
បេសកជនការទូត និងយោធានៃប្រទេសចិន-និងឥណ្ឌាតែងតែជួបប្រជុំនឹងគ្នាជាញឹកញាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥មិថុនាក្នុងជម្លោះព្រំដែននៃប្រទេសទាំងពីរ។តាមការសង្កេតស្ថានភាពព្រំដែនឥណ្ឌា-ចិន ទោះបីមានសភាពស្ងប់ស្ងាត់ក៏ដោយប៉ុន្ដែកងទ័ពចិន និងឥណ្ឌានៅតែត្រៀមដើម្បីប្រយុទ្ធគ្នា។
នៅថ្ងៃទី១៣សីហានេះ ឯងអគ្គរដ្ឋទូតឥណ្ឌា លោក Vikram Misri ប្រចាំនៅប្រទេសចិនត្រូវបានមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនលោក Liu Jianchao ទទួលបន្ទុកកិច្ចការបរទេស បានស្នើសុំជួបគ្នាដើម្បីចង់ដឹងអំពីជំហររបស់ឥណ្ឌា ពាក់ព័ន្ធនឹងជម្លោះព្រំដែន នៅតំបន់ Ladakh ជួរភ្នំហិម៉ាឡៃ ដែលកងទ័ពនៃប្រទេសទាំង២ បានប្រយុទ្ធគ្នាមួយប្រ៉ាវកាលពីពាក់កណ្ដាលខែមថុនា ដែលបណ្ដាលអោយកងទាំង២ស្លាប់ច្រើននាក់។ បណ្ដាញផ្សាយរបស់ឥណ្ឌា DNA ចុះផ្សាយថា ជំនួបនេះ ពុំបាននាំមកនូវការចេញសេចក្ដីថ្លែងការណ៍រួមគ្នានោះទេ គឺពុំមានលទ្ធផល ជាផ្លូវការឡើយ។
ទំនងដោយសារពុំមានលទ្ធផល ឧត្តមសេនីយ៍ Manoj Mukund Naravane ជានាយសេនាធិការនៃកងទ័ពឥណ្ឌា បានបញ្ជាទៅកងទ័ពនៅតាមព្រំដែនអោយប្រុងប្រៀបប្រយុទ្ធគ្រប់ម៉ោងទាំងអស់។ បញ្ជារបស់លោកឧត្តមសេនីយ៍បានធ្វើឡើងនៅពេលដែលលោកបានធ្វើទស្សនកិចច្ចនៅតំបន់ព្រំដែនរវាងចិន និងឥណ្ឌាម្ដងទៀតនៅថ្ងៃនេះនៅរដ្ឋ Arunachal Pradesh ជាខេត្តជាប់ព្រំដែនចិន។នៅតំបន់កាន់កាប់ជាក់ស្ដែងនៅតំបន់តានតឹង កងទ័ពឥណ្ឌានៅតែរក្សាកងតម្រួតព្រំដែនចំនួនប្រាំកងពល ដោយមានលាយឡំ និងក្រុមទាហានសកម្មមួយចំនួន។
ការបញ្ជាជាថ្មីនេះធ្វើឡើងនៅពេលដែលឥណ្ឌាបានកត់សម្គាល់ឃើញចិននៅតែដាក់ពង្រាយទ័ពនៅតំបន់ព្រំដែនទល់មុខគ្នានៅឡើយ។បណ្ដាញផ្សាយព័ត៌មាន DNAបានអោយដឹងថា ចិន បានដាក់ពង្រាយកងទ័ពរបស់ខ្លួនចំនួន ១ម៉ឺន ៥ពាន់ នាក់នៅជ្រលងភ្នំ Galwan ដែលជាតំបន់ងាយប៉ះទង្គិចគ្នា ហើយនៅទីនោះកងទ័ពឥណ្ឌាបានស្ថិតក្នុងលានដ្ឋានរួចស្រេចទៅហើយ។ ដោយឡែកមេបញ្ជាការកំពូល Naravane បានប្រាប់មេបញ្ជាការទាំងអស់ដែលគ្រប់គ្រងទាហានសរុប៤ម៉ឺននាក់ អោយរៀបចំខ្លួនត្រៀមធ្វើសង្រ្គាម។
សាព័ត៌មាន DNA បញ្ជាក់ថា នៅពេលបើកកិច្ចសន្ទនា នឹងភាគីឥណ្ឌា ចិនបានបដិសេធក្នុងការបំបែកខ្លួនចេញពីតំបន់ជ្រលងភ្នំ Galwan គឺជាព្យាយាម ដើម្បីទិញពេលវេលាតែប៉ុណ្ណោះ។សេចក្ដីរាយការណ៍របស់ The Times of India ក៏បានរាយការណ៍មកថា ឥណ្ឌាបានស្នើចិនអោយដកទ័ពជាបន្ទាន់ ហើយបញ្ឈប់ការស្ថាបនានានានៅតំបន់ Ladakh ភាគខាងជើង។ទំនងមានការសង្ស័យឡើងវិញពីការប្រើប្រាស់កម្លាំងទ័ពដើម្បីរុញច្រានកងទ័ពចិនចេញពីការកាន់កាប់ដោយបំពាន ឬដើម្បីទប់ទល់នឹងសង្គ្រាមណាមួយទៀត បាននាំអោយក្រុមហ៊ុនស្ទង់មតិមួយ របស់ឥណ្ឌា បានចុះស្រង់ទស្សនៈរបស់ពលរដ្ឋ គឺពលរដ្ឋឥណ្ឌាបង្ហាញជំនឿជាក់ដល់ទៅ ៧២%ថា ឥណ្ឌានឹងធ្វើសង្គ្រាមឈ្នះចិនបើមានសង្គ្រាមផ្ទុះឡើងម្ដងទៀត។
ការស្ទង់មតិនេះបាន ធ្វើឡើងនៅ១២ថ្ងៃ ពីថ្ងៃ១៥ កក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា កន្លងទៅ។ការស្ទង់មតិដែលហៅកាត់ថា MOTN រៀបចំដោយភ្នាក់ងារស្រាវជ្រាវទីផ្សារ មានមូលដ្ឋាននៅក្រុងញ៉ូវដេលី ។ វិធីសាស្រ្ដក្នុងការស្រាវជ្រាវនោះគឺធ្វើឡើងតាមរយៈអ្នកជំនាញដែលបានចុះទៅសម្ភាសប្រជាពលរដ្ឋចំនួនជាង១ម៉ឺននាក់ (១២០២១នាក់)។ការស្ទង់មតិ បង្ហាញថា ៦៧% ជាអ្នកជនបទ និង៣៣%ជាអ្នករស់នៅទីប្រជុំជនក្នុងរដ្ឋចំនួន១៩នៅប្រទេសឥណ្ឌា។
លទ្ធផលដែលទទួលបានគឺពលរដ្ឋឥណ្ឌា ៧២%ថា បើសង្គ្រាមផ្ទុះឡើងពួកគេជឿលើសមត្ថភាពកងទ័ពឥណ្ឌាថានឹងយកឈ្នះចិនបានប៉ុន្ដែ ៩%ថា ចិនមានប្រៀបជាង ហើយ ១០% ពួកគេថាប្រទេសទាំងពីរនឹងស្មើគ្នា ។ភាពតានតឹងរវាងឥណ្ឌានិងចិននៅតំបន់ព្រំដែនបានធ្វើអោយល្អក់កករទំនាក់ទំនងការទូត យោធា និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ពលរដ្ឋឥណ្ឌាស្ទើរតែគ្រប់គ្នាៗនៅតំបន់ព្រំដែនម
ទំនងមានការសង្ស័យឡើងវិញពីការប្រើប្រាស់កម្លាំងទ័ពដើម្បីរុញច្រានកងទ័ពចិនចេញពីការកាន់កាប់ដោយបំពាន ឬដើម្បីទប់ទល់នឹងសង្គ្រាមណាមួយទៀត បាននាំអោយក្រុមហ៊ុនស្ទង់មតិមួយ របស់ឥណ្ឌា បានចុះស្រង់ទស្សនៈរបស់ពលរដ្ឋ គឺពលរដ្ឋឥណ្ឌាបង្ហាញជំនឿជាក់ដល់ទៅ ៧២%ថា ឥណ្ឌានឹងធ្វើសង្គ្រាមឈ្នះចិនបើមានសង្គ្រាមផ្ទុះឡើងម្ដងទៀត។
ការស្ទង់មតិនេះបាន ធ្វើឡើងនៅ១២ថ្ងៃ ពីថ្ងៃ១៥ កក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា កន្លងទៅ។ការស្ទង់មតិដែលហៅកាត់ថា MOTN រៀបចំដោយភ្នាក់ងារស្រាវជ្រាវទីផ្សារ មានមូលដ្ឋាននៅក្រុងញ៉ូវដេលី ។ វិធីសាស្រ្ដក្នុងការស្រាវជ្រាវនោះគឺធ្វើឡើងតាមរយៈអ្នកជំនាញដែលបានចុះទៅសម្ភាសប្រជាពលរដ្ឋចំនួនជាង១ម៉ឺននាក់ (១២០២១នាក់)។ការស្ទង់មតិ បង្ហាញថា ៦៧% ជាអ្នកជនបទ និង៣៣%ជាអ្នករស់នៅទីប្រជុំជនក្នុងរដ្ឋចំនួន១៩នៅប្រទេសឥណ្ឌា។
លទ្ធផលដែលទទួលបានគឺពលរដ្ឋឥណ្ឌា ៧២%ថា បើសង្គ្រាមផ្ទុះឡើងពួកគេជឿលើសមត្ថភាពកងទ័ពឥណ្ឌាថានឹងយកឈ្នះចិនបានប៉ុន្ដែ ៩%ថា ចិនមានប្រៀបជាង ហើយ ១០% ពួកគេថាប្រទេសទាំងពីរនឹងស្មើគ្នា ។ភាពតានតឹងរវាងឥណ្ឌានិងចិននៅតំបន់ព្រំដែនបានធ្វើអោយល្អក់កករទំនាក់ទំនងការទូត យោធា និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ពលរដ្ឋឥណ្ឌាស្ទើរតែគ្រប់គ្នាៗនៅតំបន់ព្រំដែនមិនមែនរស់នៅដោយការភ័យខ្លាចនោះទេ ប៉ុន្ដែរស់នៅដោយការស្អប់គុំគួនចិនជាពិសេសមេដឹកនាំចិន។
ពួកគេបានតែងតែដើរតាមផ្លូវហើយដុតរូបថតរបស់លោកស៊ីជីនពិង។ ពួកគេស្រែកថា ចិនជាចោរ បង្កការឈ្លានពាន។តាមព័ត៌មាន ចុងក្រោយរបស់DNA ឥណ្ឌាបានបញ្ជូនកងទ័ពចំនួន១៥០០០បន្ថែមទៀតនៅថ្ងថៃ្ងនេះ ដោយដាក់ពង្រាយ គ្រឿងសព្វាវុធធន់ធ្ងន់ទៀតផង។
ឥណ្ឌានិងចិន មានព្រំដែនគោករួមគ្នា ជាង៤ម៉ឺនគីឡូម៉ែត្រ។ ប្រទេសធំ២នេះ មិនដែលរាប់អានគ្នា ជាបងប្អូនរួមសុខ រួមទុក្ខនឹងគ្នាបានយូរឆ្នាំឡើយ។ ការពើបប្រយុទ្ធគ្នា តាមព្រំដែន នៃជួរភ្នំហិម៉ាឡៃ ឬជួរភ្នំហេនិព្វាន កើតមានជាញឹកញាប់។សង្រ្គាមធំកើតមាននៅឆ្នាំ១៩៦២ ដែលមានរយៈពេលមួយខែ បណ្ដាលអោយកងទ័ពនៃប្រទេសទាំងពីរស្លាប់ទាំងសងខាង គឺជាង មួយពាន់នាក់ដូចគ្នា និងរបួសរាប់ពាន់នាក់៕