Latest
លោក ប្រាយុទ្ធ ចេញមុខធានាពីការផ្ទេរអំណាចតាមស្មារតីប្រជាធិបតេយ្យ
ការបោះឆ្នោតសភាថៃ បានបិទបញ្ចប់ដោយពុំមានហិង្សានយោបាយកើតឡើងនោះទេ។ ក្នុងការបោះឆ្នោតនេះ ជ័យជម្នះបានទៅលើក្រុមបក្សប្រឆាំងរួបរួមនៃកម្លាំងអ្នកប្រជាធិបតេយ្យដែលចងសម្ព័ន្ធភាពជាមួយគ្នា។
គណបក្សចលនាទៅមុខ (Move Forward) ដឹកនាំដោយអ្នកនយោបាយវ័យក្មេង លោក ភិថា លឹមចារឿងរ៉ាត់ និងគណបក្សភឿថៃ ដឹកនាំដោយអ្នកស្រី ផៃថោថាន ស៊ីណាវ៉ាត្រា ជាកូនស្រីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតនេះ ដែលនាំឱ្យបក្សប្រឆាំងធំពីរនេះមានលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលចម្រុះរួបរួមអាចមាន ៨ ទៅ ១០គណបក្ស។
យ៉ាងណា បក្សរបស់ពួកយោធា ជាពិសេសបក្សរបស់នាយករដ្ឋមន្ត្រីចាំផ្ទះដែលជាមេរដ្ឋប្រហារយោធានៅឆ្នាំ២០១៤ លោក...