29 C
Phnom Penh

អាមេរិក និងចិន បង្ហាញកម្លាំងយោធា នៅអាស៊ីប៉ាស៊ីហ្វិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិននិងអាមេរិក នៅឆ្ងាយពីគ្នាណាស់ ប៉ុន្តែអាមេរិក បានដាក់ពង្រាយទ័ពនិង សព្វាវុធ ពាស់ពេញ ពិភពលោក ទៅហើយ។ ប្រទេសចិន ទោះជាពុំទាន់មានសក្ដានុពលកងទ័ព ស្មើអាមេរិក ក៏ដោយប៉ុន្តែ ប្រទេសមហាយក្សនៅអាស៊ីមួយនេះ កំពុងតែដើរគំរាមកំហែង ប្រទេសក្នុងតំបន់។ ប្រទេសដែលចិន គំរាម និងធ្វើសកម្មភាពកងទ័ពមុនគេ គឺទៅលើប្រទេសឥណ្ឌា ដោយ ចិនចំរុលទ័ព ទៅចូលខាងក្នុងនៃព្រំដែនឥណ្ឌា។ ប៉ុន្តសម្រាប់ជប៉ុន គឺចិន បានត្រឹមតែគំរាមប៉ុណ្ណោះ។ បែបនេះ អាមេរិកទេ ដែល មើលទៅកំពុងគំរាមចិន។

សេចក្ដីរាយការណ៍របស់សារព័ត៌មាន UPI បានធ្វើសេចក្ដីរាយការណ៍មកថា ខណៈនេះ សហរដ្ឋអាមេរិកបានបញ្ចេញយន្ដហោះទម្លាក់គ្រាប់បែកដ៏ទំនើបបំផុត B1 B2ចំនួន៦គ្រឿងនិងអមដោយយន្ដហោះចម្បាំងផ្សេងៗទៀតមានដូចជាយន្ដហោះF15Cចំនួន៤គ្រឿងបានកំពុងហោះហើរលើតំបន់អាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មានUPIបានចុះផ្សាយថាកងកម្លាំងអាកាសប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបានបើក ប្រតិបត្តិការសមយុទ្ធ២៤ម៉ោងបន្ថែមទៀតកាលពីថ្ងៃទី១៨ និង ១៩សីហាដោយហោះហើររួមគ្នាបើកសំកាំងនៅលើលំហអាកាសជាពិសេសនៅលើសមុទ្រឥណ្ឌាដែលកងទ័ពចិនបានដាក់ពង្រាយកាំភ្លើងធំរថក្រោះកាំជ្រួចនៅតំបន់ទីបេព្រំដែនជាប់នឹងឥណ្ឌាហើយបើកធ្វើសមយុទ្ធកាលពីថ្ងៃ១៩សីហា។

កងកម្លាំងអាកាសប៉ាស៊ីហ្វិករបស់អាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធប្រតិបត្តិការអាកាសដោយប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែកគឺចាប់ផ្ដើមតាំងពីថ្ងៃចន្ទទី១៧សីហាដែលបង្ហាញថាវាជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារតំបន់របស់សម្ព័ន្ធមិត្តអាមេរកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកនេះ។

ឧត្តមសេនីយ៍Ken Wilsbachមេបញ្ជការកងទ័ពអាមេរិកប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា កងកម្លាំងរបស់យើងតែមួយគត់ដែលកំពុងបើកប្រតិបត្តិការនៅពេលនេះគឺកម្លាំងកងទ័ពអាកាសរបស់យើង។ប្រតិបត្តិការនេះដើម្បីបង្កើនសមត្ថភាពនិងការធ្វើសកម្មភាពសមាហរណកម្មជាមួយកងកម្លាំងសម្ព័ន្ធមិត្តរបស់យើង ដើម្បីប្រជែងប្រណាំងជាមួយនឹងអ្នកប្រជែងជាមួយយើងដែលពួកគេក៏ជ្រើសរើសរបៀបនេះដែរ។សម្រាប់យើងប្រតិបត្តិការអាកាសនេះបានបង្ហាញថែមទៀត នូវការប្រុងប្រៀបដើម្បីទប់ស្កាត់ការបង្កសកម្មភាពណាមួយហើយយើងត្រូវតែពង្រាយកងទ័ពរបស់យើងយ៉ាងឆាប់រហ័សបំផុតដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់យើងនិងធានាថាលំហអាកាសឥណ្ឌូប៉ាស៊ីហ្វិកគ្មានការគម្រាមកំហែងពីសំណាក់ប្រទេសណាមួយទេ។

តាមប្រភពរបស់UPIយន្ដហោះទម្លាក់គ្រាប់បែកដ៏ទំនើបបំផុតរបស់អាមេរិកB-1បានហោះចេញពីមូលដ្ឋានរបស់វានៅដាកូតាភាគខាងត្បូងនៃសមុទ្រជប៉ុនដែលនៅទីនោះក៏មានកងកម្លាំងអាសកាសរបស់ជប៉ុនចូលរួមសមយុទ្ធផងដែរ។នៅខណៈនេះទៀត យន្ដហោះB-1មួយគ្រឿងទៀតបានហោះចេញពីមូលដ្ឋានទ័ពអាកាសកោះហ្គាំ។ចំណែកឯយន្ដហោះF-15Cបួនគ្រឿងរបស់ប្រទេសជប៉ុនបានហោះចេញពីមូលដ្ឋានរបស់វាលើដែនដីជបប៉ុនហើយវាមកចូលរួមសមយុត្ធជាមួយនឹងB1ហើយនិងក្រុមនាវាផ្ទុកយន្ដហោះRonaldReagan។

នៅពេលជាមួយគ្នានេះយន្ដហោះF-35បានហោះហើរចេញពីមូលដ្ឋានរបស់វានៅប្រទេសជប៉ុនហើយF-15-Jបានហោះហើរចេញពីមូលដ្ឋានរបស់វានៅជប៉ុនផងដែរ គឺមកបើកធ្វើការសមយុទ្ឬួមគ្នាដ៏ធំមួយដែលគេហៅថា សមយុទ្ធកងកម្លាំងទ័ពអាកាសអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក។ជាមួយគ្នានេះទៀត យន្ដហោះB-2ចំនួនពីរគ្រឿងបានហោះចេញពីមូលដ្ឋានរបស់វា នៅរដ្ឋមីសូស៊ូរីចូលមក ចូលរួមផងដែរ ។

កាលពីចុងខែនេះUPIបានរាយការណ៍ថានាវាផ្ទុកយន្ដហោះRonald Reaganដែលផ្ទុកយន្ដហោះចំនួន៧០គ្រឿងបានបើកធ្វើសមយុទ្ធដែនសមុទ្រនៅក្បែរសមុទ្រជប៉ុនហើយក្រោយមកក៏បានបើកមកធ្វើសមយុទ្ធធំមួយទៀតនៅសមុទ្រចិនខាងត្បូង។

មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក George Wikoffដែលមើលការខុសត្រូវលើនាវាផ្ទុកយន្ដហោះronald reaganបាននិយាយថា សមយុទ្ធទាំងជើងអាកាសនិងទ័ពជើងទឹកនេះគឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងភាគីបង្កជម្លោះទាំងអស់នៅតំបន់អាស៊ីប៉ុន្ដែសមយុទ្ធនេះគឺការច្របាច់បញ្ចូលគ្នានៃការកម្លាំងរបស់សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ដែលជាការបង្ហាញយ៉ាងពិតប្រាកដនូវកម្លាំងសាមគ្គីគ្នា។

យ៉ាងណា ការដែលសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនបានបើកធ្វើសមយុទ្ធលំហអាកាសទ្រង់ទ្រាយធំនេះកើតឡើងចំពេលដែលប្រទេសចិនបានដាក់ពង្រាយកាំជ្រួចរថក្រោះកាំភ្លើងធំនៅតំបន់ទីបេជាប់នឹងព្រំដែនប្រទេសឥណ្ឌាដែលប្រទេសមហាយក្សអាស៊ីធំពីរនេះធ្លាប់ប៉ះគ្នាជាញឹកញាប់ទៅហើយ។

ចិនបើកធ្វើសមយុទ្ធនៅព្រំដែនទីបេជាប់នឹងព្រំដែនប្រទេសឥណ្ឌានេះគឺភ្លាមៗបន្ទាប់ពីរដ្ឋមន្រ្ដីការបរទេសចិនវ៉ាងយីបានត្រឡប់ពីទីបេមកវិញហើយសមយុទ្ធរបស់ចិននេះគឺដូចជាការឆ្លើយតបទៅនឹងនាយករដ្ឋមន្រ្ដីឥណ្ឌាណារិន្រ្ដាម៉ូឌីបានថ្លែងដាស់តឿនអោយកងទ័ពឥណ្ឌាដែលឈរជើងនៅតំបន់ព្រំដែនគឺត្រូវមានស្មារតីជាតិនិយមពិតប្រាកដហើយមិនត្រូវចាត់ទុកអ្នកឈ្លានពានឥណ្ឌាជាមិត្តស្មោះត្រង់នោះទេ។

នៅពេលដែលចិនកំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅតំបន់ទីបេ ជាប់ព្រំដែននឹងឥណ្ឌាគឺមានសេចក្ដីរាយការណ៍មកថា ប្រទេសប៉ាគីស្ថានក៏បានបញ្ជូនកងទ័ពរបស់ពួកគេបន្ថែមទៀតទៅតំបន់ចាមុយនិងតំបន់កាស្មៀដែលតំបន់ទាំងពីរនេះកងទ័ពឥណ្ឌានិងប៉ាគីស្ថានធ្លាប់ប៉ះទង្គិចគ្នាជាញឹកញាប់។

ប្រភពចារកម្មដែលស្រង់មកចុះផ្សាយដោយasia lite.comបានអោយដឹងថា មេបញ្ជាការកងទ័ពរបស់ប៉ាគីស្ថានម្នាក់ ឧត្តមសេនីយ៍ត្រីប៉ាគីស្ថានម្នាក់ mohammad zafar iqbalបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនហើយបន្ទាប់មកទៀតក៏ចិនបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពរបស់ខ្លួននៅទីបេដែលមានព្រំដែនជាប់នឹងឥណ្ឌាហើយកងទ័ពប៉ាគីស្ថានក៏បានបន្ថែមចំនួនកងទ័ពនិងសព្វាវុធទៅតំបន់កាស្មៀនោះថែមទៀត។

ប្រភពចារកម្មនេះបានបញ្ជាក់ថា ចិនជាប់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងនិងផ្ដល់គំនិតអោយប៉ាគីស្ថានបញ្ចេញសកម្មភាពកងទ័ពដូចនេះដាក់ឥណ្ឌា។

តែយ៉ាងណាក៏ដោយ ឥណ្ឌាបានបញ្ជូនទ័ពរបស់ខ្លួនទៅកាន់ព្រំដែនដែលបានប៉ះង្គិចគ្នាជាមួយកងទ័ពចិននិងប៉ាគីស្ថានរួចរាល់អស់ហើយដែលធ្វើឲ្យចំនួនកងទ័ពឥណ្ឌា បានកើនឡើងដល់ទៅជាង ៦ម៉ឺន នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស