
បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងបក្ស ប្រជាធិប តេយ្យ លោក Joseph Biden បានសម្រេចចិត្តរើសយកបេក្ខជនភេទស្រី ជាដៃគូរបស់លោកសម្រាប់តំណែងអនុប្រធានាធិប តី ពីនិវេសនដ្ឋានរបស់លោក ក្នុងរដ្ឋ Delaware ប៉ែកខាងកើតស.រ. អា។
ការជ្រើសរើសកាលពីថ្ងៃអង្គារ ទី១១ សីហា កន្លងទៅនេះ បានបំបាត់នូវភាពសង្ស័យដែលពលរដ្ឋអាមេរិកាំងមានមួយរយៈកាលកន្លងទៅ។ក្នុងការប្រកាសជាផ្លូវការទទួលយកបេក្ខភាពប្រធានា ធិបតី ដើម្បីប្រកួតប្រជែងនឹងប្រធានា ធិបតីកំពុងកាន់ អំណាច លោក Donald Trump នៅសប្តាហ៍ទី១ គឺថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ លោក Joseph Biden បានសន្យាថា លោកនឹងយកស្រ្តីជាដៃគូ ប៉ុន្តែ មិនបានបញ្ជាក់អំពីពណ៌សម្បុរ។
ដៃគូក្នុងតំណែងអនុប្រធានាធិបតីខាងបក្ស ប្រជាធិប តេយ្យ ភេទស្រី មានពណ៌សម្បុរខ្មៅ គឺអ្នកស្រី កាម៉ាឡា ហ៊ែររីស (Kamala Harris) ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាខាងបក្ស ប្រជាធិបតេយ្យ ពីរដ្ឋកាលីហ្វ័នីញ៉ា។ រៀនចេញពីមហាវិទ្យាល័យច្បាប់ Hastings នៃសកល វិទ្យាល័យកាលីហ្វ័នីញ៉ា អ្នកស្រីធ្វើជារដ្ឋអាជ្ញា ប្រចាំក្រុង San Francisco។ អ្នកស្រីបានជាប់ឆ្នោតបម្រើការជាអ្នកធ្វើច្បាប់លើកទី១សម្រាប់អាណត្តិ៦ឆ្នាំ។ មុនក្លាយជាសមា ជិកព្រឹទ្ធ សភាឆ្នាំ២០១៧ អ្នកស្រី កាម៉ាឡា ហ៊ែររីស (Kamala Harris) ធ្លាប់ជាប់ឆ្នោតបម្រើការងារអនុវត្តន៍ច្បាប់ក្នុងរដ្ឋកាលីហ្វ័នីញ៉ា ក្នុងថានៈជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រចាំរដ្ឋ ដែលមានពល រដ្ឋច្រើនជាងគេក្នុងស.រ.អា។
កាម៉ាឡា ដែលមានន័យជាភាសាសំស្រ្កឹតថា ផ្កាឈូក រៀបការនឹងលោក Douglas Emhoff ជាមេធាវី។ អ្នកស្រីជាកូនកាត់ មានម្តាយជាជនជាតិឥណ្ឌា កាត់សាសន៍ តាមីល ពីតំបន់អាស៊ីខាងត្បូង ឪពុកជាជនជាតិអាហ្វ្រិកស្បែកខ្មៅពីប្រទេស Jamaica នៅអាមេរិកកណ្តាល។ ទាំងពីរនាក់ឪពុក−ម្តាយ ជួបគ្នាកាលនៅរៀនឯសកលវិទ្យាល័យក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ឪពុក គឺលោក Donald Harris ជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសកល វិទ្យាល័យ Stanford។ ម្តាយ គឺអ្នកស្រី Shyamala Gopalan Harris ជាអ្នកស្រាវជ្រាវផ្នែកជម្ងឺមហារីក។ ម្តាយស្លាប់ក្នុងឆ្នាំ២០០៩។
តាមការស្ទង់មតិពីប្រភពជាច្រើន ពលរដ្ឋអាមេរិកាំងភាគច្រើនហាក់ដូចជាមិនសូវសប្បាយចិត្តចំពោះរបៀបចាត់ចែងកិច្ចការរដ្ឋ និង ការអនុវត្តន៍គោលនយោបាយជាតិ ហើយនិងគោលនយោបាយក្រៅប្រទេសរបស់លោក Donald Trump។ គួរកត់សម្គាល់ថា បក្ស ប្រជាធិបតេយ្យ ជាបក្សមានគោលនយោបាយជាតិយកចិត្តទុកដាក់នឹងបញ្ហាសង្គមកិច្ច សេដ្ឋកិច្ចសង្គម ច្រើនជាងបក្ស សាធារណរដ្ឋ។
នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្តជាង២០០ឆ្នាំនៃសហរដ្ឋអាមេរិក ដែលបក្សនយោបាយធំមួយ រើសបេក្ខជនភេទស្រីស្បែកខ្មៅជាអនុប្រធានាធិបតី។ កាលពីថ្ងៃទី១២ សីហា លោក Joseph Biden និង អ្នកស្រី កាម៉ាឡា ហ៊ែររីស (Kamala Harris) ថ្លែងការណ៍រួមគ្នាថា នឹងផ្លាស់ប្តូរជីវភាពពលរដ្ឋអាមេរិកាំងឲ្យវិលទៅរកភាពធម្មតាដូចកាលមុនជម្ងឺ កូវិដ−១៩ រាតត្បាត និង លើកមុខមាត់ស.រ.អាលើពិភពលោកឡើងវិញ ក្រោយ ពិធីសម្ពោធ ស្បថកាន់តំណែងថ្ងៃទី២០ មករា ២០២១។
កាលពីខែកក្កដា មានកិច្ចប្រជុំការងារចម្រុះបក្សមួយ ត្រៀមផែនការ បន្ទាប់ពីលោក Donald Trump បង្ហើបថា លោកមិនចាកចេញពីសេតវិមានទេ បើលោកចាញ់ ឆ្នោតដោយហេតុអយុត្តិធម៌៕