្វើ​អត្ថា​ធិប្បាយ​នយោបាយ​របស់​ខ្លួន​គឺ​ជម្រុ​ញអោយ​អាស៊ាន​ទាំងមូល​ងើបឡើង​ប្រឆាំង​សហរដ្ឋអាមេរិក។ប៉ុន្ដែ​សំណួរ​សួរ​ថា​តើ​អាស៊ាន​យល់ព្រម​តាម​ចិន​ដែរ​ឬទេ។នៅក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង១០ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​កំពុង​ចោទ​ថា​ចិន​បាន​ចូលកាន់​កាប់​ដែន​កោះ​របស់​ពួក​គេ​នោះ គឺ​មាន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង ហ្វីលីពីន។ចំណែក​ឯប្រទេស​ឥណ្ឌូ​នេ​ស៊ី​វិញ បាន​ត្រូវ​ចិន​ទាញ​ដែន​ជម្លោះ​ទៅ​ហើយ​នៅពេល​នេះ។

ប្រទេស​ទាំង៥នេះ​បាន​ទោរទន់​ទៅ​រក​សហរដ្ឋអាមេរិក​ទៅ​ហើយ​នៅពេល​ចុងក្រោយ​នេះ ទោះបីជា​ហ្វីលីពីន​និយាយ​ថា ខ្លួន​មិន​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ប៉ុន្ដែGlobal times បាន​ធ្វើ​អត្ថា​ធិប្បាយ​ដំណើរ​ទៅ​រក​សង្គ្រាម​ត្រជាក់​នេះ​ដោយ​សរសើរ​ជំហរ​របស់​ហ្វីលីពីន​មុនគេ គឺ​រំលឹក​ថា ប្រធានាធិបតី​ហ្វីលីពីន​លោ​ករ៉ូ​ឌ្រីហ្គូ​ឌូទ័​រតេ បាន​ហាម​មិន​អោយ​កង​នាវា​ហ្វីលីពីន​ចូលរួម​សមយុទ្ធ​រួម​ណាមួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទៀត​ទេ។ចិន​ហៅ​បញ្ជា​របស់ ឌូទ័​រតេ​ថា ជា​ការ​ផ្ញើ​សារ​ចំៗ​ទៅកាន់​ក្រុង​វ៉ា​ស៊ីន​តុន​ថា ក្រុង​ម៉ានីល​មិន​ចង់​ធ្លាក់​ចូលក្នុង​សង្គ្រាម​ជាមួយនឹង​ចិន​ដោយ​រឿង​ឆ្កួត​ឡប់​របស់​អាមេរិក​ទេ។

ចំណែក​សិង្ហបុរី ក៏​មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព​រវាង​ទំនាក់ ទំនង​អាមេរិក​និង​ចិន​ដែរ។លោកនាយក​រដ្ឋ​មន្រ្ដី​លី​សៀន​ឡុង បាន​ថ្លែង​នៅក្នុង​បុព្វកថា​ក្រុមប្រឹក្សា​អាត្លង់ទិច ជា​ព្រឹត្តិ​ការណ៍​ប្រជុំ​អន​ឡា​ញកា​លពី​ថ្ងៃទី២៨កក្កដា អំពី​ការ​រក្សា​ជំហរ​មិន​ទោរទន់​ទៅ​រក​ប្រទេស​មហាអំណាច។Global times ក៏បាន​លើកឡើង​ថា​លោក​ដូ​ណា​ល់​ត្រាំ​បាន​បើកវាំងនន​ទៅ​រក​សង្គ្រាម​ត្រជាក់​ថ្មី​ជាមួយនឹង​ចិន​ហើយ ហើយរឿង​នេះ​កំពុង​ធ្វើអោយ​ប្រទេស​តូច​ក្ដី​ធំ​ក្ដី​កំពុង​មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព​នយោបាយ​អន្ដរ​ជាតិ​និង​សូម្បីតែ​ជោគវាសនា​អនាគត​ប្រទេស​របស់​ពួក​គេ​ដែល​ខំ​កសាង​ឡើង​យ៉ាង​លំបាកលំបិន។

អាស៊ី​អាគ្នេយ៍​គឺជា​តំបន់​មួយ​ដែល​រងគ្រោះ​ជាងគេ​បាន​តាម​ការសង្កេត​មើល​ពី​ភាព​តានតឹង​រវាង​ចិន​និង​អាមេរិក ដូចនេះ​ហើយ​បាន​ជា​ចិន​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​ខឹង​នឹង​អាមេរិក​ខ្លាំង​ណាស់។មួយចំណែកទៀត ប្រទេស​ទាំងនោះ​ត្រូវ​បាន​ចិន​ចាត់ទុកថា​ត្រូវការ​សេដ្ឋកិច្ច​ពី​ចិន​ដើម្បី​អភិវឌ្ឍ​ហើយ​ចិន​អាច​ជួយ​ពួក​គេ​ចូល​ទៅ​ក្នុង​សមាហរណកម្ម​ចូល​ទៅកាន់​សណ្ដាប់ធ្នាប់​ក្នុង​តំបន់ អាស៊ាន​និង​អាស៊ី។ប៉ុន្ដែ​មាន​ឧបសគ្គ​មួយចំនួន​ដែល​ទាក់ទង​នឹង​បញ្ហា​ហព្រំដែន​មិនទាន់ ច្បាស់លាស់ សិទ្ធិ​សមុទ្រ និង ការ​ងើបឡើង​យ៉ាង​រហ័ស​របស់​ចិន​ទើប​ធ្វើអោយ​ប្រទេស​ទាំងនោះ​ចាប់ដៃ​អាមេរិក​ដើម្បី​សហប្រតិបត្តិ​ការ។

យ៉ាងណា​ចិន​ព្រមាន​អាស៊ាន​ថា រដ្ឋការ​របស់​លោក​ដូ​ណា​ល់​ត្រាំ​យក​ប្រជាធិបតេយ្យ​បង្កើត​សម្ព័ន្ធភាព​ប្រឆាំង​ចិន គឺ​ចង់​កសាង​ជញ្ជាំង​ប៊ែរឡាំង​បែងចែក​ពិភពលោក​សារ​ជាថ្មី។ចិន​មើលឃើញ​ថា​ក្រុង​វ៉ា​ស៊ីន​តុ​នមិន​ងាយ​ចាកចេញ​ពី​អាស៊ី​អាគ្នេយ៍​ទេ ដែល​ធ្វើអោយ​ប្រទេស​ខ្លះ​នៃ​អាស៊ាន​ដូចជា​ហ្វីលីពីន ព្រុយ​ណេ​យល់ឃើញ​ថា វ៉ា​ស៊ីន​តុន​អាចយ​កយោធា​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​តំបន់​នេះ​ហើយ។

អត្ថា​ធិប្បាយ​របស់​សារព័ត៌មាន​នោះ​ថែមទាំង​ថា​ប្រទេស​ទាំងនោះ ទំនង ទទួលស្គាល់​ថា​ចិន​រីកចម្រើន​ដោ​យស​ន្ដិ​វិធី និង​ផ្ដល់​ប្រយោជន៍​ដែល​ពួក​គេ​ច្រើន។ ដូចនេះ​ហើយ​ចិន​ទទូច​អោយ​ប្រទេស​នៅ​អា៊​សី​អាំ​គ្នេយ៍​រួមគ្នា​ងើបឡើង​ប្រឆាំង​នឹង​ការដែល​អាមេរិក​ចង់បើ​កក​សង្គ្រាម​ត្រជាក់​វាយប្រហារ​ចិន​អោយ​ខ្លាំងក្លា​ច្បាស់លាស់​ជាង​នេះ ជា​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ទើប​តំបន់​នេះ​មាន​ស្ថិរភាព គឺ​ចិន​ថា​វា​មិនមែន​បាន​ត្រឹម​ប្រយោជន៍​ទៅ​ពួក​គេ​ទេ គឺ​សន្ដិ​ភាព​និង​ការ​អភិវឌ្ឍ​តំបន់។តែ​ទោះជា​សារព័ត៌មាន​ចិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ពោរពេញ​ដោយ​ក្ដី​សង្ឃឹមថា សមាគម​អាស៊ាន​ងើបឡើង​ប្រឆាំង​ចិន​ក៏ដោយ ប៉ុន្ដែ​ទំនង​ទៅ​មិន​រួច​ទេ ។

ប្រទេស​វៀតណាម ដែល​មាន​កម្លាំង​ខ្លាំង​ទាំង​សេដ្ឋកិច្ច នយោបាយ និង យោធា បាន​ប្រាប់​ចិន​ថា អោយ​គោរពច្បាប់​សមុទ្រ​អន្ដរ​ជាតិ​អោយ​បាន​ខ្លាំងក្លា​ឡើងវិញ​បើ​ពុំ​នោះ​ទេ ក្រុង​ហាណូយ​នឹង​ទាញ​ក្រុង​ប៉េកាំង​ទៅ​ឈ្លោះ​គ្នា​នៅ​ឯអង្គការសហប្រជាជាតិ ឬ ក៏​នៅ​ឯតុលាការ​យុត្តិធម៌​អន្ដរ​ជាតិ ។ វៀតណាម ដែល​រុស្ស៊ី​នៅ​ពីក្រោយ​ផង​ដែរ ទំនង​មិន​តាម​ប្រទេស​មួយចំនួន​នៃ​សមាគម​អាស៊ាន​ងើបឡើង​ដើម្បី​បង្ក​បញ្ហា​ជាមួយ​អាមេរិក​នោះ​ទេ​ព្រោះ​ពេលនេះ​វៀតណាម​និង​អាមេរិក​មាន​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយគ្នា​ទៅ​ហើយដោយ​ពឹង​អោយ​អាមេរិក​ការពារ​ព្រំដែន​ទឹក​នេសាទ​របស់​វៀតណាម។

មិនថា​ឡើយ​វៀតណាម​ទេ​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ាន​ដែលគេ​អាច​គិតថា​មិន​អាច​បោះបង់​អាមេរិក​ចោល​នោះ​គឺ​សិង្ហបុរី ឥណ្ឌូ​នេ​ស៊ី និង រាជាណាចក្រ​ថៃ។ អ្នកសង្កេតការ​នៅតែ​មើលឃើញ​ថា ចិន​មិន​អាច​ទិញ​ទឹកចិត្ត​សមាគម​អាស៊ាន​បានទេ ទោះបី​ចិន​ប្រើប្រាស់​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​ក៏ដោយ​ព្រោះ​ប្រទេស​ខ្លះ​ទោះបី​ធ្លាក់​ក្នុង​បំណុល​ចិន​ប៉ុន្ដែ​ប្រទេស​នោះ​ក៏​ខ្លាច​សម្ព័ន្ធភាព​របស់​ខ្លួន​នៅក្នុង​តំបន់​រុញ​អោយ​ចេញពី​សមាគម​អាស៊ាន​ផង​ដែរ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស