26 C
Phnom Penh

វ៉ាក់សាំង​ប្រឆាំង COVID​-19 អាច​នឹង​មាន​ចាប់ពី​ចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មិនថា​ឡើយ ប្រទេស​រុស្ស៊ី​មួយ​ទេ ដែល​អះអាង​ថា​ខ្លួន​នឹង​មាន​វ៉ាក់សាំង ដែល​ជា​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វិដ​-១៩ ។ រុស្ស៊ី​បាន​អះអាង​ទៀត​ថា​ខ្លួន​បាន​ធ្វើ​តេ​សលើ​កទី៣ហើយ ទៅលើ​មនុស្ស ដោយ​បង្ហាញថា វ៉ាំ​ក់​សាំង​«Sputnik V»ពិតជា​មានប្រសិទ្ធភាព។ចំណែក​ឯប្រទេស​អាមេរិក អាល្លឺម៉ង់ អង់គ្លេស បាំ​រាំង ចិន ជប៉ុន ឥណ្ឌា ថៃ ឥណ្ឌូ​នេ​ស៊ី សុទ្ធតែ​បាន​អះអាង​ថា បាន​ធ្វើ​តេ​សដំណាក់កាល​ទី៣បាន​សព្វគ្រប់​ហើយ ដោយ​ឃើញថា មានប្រសិទ្ធភាព​ដើម្បី​យក​ទៅ​ប្រើប្រាស់។

តែ​យ៉ាងណា អង្គការសុខភាព​ពិភពលោក WHO បាន​កំពុង​តាមដាន ប្រទេស​ទាំងឡាយ​ណា​ដែល​អះអាង​ថា​ខ្លួន​នឹង​ចាប់ផ្ដើម​ប្រើប្រាស់​វាំង​សាំង​ដែល​បាន​ធ្វើ​តេ​សរួច​ហើយ​ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ មនុស្ស។ តែ​បែបនេះ​ក្ដី ពិភពលោក​ទាំងមូល​អាច​នឹង​មាន​វ៉ាក់សាំង​ដើម្បី​ប្រើប្រាស់​គឺ​យ៉ាង​យូរ​នៅ​ចុងឆ្នាំ២០២០ឬ ដើមឆ្នាំ២០២១។បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ចុះផ្សាយ​នៅ​ថ្ងៃទី១២ ខែសីហា​នេះ ថា វ៉ាក់សាំង COVID​-19 ប្រមាណ​ជា ៥លាន ៧សែន​ដប ត្រូវ​បាន​បញ្ជាទិញ​នៅ​ជុំវិញ​ពិភពលោក។

តាម​ប្រភព​ដដែល​នេះ​ប្រទេស​ចំនួន៦យ៉ាងតិច បាន​កំពុង​ឆ្លងកាត់​ការ​ធ្វើ​តេ​សលើ​កចុងក្រោយ​របស់​ខ្លួន ក្នុង​នោះ​មាន អាល្លឺម៉ង់ បារាំង អង់គ្លេស សហរដ្ឋអាមេរិក ចិន​និង​ឥណ្ឌូ​នេ​ស៊ី។ ចំណែក​ឯរុស្ស៊ី ក៏បាន​ប្រកាស​ថា​ខ្លួន​គេ​បាន​ធ្វើ​តេស ដោយ​រក​ឃើញថា​មានប្រសិទ្ធភាព នូវ​វ៉ា​ក់​សាក់ ឈ្មោះថា វ៉ាំ​ក់​សាំង​«Sputnik V»។ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌីមៀ ពូ​ទីន បាន​ប្រកាស​ពី​ភាព​ជោគជ័យ នៃ​ការផលិត​បានសម្រេច​នូវ​វ៉ាក់សាំង​ឈ្មោះ «Sputnik V» ដែល​ត្រូវ​បាន​ចុះបញ្ជី​ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក ។សាកល​វិទ្យាល័យ​អង់គ្លេស Oxford University ដែល​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Astra Zeneca រំពឹង​ថា ការ​ធ្វើតេស្ដ​វ៉ាក់សាំង COVID​-19 របស់​ពួក​គេ​អាច​នឹង​ចេញ​លទ្ធផល​នៅ​ខែកញ្ញា​ខាងមុខ។

ចំណែក ក្រុមហ៊ុន Moderna និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​របស់​រដ្ឋាភិបាល​អាមេរិក​ក៏​រំពឹង​ដែរ​ថា នៅ​ខែវិច្ឆិកា ឬចុងខែ​ធ្នូ ឆ្នាំ២០២០នេះ ក្រុមហ៊ុន​នឹង​បញ្ចេញ​វ៉ាក់សាំង ដើម្បី​ចែកចាយ​ទៅ​ទីផ្សារ។ស្រប​ពេលនេះ រដ្ឋការ​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ឱសថ​អាមេរិក Moderna ដើម្បី​ទទួល​បាន​វ៉ាក់សាំង COVID​-19 ចំនួន ១០០លាន​ដប ក្នុង​ទំហំ​ទឹកប្រាក់ ត្រូវ​ចំណាយ១ពាន់៥រយ​លាន​ដុល្លារ​អាមេរិក។រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀង ជាមួយ​ក្រម​ហ៊ុន​ជាច្រើន​ដើម្បី​ទិញ​វ៉ាក់សាំង COVID​-19 ក្នុង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​យក​វ៉ាក់សាំង​មក​ប្រើប្រាស់​អោយ​ទាន់​នៅ​ចុងឆ្នាំ២០២០នេះ ។វ៉ាក់សាំង​ដែល​ផលិត​ដោយក្រុម​ហ៊ុន Moderna មានឈ្មោះ​ថា MRNA​-1273 គឺ​ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង ដែល​បាន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ នៃ​ការសាកល្បង​ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ខែកញ្ញា​ឆ្នាំ២០២០នេះ។

តែ​បែបនេះ​ក្ដី សម្រាប់​ប្រទេស​រុស្ស៊ី​វិញ ដែល​បាន​ធ្វើអោយ​ពិភពលោក​ភ្ញាក់ផ្អើល​ខ្លាំង​ជាងគេ ព្រោះថា ខ្លួន​បាន​ធ្វើ​តេ​សលើ​មនុស្ស​រួចរាល់​ហើយដោយ​មានប្រសិទ្ធភាព​ផង​នោះ គឺ​កំពុង​រង់ចាំ​តែ​ផលិត​ដើម្បី​ចែកចាយ​និង​ប្រើប្រាស់​តែប៉ុណ្ណោះ។ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អះអាង​ថា មាន​ប្រទេស​យ៉ាងតិច២០ប្រទេស បាន​ស្នើ​ទិញ​វ៉ាក់សាំង​របស់​រុស្ស៊ី។ តែ​ក្រុង​ម៉ូស្គូ​ថា ជាដំបូង​គេ​ត្រូវ​ផ្ដល់​អោយ​ពលរដ្ឋ​រុស្ស៊ី​ជាមុន​សិន​ទើប​ចែកចាយ​ទៅ​ប្រទេស​ស្នើ់​សុំ​គឺ​ក្នុង​តម្លៃ​មនុស្សធម៌។យ៉ាងណា អង្គការសុខភាព​ពិភពលោក ហៅ​កាត់​ថា WHO ដែល​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់ វ៉ាក់សាំង​រុស្ស៊ី បាន​ប្រកាស​ថា ខ្លួន​កំពុង ទំនាក់ទំនង​ជាមួយ​ក្រសួងសុខាភិបាល​នៃ​ប្រទេស​រុស្ស៊ី។អ្នកនាំពាក្យ WHO Tarik Jasarevic ដែល​ត្រូវ​បាន​ដកស្រង់ ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ថ្ងៃពុធ ទី១២ ខែ​នេះ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ តាមរយៈ​វីដេអូ​អន​ឡាញ​ដែល​មាន​ដូចនេះ​ថា WHO កំពុងតែ​ធ្វើ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុម​ជំនាញ​សុខភាព​នៃ សហព័ន្ធ​រុស្ស៊ី ដើម្បី​ធ្វើការ​កំណត់​គុណភាព​ជាលើកដំបូង នៃ​វ៉ាក់សាំង​របស់​រុស្ស៊ី។តាម​អ្នកនាំពាក្យ WHO ការកំណត់​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង គឺ​តម្រូវឲ្យ​មានការ​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ នៃ​កម្រិត​ប្រសិទ្ធភាព និង គុណភាព​របស់​វា ទើប​អាច​ដឹង​ថា វា​ពិតជា​មាន​សុវត្ថិភាព និង​ប្រសិទ្ធ​មែន​ឬអត់។

តែ​យ៉ាងណា អ្នកនាំពាក្យ WHO ទទួលស្គាល់​ថា ប្រទេស​នានា​មាន​ស្ថាប័នជាតិ​របស់​ពួក​គេ ដែល​អាច​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង ឬថ្នាំ​ព្យាបាល នៅក្នុង​ប្រទេស​របស់​ពួក​គេ។កាលពី​ថ្ងៃទី១១ ខែសីហា​ប្រធានាធិបតី​រុស្ស៊ី វ៉្លា​ឌីមៀ ពូ​ទីន បាន​ប្រកាស​ថា ប្រទេស​របស់​លោក​បាន​អនុម័ត​ជា​ផ្លូវការ នូវ​វ៉ាក់សាំង ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬជំងឺCOVID​-19។ក្នុង​ន័យ​នេះ រដ្ឋាភិបាល​រុស្ស៊ី សូម​ធានា​ថា វ៉ាក់សាំង​របស់​រុស្ស៊ី​នឹង​ត្រូវ​ចាប់ផ្តើម​ផលិត នៅ​ចុងខែ​សីហា​នេះ ឬក៏​ដើមខែ​កញ្ញា​ខាងមុខ ហើយ​បុគ្គលិក​សុខាភិបាល​រុស្ស៊ី នឹង​ក្លាយ​ក្រុម​មនុស្ស​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ។

វាំ​ក់​សាំង​របស់​រុស្ស៊ី ស្រាយ​ជ្រាវ​និង​ផលិត​ដោយ​វិទ្យាស្ថាន Gamleya នៅ​រដ្ឋ​ធា​នី​ម៉ូស្គូ។ការ​បង្កើន​ល្បឿន​ការ​ស្រាយ​ជ្រាវ​និង​ការផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វិដ​-១៩ គឺជា​ការប្រឡងប្រជែង​មួយ​កម្រិត​អន្តរជាតិ ដែល​គ្រប់​ប្រទេស​ត្រូវការ​ជាចាំបាច់។ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ក៏បាន​អះអាង​ថា​ខ្លួន​នឹង​បញ្ចេញ​វ៉ាក់សាំង សម្រាប់​ប្រើប្រាស់​នៅ​ខែមករា​ឆ្នាំ២០២១។ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​អះអាង ថា ការ​ធ្វើ​តេ​សនៅ​ដំណាក់កាល​ទី ៣ ដែល​ជា​ដំណាក់កាល​ចុងក្រោយ នៃ​ការសាកល្បង​ធ្វើតេស្ត​វ៉ាក់សាំង COVID​-19 នឹង​ទទួល​បាន​ជោគជ័យ​ក្នុងអំឡុងពេល ៦ខែ​មកនេះ។តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ លោក​ប្រធានាធិបតី Jokowi បាន​ទៅ​ត្រួតពិនិត្យ​មន្ទីរពេទ្យ នៃ​សកលវិទ្យាល័យ​វេជ្ជ​សាស្រ្ត Padjajaran នៅ​ខេត្ត​ជ្វា​ដែល​ជាទី​តាំង​នៃ​ការ​ធ្វើ​តេ​សវ៉ា​ក់​សាំង​នេះ។

លោក​បាន​ត្រួតពិនិត្យ​ដោយ​ការ​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង​ប្រឆាំង COVID​-19ដោយមាន អ្នក​ស្ម័គ្រចិត្ត ១៦២០នាក់។លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី សង្ឃឹមថា នៅ​ខែមករា ឆ្នាំ២០២១ខាងមុខនេះ ឥណ្ឌូ​នេ​ស៊ី​នឹងអាច​ចាប់ផ្ដើម​ផលិត​វ៉ាក់សាំង​ទាំងនោះ ។លោក ប្រធានាធិបតី​បាន​បង្ហើប​អោយ​ដឹង​ថា ក្រុមហ៊ុន Bio Farma នឹង​ត្រៀម​ផលិត​វ៉ាក់សាំង​រហូតដល់ ២៥០លាន​ដូ​សក្នុង​មួយឆ្នាំ។ ឥណ្ឌូ​នេ​ស៊ី ជា​ប្រទេស​មួយ​ក្នុង​តំបន់ ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វិដ មាន​ចំនួន​ច្រើន ។

សម្រាប់​ប្រទេស​ថៃ​ក៏​ធ្លាប់​បាន​អះអាង​ថា​នឹងអាច​មាន​វ៉ាក់សាំង ប្រឆាំង​នឹង​មេរោគ​កូ​រ៉ូ​ណា​នេះ​ផង​ដែរ។គិត​ត្រឹម ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០២០នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID​-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់​ជាង២លាន​នាក់ (២០៤៩២៩៥៩នាក់​)។ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន ៧សែន៤ម៉ឺន៤១៣៤នាក់ និង​ជាសះស្បើយ​ឡើងវិញ​ជាង១៣លាន​នាក់ (១៣លាន​,៤សែន១ម៉ឺន៧៨១៤នាក់​)។សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​ដែល អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID​-19 មាន​ចំ​នួន​បច្រើនជាង​គេ។ ប្រទេស​ប្រេស៊ីល ទី២ និង​ឥណ្ឌា ទី៣ ។ ប្រភព​ដំបូង​ដែល​បណ្ដាល​អោយ​រីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​- ១៩ នៅ​ទូទាំង​ពិភពលោក​គឺ​ចេញពី​ក្រុង​វូ​ហាន់​ប្រទេស​ចិន​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស