30 C
Phnom Penh

index

Latest

ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​តម្រូវ​ឱ្យ​បញ្ជូន​ជន​ភៀសខ្លួន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ទៅ​ប្រទេស​ដើម​វិញ

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន តម្រូវ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ចាប់​បញ្ជូន​ជន​ភៀសខ្លួន​សម្ភាស​ធ្លាក់​លើក​ទី​២ ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ខណៈ​ការ​ស្នាក់នៅ​រង់ចាំ​លទ្ធផល​ក្នុង​ប្រទេស​ជប៉ុន ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ថែម​ទៀត។ សារព័ត៌មាន NIKKEI ASIA របស់​ប្រទេស​ជប៉ុន បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ទទួលស្គាល់​ជន​ភៀសខ្លួន​ថ្មី​ដែល​បាន​កំណត់​ថា ចំពោះ​ជន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ជា​កំហិត។ ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន អះអាង​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ នឹង​សម្រួល​ដល់​ដំណើរការ​ពិនិត្យ​ជន​ភៀសខ្លួន​របស់​ប្រទេស​ជប៉ុន...