Latest
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិឌីជីថល ថាចិនប្រើសិទ្ធិផ្ដាច់មុខក្នុងការត្រួតត្រាប្រព័ន្ធអនឡាញនៅកម្ពុជា
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិឌីជីថល បង្ហាញនូវក្តីកង្វល់របស់ខ្លួនអំពីឥទ្ធិពលកាន់តែអាក្រក់របស់ចិន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា និងផលវិបាកដែលអាចកើតមានចំពោះសិទ្ធិមនុស្ស និងសេរីភាពអ៊ីនធឺណិតនៅក្នុងប្រទេស បន្ទាប់ពីចិន បានប្រើសិទ្ធិផ្ដាច់ការនិយមឌីជីថលរបស់ខ្លួនលើប្រទេសកម្ពុជា។
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិឌីជីថល បានលើកដោយសូមមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្នុងរបាយការណ៍ថ្មីមួយរបស់អង្គការ ARTICLE 19 បានបង្ហាញពីការពាក់ព័ន្ធវត្តមានរបស់ចិន អាចត្រូវបានមើលឃើញស្ទើរតែនៅគ្រប់ស្រទាប់នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជា ដែលរួមចំណែកដល់ការផ្លាស់ប្ដូររបស់ប្រទេសឆ្ពោះទៅរកការត្រួតត្រាប្រព័ន្ធអនឡាញកាន់តែតឹងរ៉ឹង ស្រដៀងទៅនឹងម៉ូដែលអភិបាលកិច្ចឌីជីថលរបស់ចិន។
ប្រភពដដែលបានលើកឡើងថា ឧទាហរណ៍មួយដែលទាំងអស់គ្នាបានឃើញ គឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway - NIG) ដែលទទួលបានឥទ្ធិពលពី Great...