34.8 C
Phnom Penh

ប្រធានរាជបណ្ឌិតសភាកម្ពុជាថា ជម្រើសចុងក្រោយ កម្ពុជានឹងសង់សំណង់រឹង តទល់ជាមួយវៀតណាមតែម្តង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច និយាយថាជម្រើសចុងក្រោយសម្រាប់ កម្ពុជា អាចនឹងកសាងប៉ុស្តិ៍យាមជាសំណង់រឹងតទល់គ្នា ដូចវៀតណាមបានធ្វើនាពេលថ្មីៗនេះ ដោយរុះរើតង់ចាស់របស់ខ្លួន ហើយសង់ជំនួសមកវិញដោយសំណង់ពីថ្ម និងឈើថ្មី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្ត្រជាប់នឹងខេត្តកណ្តាល។

លោកបញ្ជាក់ថា នេះជាជម្រើសចុងក្រោយនេះប្រសិនបើវៀតណាមមិនព្រមរុះរើប៉ុស្តិ៍ដែលសាងសង់ជាសំណង់រឹងចម្ងាយ១២០ម៉ែត្រពីព្រំដែនជាមួយកម្ពុជា តាមការទាមទាររបស់កម្ពុជានោះទេ។

ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក?» នាថ្ងៃទី២៨ខែសីហានេះ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ករណីវៀតណាមធ្វើប៉ុស្តិ៍យាមជាសំណង់រឹងនៅតាមខ្សែបន្ទាត់ព្រំដែនថ្មីៗនេះ កម្ពុជានឹងមានវិធានការបន្តបន្ទាប់ ដូចជាត្រូវធ្វើកំណត់ទូតសួរទៅភាគីវៀតណាម ស្នើសុំឱ្យវៀតណាមរុះរើចេញ។

ប៉ុន្តែលោកថាជម្រើសចុងក្រោយគឺកម្ពុជា ធ្វើប៉ុស្តិ៍ជាសំណង់រឹងទល់មុខគ្នាតាមខ្សែបន្ទាត់ព្រំដែនដូចវៀតណាមធ្វើនោះតែម្តង។

ការលើកឡើងនេះ ក្រោយមានការចែកចាយនូវរូបភាពបង្ហាញពីសកម្មភាពទាហានវៀតណាម បានប្តូរពីការបោះតង់ ក្រោមហេតុផលថាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មកធ្វើជាសំណង់ពីថ្ម និងពីឈើវិញ ហើយសកម្មភាពនោះក៏មានប្រតិកម្មពីពលរដ្ឋខ្មែរដែលតាមដានរឿងនេះយ៉ាងផុសផុលនៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស