38 C
Phnom Penh

ចិនប្រតិកម្មជាខ្លាំងករណីអាមេរិកហុំព័ន្ធសេដ្ឋកិច្ចលើសមុទ្រចិនខាងត្បួង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេពុំអាចដឹងថា សមុទ្រចិនខាងត្បូងដែលកំពុងតានតឹងជាខ្លាំងរវាងអាមេរិកនិងចិនអាចនឹងផ្ទុះសង្រ្គាម នៅពេលណានោះទេ។ ពីមួយថ្ងៃទៅមួយសកម្មភាពនៃការបង្ហាញអំណាចកងទ័ព ដាក់គ្នារវាងប្រទេសមហាអំណាចទាំង២នេះ កាន់តែខ្លាំងឡើងៗគឺអស់ពីអាមេរិកធ្វើ សមយុទ្ធ ដល់វេនចិនម្ដង។

ឥឡូវនេះ ដល់វេនចិនម្ដង គឺកងទ័ពប្រជាជនចិន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំដល់ទៅ ៤ទីតាំង ដោយប្រើប្រាស់ នាវាចម្បាំងជាច្រើនគ្រឿងដោយបាញ់ កាំជ្រួច អន្តរទ្វីបទៀតផង។

សមយុទ្ធនេះប្រព្រឹត្តនៅសមុទ្រលឿង ២ទីតាំង និងនៅសមុទ្រចិនខាងត្បូង ២ទីតាំង ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០សីហា។ គោលបំណងនៃការធ្វើសមុទ្ររបស់ចិន ត្រូវបានមើលឃើញថា ជាការគំរាមប្រទេសក្នុងតំបន់អាស៊ាន និងកោះតៃវ៉ាន់។

តែបែបនេះក្ដី សហរដ្ឋអាមេរិកដែលជាមហាអណាច ការពារសនិ្តសុខពិភពលោក បានសម្រេច ដាក់ពង្រាយ នាវាចម្បាំង និងនាវាផ្ទុកយន្តហោះ នៅទីតាំងសមុទ្រចិនខាងត្បូងដើម្បីឃ្លាំមើលនឹងការពារផ្លួវនាវាចរណ៍អន្តរជាតិនៅតំបន់ដែលចិន កំពុងវាតទីកាន់កាប់។ ដោយសារប្រឆាំងនឹងការវាតទីរបស់ចិន សហរដ្ឋអាមេរិកបាន ប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុន និងមន្ត្រីចិន អ្នកជំនួញចិន ដែលបំរើឲ្យបក្សកុម្មុយនិស្តចិនវាតទី កាន់កាប់កោះ របស់ប្រទេសក្នុងសមាគម                អាស៊ាន។

ដោយហេតុផល នេះ បានធ្វើអោយរបបក្រុងប៉េកាំងប្រតិកម្មជាខ្លាំង នឹងទីក្រុងវ៉ាស៊ីនតោន ដោយព្រមានថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺកាន់តែធ្វើអោយស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែគ្រោះថ្នាក់។

នៅថ្ងៃទី២៧សីហានេះ ទីភ្នាក់ងារសារព័ត៌មាន បារាំងAFP បានចុះផ្សាយថា ចិន សម្ដែងការខឹងនឹងអាមេរិកយ៉ាងខ្លាំងមួយលើកទៀត ដោយសារតែអាមេរិក ប្រកាសប្រមូលសម្ព័ន្ធមិត្តដាក់ទណ្ឌកម្ម លើក្រុមហ៊ុនរបស់ចិន ដែលពាក់ព័ន្ធនឹងការជួយរុករកឧស្ម៍ននឹងប្រេងកាត និងបានដាក់ទៅលើក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធការស្ថាបនា កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ដែលជារបស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានហៅ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ថាជាអំពើរំលោភ ច្បាប់ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ បានបដិសេធថាសំណង់កោះសិប្បនិម្មិត ទាំងនោះមិនមែនជាមូលដ្ឋានទ័ពរបស់ចិននោះទេ។

លោក Zhao Lijian បានហៅ ទង្វើរបស់សហរដ្ឋអាមេរិក ថាជាការជ្រៀតជ្រែក កិច្ចការក្នុងតំបន់ និងរំលោភអធិបតេយ្យភាព តំបន់ទៀតផង។ តែលោកព្រមានថា ចិន មានវិធានការឆ្លើយតប នឹងសហរដ្ឋអាមេរិកព្រោះតំបន់សមុទ្រចិនខាងត្បូង និងកោះដែលចិនបានស្ថាបនាឡើងគឺស្ថិតក្នុងដែនទឹករបស់ប្រទេសចិន។ ចិនសន្យាថានឹងការពារ ក្រុមហ៊ុនណាដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម។

នៅសមុទ្រចិនខាងត្បូង ចិនបានស្ថាបនា កោះសិប្បនិម្មិត បានជាង១០កោះទៅហើយ ។ កោះទាំងនោះ គឺជាមូលដ្ឋានកងទ័ពចិន។

កាលពីប៉ុន្មានឆ្នាំមកនេះ មានសេចក្ដីរាយការណ៍មកថា ចិនបាន ព្យាយាម កាន់កាប់ កោះប្រទេសជិតខាង មានដូចជាវៀតណាម ហ្វីលីពីននិងម៉ាឡេស៊ី។

សហរដ្ឋអាមេរិកបានប្រកាសថា យ៉ាងតិចណាស់ ក្រុមហ៊ុនចិនចំនួន២៤ ក្រុមហ៊ុន និងមន្ត្រីចិន អ្នកជំនួញចិនត្រូវបានអាមេរិកដាក់ក្នុងបញ្ជីនៃការដាក់ទណ្ឌកម្ម។

ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថាក្រុមហ៊ុនដែល ជួយស្ថាបនា មូលដ្ឋានកងទ័ពរបស់ចិន នៅសមុទ្រចិនខាងត្បូង សុទ្ធតែជាប់ទណ្ឌកម្ម ហើយពេលនេះ រឿងអាមេរិក ចិន ពិតជាមិនចប់ឡើយ។

កាលពីថ្ងៃទី២៦សីហា ប្រទេសចិនបានចេញកំណត់ទូតតវ៉ា ការដែលអាមេរិក បានបង្ហោះយន្តហោះ ស៊ើបការណ៍មួយគ្រឿង អោយហោះហើរ លើសមុទ្រចិនខាងត្បូងដែលចិន បានហាមការហោះ ហើរ ព្រោះតែកងទ័ពចិន កំពុងបើកធ្វើសមុទ្រ។ ចិនបានហៅទង្វើរបស់សហរដ្ឋអាមេរិកថា ជាឥរិយាបទប្រទូសារាយ និងបង្កអសន្តិសុខតំបន។

ក្នុងស្ថានភាពដែលចិននិងអាមេរិកកំពុងបង្កភាពតានតឹងដាក់គ្នាជាខ្លាំងនេះ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានហៅសកម្មភាពយោធារវាងអាមេរិកនិងចិន នៅសមុទ្រចិនខាងត្បូង គឺ ជាហានិភ័យទៅរកការផ្ទុះជម្លោះកាន់តែជាក់ស្ដែងហើយ។

អ្នកស្រី បានទទូចសុំអោយភាគីទាំង២ ត្រូវតែរក្សាទំនាក់ទំនងជាមួយគ្នាឲ្យបានល្អ ដើម្បីកាត់បន្ថយភាពតានតឹង។

អ្នកស្រី Tsai បានថ្លែងដូចនេះ នៅក្នុងវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្ដអូស្រ្តាលីនៅថ្ងៃទី២៧សីហានេះ។

អ្នកស្រីប្រធានាធិបតីតៃវ៉ាន់បានថ្លែងថា ជម្លោះសមុទ្រចិនខាងត្បូងគឺទាមទារឲ្យមានការគ្រប់គ្រង ប្រកបដោយការប្រុងប្រយ័ត្ន ពីភាគីពាក់ពន្ធទាំងអស់ជាពិសេស ចិន និងសហរដ្ឋអាមេរិក។ តែអ្នកស្រីទទូចសុំអោយទីក្រុងប៉េកាំងត្រូវបន្តអនុវត្ត ប្រកបដោយភាពអត់ធ្មត់អោយបានខ្ពស់បំផុត។ តែបែបនេះ ក្ដី តៃវ៉ាន់ក៏បានប្រកាសថា ខ្លួនមានដែនទឹកនិងកោះ ជាច្រើន នៅសមុទ្រចិនខាងត្បូង ដែល តៃវ៉ាន់ព្រមានថា ប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែល ឈ្លានពានកាន់ដែនកោះរបស់តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស