34 C
Phnom Penh

កូរ៉េ​ខាងត្បូង និង អាមេរិក​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ក្រោម​ក្រសែភ្នែក​កូរ៉េខាងជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ពសហរដ្ឋអាមេរិក និងកងទ័ពកូរ៉េខាងជើងបានចាប់ផ្ដើមធ្វើសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំរបស់ខ្លួនជាថ្មីម្ដងទៀតបើទោះបីប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តិស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ក៏ដោយ។

សេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asian Review ដែលចុះផ្សាយ នៅថ្ងៃអង្គារទី១៨ ខែសីហានេះបានបញ្ជាក់ថា សមយុទ្ធនៃប្រទេសទាំងពីរ គឺជាលើកដំបូងនៅពេលនេះបន្ទាប់ពីបានលុបចោលគម្រោងនៃការធ្វើសមយុទ្ធម្ដងទៅវិញកាលពីបីខែមុននេះព្រោះតែប្រទេសកូរ៉េខាងត្បូងធ្លាក់ក្នុងកូវីដ១៩។ ប្រភពដដែលបានបញ្ជាក់ទៀតថា សមយុទ្ធនេះ នឹងបិទបញ្ចប់នៅថ្ងៃ២៨សីហា ។

សហរដ្ឋអាមេរិក មានកងទ័ពរបស់ខ្លួន ជាង៣ម៉ឺននាក់ ក្នុងប្រទេសកូរ៉េខាងត្បូង តាំងពីការបញ្ចប់សង្រ្កាមកូរ៉េនៅឆ្នាំ១៩៥៣។

សមយុទ្ធនេះគឺការពិតវាត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី១៦ ខែសីហា ប៉ុន្ដែត្រូវលើកពេលដោយសារតែមន្រ្ដីជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងការពារជាតិកូរ៉េ បានឆ្លងជំងឺកូវីដ១៩។

តែយ៉ាងណាក៏ដោយ សមយុទ្ធអាមេរិក-កូរ៉េខាងត្បូងជាថ្មីម្ដងទៀតនេះ បានដាស់តឿនអោយកូរ៉េខាងជើងមានការភ្ញាក់ផ្អើលហើយអាចនឹងធ្វើសកម្មភាពសងសឹកជាថ្មីម្ដងទៀត ព្រោះតែរបបក្រុងព្យុងយ៉ាងតែងតែប្រឆាំងការធ្វើសមយុទ្ធអាមេរិកកូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េ។

ទំនាក់ទំនងអន្ដរកូរ៉េទាំងពីរនេះធ្លាក់ក្នុងភាពតានតឹងជាមួយគ្នាឡើងវិញចាប់តាំងពីខែមិថុនា បន្ទប់ពីកូរ៉េខាងជើងបានបាញ់កម្ទេចអាគារយុទ្ធសន្ដិភាពនៅតាមព្រំដែនប្រទេសទាំងពីរដែលកូរ៉េខាងត្បូងបានចំណាយលុយច្រើនលានដុល្លារដើម្បីនិមិត្តរូបនៃការផ្សះផ្សាជាតិ។

ស្របពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងបើកធ្វើសមយុទ្ធនេះ គឺកូរ៉េខាងជើងឯណោះវិញបានកោះប្រជុំជាបន្ទាន់បក្សពលកររបស់ពួកគេដើម្បីពិភាក្សាអំពីបញ្ហាការធ្វើសមយុទ្ធរបស់ប្រទេស សម្ព័ន្ធមិត្តពីរ និងបញ្ហាជាច្រើនទៀតដែលកូរ៉េខាងជើងកំពុងតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្ដរជាតិជាពីសេសពីសំណាក់សហរដ្ឋអាំមេរិក។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមបក្សរបស់កូរ៉េខាងជើង KCNAបានចុះផ្សាយថា សមាជិកការិយាល័យមជ្ឈឹមបក្សដ៏មានឥទ្ធិពលនៃបក្សពលករកូរ៉េក្រោមការដឹកនាំរបស់បុរសខ្លាំងវ័យក្មេងគីមជុងអ៊ុនបានចាប់ផ្ដើមបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនលើកទី៦ ដើម្បីអនុម័តបញ្ហាគន្លឹះៗជាច្រើនរបស់ប្រទេសក្នុងនោះមានការពង្រីកក្បាលគ្រាប់នុយក្លេអ៊ែរតូចៗឡើងវិញទៀតផង។

ប៉ុន្ដែប្រភពរបស់ Neikki asia review បានចុះផ្សាយថាកិច្ចប្រជុំនេះក៏កំពុងពិនិត្យមើលយុទ្ធសាស្រ្ដរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ភាពអត់ឃ្លាន និងទឹកជំនន់ដែលបង្កអោយលេចលង់កសិផលរបស់ប្រជាជន។

ក្នុងកិច្ចប្រជុំរបស់បក្សពលករកូរ៉េខាងជើងនេះក៏មានសេចក្ដីរាយការណ៍មកថា កូរ៉េខាងជើងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនៃការធ្វើសមយុទ្ធរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលថាតើក្រុងព្យុងយ៉ាងគួរឆ្លើយតបដូចម្ដេច ព្រោះប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានកំពុងតានតឹងដាក់គ្នានៅឡើយទេបន្ទាប់ពីកូរ៉េខាងជើងបញ្ចប់យុទ្ធសន្ដិភាពជាមួយគ្នាកាលពីប៉ុន្មានខែមុននេះ។

សារព័ត៌មាន​របស់​កូរ៉េខាងជើង​បាន​ចុះផ្សាយ​ថា កិច្ចប្រជុំ​នៃ​សមាជិក​កា​រិយា​ល័​យម​ជ្ឈឹម​បក្ស​នៃ​បក្ស​ពលករ​កូរ៉េ​បាន​ធ្វើឡើង បន្ទាប់ពី​លោ​កគី​មជុង​អ៊ុន​បាន​បណ្ដេញ​នាយក​រដ្ឋ​មន្រ្ដី​ម្នាក់​ដែល​លោក​បាន​តែងតាំង​បាន​មិនដល់​មួយឆ្នាំ​ផង​នោះ។ការ​បណ្ដេញ​នាយក​រដ្ឋ​មន្រ្ដី kim Jae Ryong ចេញពី​តំណែង​ដោយសារតែ​ត្រូវ​បាន​ចោទ​ថា​បណ្ដោយ​អោយ​ផ្ទុះ​កូ​វីដ១៩នៅ​តាម​តំបន់​ព្រំដែន​ជាមួយនឹង​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយដែល​លោ​កគី​មជុង​អ៊ុន​ចោទ​ថា ជំងឺ​កូ​វីដ១៩ កើត​ចេញពី​ពលរដ្ឋ​កូរ៉េ​ខាងត្បូង។

កូរ៉េខាងជើង​ត្រូវ​បាន​ប្រកាស​ដោយ​អង្គការ​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ចាត់ទុកថា ជា​ប្រទេស​ក្រីក្រ​បំផុត​ដែល​ងាយ​គ្រោះថ្នាក់​ដោយសារតែ​ការ​វាយលុក​ដោយ​ជំងឺ​កូ​វីដ។ តែ​យ៉ាងណា​ក៏​ដោយ​គី​មជុង​អ៊ុន​បាន​ព្យាយាម​បិទបាំង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដនេះ​ច្រើន​ខែ​មក​ហើយ ហើយ​ក្រោយមក​លោក​ក៏បាន​បាត់ខ្លួន​មួយ​រយៈ​ទៀត។

គេ​ពុំ​ទាន់​ដឹង​ថា កងទ័ព​សហរដ្ឋអាមេរិក បាន​បង្ហោះ​យន្តហោះ ស៊ើបការណ៍​របស់​ខ្លួន ដូចមុន​ទៀត​នោះ​ទេ ដែល​បាន​បង្ហោះ​លើ​ព្រំដែន​កូរ៉េ​ខាងត្បូង ដើម្បី​ថត​យក​សំឡេង ពី​ខាងក្នុង​អង្ក​ប្រជុំ​របស់​បក្ស​ពលករ​កូរ៉េខាងជើង​ពេល​កំពុង​ប្រជុំ​គ្នា​ដូច​ពេលនេះ។

តែ​យ៉ាង​សមយុទ្ធ​ប្រចាំឆ្នាំ រវាង​កូរ៉េ​ខាងត្បូង និង​សហ​ទ័ព​អាមេរិក លើក​នេះ ក៏បាន​ធ្វើឡើង​ចំ​ពេល បក្ស​ពលករ​កូរ៉េខាងជើង កំពុង​សិក្សា​អំពី​ផែនការ​ថ្មី​ដើម្បី​ឆ្លើយតប នឹង​អាមេរិក ប្រសិនបើ​សង្រ្គាម​នៅ សមុទ្រ​ចិន​ខាងត្បូង​ផ្ទុះឡើង​រវាង​អាមេរិក​និង​ចិន ហើយដែល​កូរ៉េខាងជើង បាន​ប្រកាស​សន្យា​ថា​នឹង​ជួយ​កងទ័ព​ប្រទេស​ចិន ដែល​ជាម​ហា​មិត្ត​ធ្លាប់​ប្រយុទ្ធ​រួមគ្នា​ក្នុង​សង្រ្កាម​ជាមួយ​កូរ៉េ​ខាងត្បូង នៃ​សង្រ្កា​មកូ​រ៉េ ឆ្នាំ១៩៥០​-៥៣ ហើយ​សង្រ្គាម​ពេលនោះ សហរដ្ឋអាមេរិក ជា​កម្លាំង​អន្តរាគមន៍​ជួយ​កងទ័ព​កូរ៉េ​ខាងត្បូង​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស