30 C
Phnom Penh

អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​បាន​នាំគ្នា​បង្ក្រាប​យុទ្ធនាការ ខ្ញុំ​ស្រលាញ់​ជាតិ របស់​យុវជន​ខ្មែរ​ថាវរៈ យ៉ាង​សាហាវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​ប្រដាប់ដោយ​អាវុធ​រាប់​សិប​នាក់ នៅ​ព្រឹក​ថ្ងៃទី១២ ខែសីហា នេះ​បាន​បង្រ្កាប​យ៉ាង​ហិង្សា​ទៅលើ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​មាន​គ្នា​ប្រមាណ២០នាក់ ខណៈ​ពួក​គេ​កំពុង​ធ្វើ​យុទ្ធនាការ «ខ្ញុំ​ស្រឡាញ់​ជាតិ» ដោយមាន​ការ​ធ្វើពិធី​ស្មឹង​ស្មា​ធ គោរព​ទង់ជាតិ និង​ច្រៀង​ចំរៀង​ជាតិ រយៈពេល៣នាទី​នៅ​ម្តុំ​ផ្សារ​អូឡាំពិក ខណ្ឌ៧មករា ។

ក្រុម​សមត្ថកិច្ច​មិន​អនុ​ញាតិ​ឲ្យ​ក្រុម​យុវជន​ទាំងនោះ​មានការ​ជួបជុំ​ដើម្បី​ធ្វើ​កម្មវិធី​របស់​ពួក​គេ​ឡើយ ទោះ​យុវជន​ទាំងនោះ​បង្ហាញ​ពី​វត្ថុបំណង​ថា​គ្រាន់តែ​ជា​ការ​ធ្វើ​យុទ្ធនាការ​ដើម្បី​ផ្សព្វផ្សាយ​ពី​កាតព្វកិច្ច​ពលរដ្ឋខ្មែរ​ដើម្បី​ជាតិ​ទៅដល់​យុវន​កម្ពុជា​យ៉ាងណាក៏ដោយ។ក្នុង​ហេតុ​ការ​បង្ក្រាប​លើ​ក្រុម​យុវជន​ទាំងនេះ​អាជ្ញាធរ​បាន​ប្រើ​កំលាំង​ស្ទើរ​អស់ពី​ខណ្ឌ​ដើម្បី​រារាំង​យុទ្ធនាការ​នេះ ហើយ​អាជ្ញាធរ​បាន​ស្រាក់ដៃគ្នា​ច្រាន​យុវជន​ទាំងនោះ​មិន​ឲ្យ​ធ្វើដំណើរ​ទៅមុខ​រហូត​បណ្តាល​ឲ្យ​យុវតី​ម្នាក់​ដួល​ស្ទើរ​សន្លប់​នៅនឹង​កន្លែង ព្រមទាំង​ដេញ​ចាប់​ដណ្តើម​ដក​យក​ទង់ជាតិ​របស់​ពួក​គេ​សម្រាប់​កាន់​ដង្ហែ​រក្នុ​ងយុទ្ធ​នា​ការ​នេះ​គ្មាន​សល់​ទៀតផង។

កញ្ញា ឈឿន ដារ៉ា​វី យុវតី​ខ្មែរ​ថាវរៈ​បាន​អះអាង​ក្នុង​វីដេអូ​ឡាយ​លើ​គណនីយ្យ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​កញ្ញា​ថា យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ និង​ដាស់​ស្មារតី​យុវជន និង​ពលរដ្ឋខ្មែរ​ឲ្យ​ងើបឡើង​ដើម្បី​ការពារ​បូរណភាពទឹកដី អធិបតេយ្យ​ជាតិ និង​ទាមទារ​សិទ្ធិពល​រដ្ឋ​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​យុតិ​ធម៌​សង្គម​កម្ពុជា​ទាំងមូល។

ចំណែក​យុវជន​ខ្មែរ​ថាវរៈ​លោក ហ៊ុន វណ្ណៈ​បាន​ប្តេជ្ញា​ថា​ទោះ​មានការ​រារាំង និង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​យ៉ាងណា​ក្តី​ក៏​ក្រុម​យុវជន​នឹង​មិន​បញ្ឈប់​យុទ្ធការ​របស់​ខ្លួន​ឡើយ ព្រោះ​យុទ្ធនាការ​មិនបាន​ប្រព្រឹត្ត​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ តែ​អាជ្ញាធរ​មានសមត្ថកិច្ច​តែង​ប្រើ​កំលាំង​បង្រ្កាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដើម្បី​ការពារ​អ្នកមាន​អំណាច​ទៅវិញ។

យុទ្ធនាការ «ខ្ញុំ​ស្រលាញ់​ជាតិ» មានការ​ធ្វើពិធី​ជួបជុំគ្នា​ដើម្បី​ច្រៀង​ចំរៀង​ជាតិ​រយៈពេល ៣នាទី ដើម្បីរំលឹក​គុណ​វីរៈ​បុរស​ជាតិ​ដែល​បាន​លះបង់​ជីវិត​ទាំង​អយុតិ​ធម៌​ដើម្បី​ទឹកដី សេរីភាព និង​គោលបំណង​ដាស់​ស្មារតី​យុវជន និង​ពលរដ្ឋខ្មែរ​ទាំងអស់​ឲ្យ​នាំគ្នា​ហ៊ាន​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុងនាម​ជា​ម្ចាស់​ប្រទេស ជាជាង​បណ្តែតបណ្តោយ​ឲ្យ រដ្ឋា​ភិ​បាល​គៀប​សង្កត់​មក​លើ​សិទ្ធិ​សេរី​ពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត។

កាលពី​ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២០នេះ កញ្ញា ជា គន្ធី​ន និង​កញ្ញា សូ មេត្តា សមាជិក​ខ្មែរ​ថាវរៈ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ៧មករា​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​មក​លើ​ក្រុម​កញ្ញា​បណ្តាល​ឲ្យ​បាក់ជើង និង​សន្លប់​បាត់ស្មារតី​ក្នុង​ពេល​កំពុង​ដង្ហែក្បួន​តវ៉ា​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ពី​ម្តុំ​ផ្សារ​អូឡាំពិក ឆ្ពោះទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បាន​ចេញ​សេចក្តី​ណែនាំ អំពី​ការ​ជួបជុំ ឬប្រមូល​ផ្តុំ​ទាំងអស់​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មកដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាដាច់ខាត។ ពួក​គេ​ព្រមាន​ថា រាល់​សកម្មភាព​ប្រមូល​ផ្តុំ​ដែល​គ្មាន​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទេ​នោះ​នឹង​ត្រូវ​ចាត់ទុកថា​ជា​ទង្វើ​ខុសច្បាប់ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាធរមាន។

មន្ត្រី​ខណ្ឌ​ម្នាក់​ដែល​កំពុង​ឈរ​បញ្ចា​រកំ​លាំង​បង្រ្កាប​យុទ្ធនាការ​របស់​យុវជន​ខ្មែរ​ថាវរៈ​នៅ​ទីនោះ​បាន​ស្រែក​គំ​ហុក​ខ្លាំង​ៗដាក់​យុវជន​ទាំងនោះ​ថា​ឲ្យ​ទៅ​ដាក់​លិខិត​ស្នើរ​សុំ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមុន​សិន រួច​ចាំ​មក​ប្រមូល​ផ្តុំគ្នា​តវ៉ា​តាម​ក្រោយ។ លោក ហ៊ុន វណ្ណៈ បាន​ទាត់ចោល​ការ​លើកឡើង​របស់​មន្ត្រី​រូប​នោះ​ថា​គ្រាន់តែ​ជា​លេស​របស់​អាជ្ញាធរ​ប៉ុណ្ណោះ ព្រោះ​ជាច្រើនលើក​ច្រើនសា​រម​កហើយដែល​ក្រុម​អ្នក​តវ៉ា​បាន​ដាក់​លិខិត​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​មិនដែល​ទទួល​បានការ​ឆ្លើយតប ឬការយល់ព្រម​ត្រឡប់មកវិញ​ម្តង​ណា​ឡើយ។ក្រុម​យុវជន​ទាំង​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស