29 C
Phnom Penh

នាយករដ្ឋមន្ត្រីជប៉ុនស៊ីនសូអាបេសម្រេចលាលែងពីតំណែងដោយសារបញ្ហាសុខភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រឿងរ៉ាងរបស់អ្នកកាន់អំណាច ដែលធ្វើអោយមានការចាប់អារម្មណ៍និងសោកស្ដាយជាខ្លាំង មានច្រើនយ៉ាងច្រើនបែប។ ប៉ុន្តែសម្រាប់លោកស៊ីនសូអាបេ បានសម្រចយកបញ្ហាសុខភាព ជាការកំណត់អាណត្តិនៃអំណាចរបស់លោក។ នៅថ្ងៃទី២៨ ខែសីហានេះ លោក អាបេ បានប្រកាសលាលែងពីតំណែង ពីតួនាទីនាយករដ្ឋមន្ត្រី ដែលសម្រាប់ប្រទេសជប៉ុន គឺជាអំណាចសកម្មបំផុត។

បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយថានៅទីបំផុតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រកាសដោយផ្ទាល់ថា លោកសម្រេចលះបង់តំណែងរបស់លោកដោយសារបញ្ហាសុខភាព។

លោកអាបេបានបញ្ជាក់ថា សុខភាពរបស់លោក បានចាប់ចុះខ្សោយនៅពាក់កណ្ដាលខែកក្កដា ដែលធ្វើអោយលោកមានការលំបាកជាខ្លាំងក្នុងការធ្វើសចក្ដីសម្រេចអំពីកិច្ចការនយោបាយ សំខាន់ៗរបស់ប្រទេស។

សម្រង់សេចក្ដីដើមរបស់លោកអាបេត្រូវបានចុះផ្សាយដោយ ទូរទស្សន៍ជនប៉ុន NHK ដែលមានដូចតទៅ៖ ខ្ញុំបានសម្រេចចិត្តហើយថា នឹងលាលែងពីតំណែង ជានាយករដ្ឋមន្ត្រី ព្រោះតែ ខ្ញុំមិនអាចបន្តគ្រប់គ្រងតួនាទីនេះបានទៀតទេ។ ប្រសិនបើខ្ញុំ មិនមានទំនុកចិត្តគឺខ្ញុំមិនអាចបំពេញការងាររបស់ខ្ញុំបានទេហើយនាំអោយ បាត់ការទុកចិត្តពីប្រជាជន ។

លោកអាបេ ឆ្នាំនេះមានអាយុ៦៥ឆ្នាំ លោកបានពុះពារនឹងជំងឺរបស់លោក ជាច្រើនឆ្នាំមកហើយ។ ក្នុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ លោកបានទៅកាន់មន្ទីរពេទ្យដល់ទៅ២ដង ដែលមានការចោទសួរថាតើ លោកអាបេអាចបន្តកាន់តំណែងបានទៀតទេ បើលោកមានជំងឺធ្ងន់ធ្ងរនោះ។ ការពិតអាណត្តិរបស់លោកនឹងត្រូវអស់នៅខែកញ្ញាឆ្នាំ២០២១។ លោកអាបេបាន បញ្ជាក់ទៀតថា លោកសម្រេចចុះចេញពីតំណែងគឺដើម្បីបញ្ជៀស វិបត្តិយោបាយ ដែលប្រទេសកំពុងធ្លាក់ក្នុងវិបត្តិនៃការផ្ទុះជំងឺកូវិដ១៩។

សម្រង់សេចក្ដីដើមរបស់លោកអាបេមានដូចនេះថា៖ ខ្ញុំសុំ អភ័យទោស ដល់ជនរួមជាតិជាទីស្រឡាញ់ពេញបេះដូង។ ខ្ញុំកំពុងចាកចេញពីតំណែងនេះហើយ ។ ប្រទេសយើងមួយឆ្នាំហើយ ដែលខ្ញុំបានពុះពារ ជាច្រើន នូវបញ្ហាកើតមានរួមទាំងបញ្ហានយោបាយ តែពេលនេះ គឺករណីផ្ទុះមេរោគកូរ៉ូណាមួយថែមទៀត។

នេះគឺជាលើកទី ២ ហើយក្នុងឆាកជីវិតរបស់លោក អាបេ ដែលលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារបញ្ហាសុខភាព។

កាលពីឆ្នាំ២០០៧ លោកអាបេក៏បានប្រកាសលាលែងពីតំណែងនេះផងដែរ ដោយសារជំងឺរលាកពោះវៀនធំ ក្រោយពីលោកបានកាន់អំណាចបានមួយឆ្នាំ។

លោក នហ្សូ អាបេ ស៊ីបានចូលមន្ទីរពេទ្យចំនួនពីរដង ក្នុងរយៈពេលមួយសប្តាហ៍ ហើយក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា ក្អួតចេញឈាមតាមមាត់ នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា។ អាណត្តិជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី នឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។នេះបើតាម បណ្ដាញសារព័ត៌មានរបស់ទូរទស្សន៍ ជប៉ុន NHK។

លោក ស៊ីនសូអាបេ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០០៦ និងកាន់តំណែងនេះជាថ្មីម្ដងទៀតនៅឆ្នាំ២០១២រហូតមដល់លោកលាលែងពីតំណែងនៅថ្ងៃនេះ។លោកក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសជប៉ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស