34 C
Phnom Penh

អាមេរិកសន្យាជួយតៃវ៉ាន់ឱ្យមានកម្លាំងសេដ្ឋកិច្ចកាន់តែខ្លាំងដោយមិនយល់មុខទុកអោយចិនឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកសន្យាជួយតៃវ៉ាន់ឱ្យមានកម្លាំងសេដ្ឋកិច្ចកាន់តែខ្លាំងនិងក្លាយជាដៃគូកាន់តែច្រើនជាមួយនឹងប្រទេសជាច្រើន ជាពិសេសជាមួយនឹងអាមេរិក បើទោះជាចិនដាក់សម្ពាធលើតៃវ៉ាន់កាន់តែខ្លាំងក៏ដោយ។

យោងតាមសារព័ត៌មាន Latin Times បានចុះផ្សាយថា សហរដ្ឋអាមេរិក តាមរយៈ ឧបការីក្រសួងការបរទេស David Stilwell បានប្រកាសថាបើកការចរចាបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ជាមួយតៃវ៉ាន់ ដោយជួយស្វែងរកការពង្រឹងចំណងទាក់ទង ជាមួយដែនកោះមួយនេះ។ ឧបការី David Stilwell បានបញ្ជាក់ទៀតថា តាមរយៈផែនការនេះ ទីក្រុងវ៉ាស៊ីនតោននឹងជួយធ្វើអោយ តៃវ៉ាន់ និងអាមេរិក មានតុល្យភាពជាមួយប្រទេសចិន បើទោះជាចិនដាក់សម្ពាធកាន់តែខ្លាំងលើតៃវ៉ាន់ក៏ដោយ។

លោក David Stilwell,  គឺជាឧបការីក្រសួងការបរទេសអាមេរិក ទទួលបន្ទុក កិច្ចការអាស៊ី ខាងកើត និងអាស៊ីប៉ាស៊ីហ្វិច។ លោកបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងធ្វើបច្ចុប្បន្នភាពឡើងវិញ រាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយតៃវ៉ាន់ ដែលលោកថាសហរដ្ឋអាមេរិកមិនបានចាប់អារម្មណ៍ នឹងប្រតិកម្មពីសំណាក់ប្រទេសចិនឡើយ។

លោកបន្តថាត្បិតពេលនេះ ទំនាក់ទំនង អាមេរិក និងចិន មានភាពអាក្រក់កាន់តែខ្លាំងក៏ដោយ ហើយទោះជាតៃវ៉ាន់រងសម្ពាធពីប្រទេសចិនកាន់តែខ្លាំងក៏ដោយ គឺសហរដ្ឋអាមេរិក មិនបានចាត់ទុកការគំរាមកំហែងរបស់ចិន ធ្វើអោយអាមេរិក ដកថយកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់បានឡើយ។

លោកបានរិះគន់ ទៅលើរដ្ឋាភិបាលចិន ដែលព្យាយាមគំរាមប្រទេសផ្សេងៗអោយរារែកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ កោះតៃវ៉ាន់ ដែលលោកថាក្រុងប៉េកាំងចង់ឲ្យតៃវ៉ាន់ស្ថិតក្នុងស្ថានភាពឯការនៅលើពិភពលោក គឺមិនអាចទៅរួចទេ។

សម្រង់ដើមរបស់លោក ឧបការី David Stilwell  ដែលវាយប្រហាចិនមានដូចនេះថា៖សហរដ្ឋអាមេរិក បានដឹងអំពីចិន ចង់ធ្វើអ្វីមួយលើ                តៃវ៉ាន់ គឺដូចជាការបង្កើតកាន់តែច្រើនល្បិចកលយុទួ្ធសាស្ត្រយោធា គំរាមតៃវ៉ាន់។

ក្នុងន័យនេះ យើងត្រូវមានសកម្មភាព ជួយធ្វើអោយតៃវ៉ាន់មានតុល្យភាព នឹងចិន ហើយប្រទេសដទៃទៀត ដែលស្រឡាញសន្តិភាព គួរតែមានទំនងទំនងជាមួយតៃវ៉ាន់ ។ចំពោះសហរដ្ឋអាមេរិក បានសន្យាគាំទ្រតៃវ៉ាន់ ជានិច្ចជាពិសេស លើវិស័យទំនាក់ទំនង ពាណិជ្ជកម្ម។

សហរដ្ឋអាមេរិកនិងតៃវ៉ាន់ បានក្លាយជាប្រទេសជួញដូរអាវុធជាមួយគ្នា កាន់តែស៊ីជម្រៅ នៅក្នុងរយៈពេលជិតបួនឆ្នាំនៃរដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។ តៃវ៉ាន់បានបង្កើនការទិញអាវុធ ពីសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៩ មានទំហំពាន់លានដុល្លារ។ សព្វាវុធ ដែលតៃវ៉ាន់ទីញពីអាមេរិក មានដូចជាយន្តហោះចម្បាំងដ៏ទំនើប F-35 នាវាមុជទឹក កាំភ្លើងត្បាល រថក្រោះ និង កាំជ្រួចជាដើម។

ក្នុងស្ថានភាពចុងក្រោយនេះ តៃវ៉ាន់ដែលមានគ្រឿងសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិក បានបើកធ្វើសមយុទ្ធជាញឹកញាប់ ដោយប្រើប្រាស់អាវុធទាំងនោះ។ សមយុទ្ធភាគច្រើនធ្វើឡើងក្រោមការ ឃ្លាំមើលដោយផ្ទាល់ពីអ្នកស្រីប្រធានាធិបតីសាយអ៊ឹងវិន។

អ្នកស្រី សាយអ៊ឹងវិនបានហៅការធ្វើសមយុទ្ធនេះ គឺជាការពង្រឹងសមត្ថភាពជំនាញរបស់កងទ័ពតៃវ៉ាន់ ក្នុងការពារដែនអធិបតេយ្យ របស់ដែនកោះមួយនេះ។ ទោះបែបនេះក្ដី អ្នកស្រី ក៏បានព្រមានចិនវិញដែលថា តៃវ៉ានតូចក្ដីតែពលរដ្ឋតៃវ៉ាន់ មានឆន្ទៈខ្លាំងក្លាដើម្បីតៃវ៉ាន់មានសេរីភាព និងមានប្រជាធិបតេយ្យមួយរឹងមាំហើយតែវ៉ាន់មិនអាចក្លាយជាហុងកុងទី២បានឡើយ។

យ៉ាងណា តៃវ៉ាន់នៅពេលប៉ុន្មានខែចុងក្រោយនេះ កាន់តែរងការគំរាមខ្លាំងឡើងៗពីប្រទេសចិន។ មេទ័ពចិន និងថ្នាក់ដឹកនាំ ចិនតែតែងព្រមានថា នឹងវាយយកតៃវ៉ាន់ មកគ្រប់គ្រងវិញ បើដែនកោះមួយនេះហ៊ានប្រកាស ឯករាជ្យ បើទោះជាមានការគាំទ្រពី សហរដ្ឋអាមេរិក និងប្រទេសច្រើនទៀតក៏ដោយ។

នៅលើពិភពលោក មានជិត២០០ប្រទេស សម្រាប់តៃវ៉ាន ពុំមានស្ថានបេសកកម្មការទូតជា មួយប្រទេស ប្រទេសអស់នោះ តែភាគច្រើនមានតែត្រឹមស្ថានកុងស៊ុលពាណិជ្ជកម្មប៉ុណ្ណោះ។ ប្រទេសទាំងនោះ ទទួលស្គាល់តៃវ៉ាន់ជាតំបន់មួយនៃពិភពលោក។ ប៉ុន្តែប្រទេសខ្លះត្បិតមានតែត្រឹមស្ថានកុងស៊ុលពាណិជ្ជកម្មជាមួយតៃវ៉ាន់ក៏ដោយតែមានទំនាក់ទំនងជិតស្និទ្ធជាខ្លាំងជាមួយតៃវ៉ាន់ មានដូចជា សហរដ្ឋអាមេរិកជប៉ុន ឥណ្ឌានិងសហភាពអឺរ៉ុបជាដើម។

កាលពីមួយខែមុននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដោយបានជួបមន្ត្រីកំពូលៗជាច្រើនរបស់ដែនដីកោះមួយនេះ ក្នុងនោះលោករដ្ឋមនន្ត្រីសុខាភិបាល Alex Azar បានជួបជាមួយអ្នកស្រីសាយអ៊ឺងវិនផងដែរ។

តែវ៉ាន់បានបំបែកចេញពីប្រទេសចិន ដោយសារសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩។

តៃវ៉ាន់ក៏ធ្លាប់ជាសមាជិកនៃអង្គការសហប្រជាជាតិច្រើនឆ្នាំដែរ ដោយមានឈ្មោះថា សាធារណៈរដ្ឋចិន។ ប៉ុន្តែអាសនៈរបស់តៃវ៉ា់ន់ក៏បានបាត់បូតទៅលើ ប្រទេសចិនបច្ចុប្បន្ននេះ។

លោក ឧបការីក្រសួងការបរទេសអាមេរិក David Stilwell  បានពន្យល់ថា សហរដ្ឋអាមេរិក ទោះកាលៈទេសណាក៏ដោយ គឺនៅតែបន្តជួយតៃវ៉ាន់ក្នុងការធ្វើអោយមានតុល្យភាពជាមួយនឹងចិន ដោយលើកទឹកចិត្តក្រុងតៃប៉ិៈមិនអោយខ្លាចការសម្លុតគំរាមកំហែក ពីសំណាក់ប្រទេសកុម្មុយនិស្តចិនឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស