27 C
Phnom Penh

ក្រោមសម្ពាធរបស់ និស្សិតបាតុករ សមាជិកសភាថៃយល់ព្រមសិក្សាញត្តិរបស់បាតុករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត សមាជិកភាថៃបានអនុម័យបង្កើត គណៈកម្មាធិការមួយ ដើម្បីពិនិត្យមាត្រានៃរដ្ឋធម្មនុញ្ញ ទៅតាមការទាមទាររបស់និស្សិតបាតុករ ដែលសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រោះតែមានការចោទថា រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ មិនមានស្មារតីការពារនិងពង្រឹងលទ្ធិប្រជាធិបតេយ្យនិងសេរីភាពសម្ដែងមតិរបស់ប្រជាជនថៃនោះទេ។

ជំហររបស់ សភាថៃបានស្ដែងចេញ ដូចនេះពិតជាក្រោមសម្ពាធរបស់និស្សិតបាតុករ ដែលបានធ្វើបាតុកម្ម ជាងមួយខែមកហើយ ។ ប៉ុន្តែបាតុកម្មចុងក្រោយកាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញា ដែលមានបាតុករ ជាង១០ម៉ឺននាក់ គឺជាកម្លាំងសាមគ្គីគ្នា យ៉ាងពិតប្រាករបស់បាតុករវ័យក្មេងដែលប៉ុនប៉ងកែប្រែមុខមាត់រាជាណាចក្រនេះឡើងវិញជាមួយនឹងការរុះរើរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាយោធា។

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា កាលពីថ្ងៃទី២៤កញ្ញា សមាជិកសភាថៃមកពីបក្សកាន់អំណាច ដែលមាន១៩គណបក្ស ដឹកនាំដោយគណបក្ស បាលាំងបា្រចារ៉ាត់ របស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាបានកោះប្រជុំសមាជិកសភា ដោយបានបោះឆ្នោតដើម្បីពិនិត្យញត្តិរបស់និស្សិតបាតុករបានធ្វើបាតុកម្មទ្រង់ទ្រាយធំមានបាតុករជាង១០ម៉ឺននាក់ កាលពីថ្ងៃទី២០កញ្ញា។

ញតិ្តរបស់ បាតុករ បានទាមទារ អោយមានការសើរើខ្លឹមសារនិងមាត្រាពាក់ព័ន្ធនឹងរបបរាជានិយម និងលទិ្ធប្រជាធិបតេយ្យ និងជំពូកដែលពាក់ព័ន្ធនឹងសិទិ្ធសេរីភាពរបស់ប្រជាជន។

នៅទីបំផុត សមាជិកសភាភាគច្រើនបានសម្រេចយកញត្តិរបស់បាតុករមកពិនិត្យ ហើយ សន្យាថានឹងប្រជុំពិភាក្សា ដើម្បីធ្វើវិសោធនកម្មនៅខែវិច្ឆិកាឆ្នាំ២០២០។ នៅក្នុងការសម្រេច ដោយការបោះឆ្នោតដោយសំឡេង ៤៣១គាំទ្រ និង ២៥៥សំឡេងជំទាស់។

តែកិច្ចប្រជុំប្រព្រឹត្តទៅដោយបួករួមទាំងសមាជិកព្រឹទ្ធសភាទៀតផង។ គណៈកម្មាធិការដើម្បីសិក្សាការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ មានសមាសភាពសមាជិកសភា ៤៥រូប ក្នុងនោះ១៥រូបមកពីសមាជិកព្រឹទ្ធសភា។

តាមកាសែតបាងកកប៉ុស្តិ៍នៅពេល សមាជិកសភាកំពុងប្រជុំគ្នា គឺក្រុមបាតុករ ជាង១ពាន់ នាក់បានប្រមូលផ្ដុំគ្នា នៅខាងក្រៅរដ្ឋសភា ដែលពួកគេបានស្រែកអបអរសាទរ សមាជិកសភា ដែលបានយល់ព្រមពិនិត្យ និងសិក្សា អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការទាមទាររបស់បាតុករ។ ប៉ុន្តែអ្នកសង្កេតការណ៍ យល់ថា ការពិតបាតុករដាក់សម្ពាធលើសមាជិកសភាទាំងនោះ ព្រោះខ្លាច មិនធ្វើការសម្រេចដូចបំណងរបស់បាតុករ។

Jade Donavanik អ្នកជំនាញច្បាប់រដ្ឋធម្មនុញ្ញយល់ថាការពន្យារពេលដែលលើកទៅប្រជុំពិភាក្សានៅខែវិច្ឆិកាគឺអាចមកពីសមាជិកសភា បក្សកាន់អំណាចចង់ទិញពេលវេលាប៉ុន្តែលោកព្រមានថា ក្រុមបាតុករនឹងមិនយល់ព្រមនោះទេ។

ប្រធានក្រុមសមាជិកសភានៃបក្សប្រឆាំង នៃគណបក្សភឿថៃលោក Sutin Klungsang ក៏បានព្រមានដែរថាបាតុករនឹងមិនព្រមអោយពន្យារពេលយូរទេ ហើយបើពុំនោះនឹងមានការធ្វើបាតុកម្ម ញឹកញាប់ហើយនឹងមានអ្នកចូលរួមកាន់តែច្រើនឡើង។ ពួកបាតុកព្រមានថា នឹងប្រមូលផ្ដុំបាគ្នាធ្វើតុកម្ម នៅថ្ងៃទី១០តុលាជាថ្មីម្ដងទៀត ដើម្បីសម្ដែងការមិនគាំទ្រចំពោះការពន្យារប្រជុំសភា ដើម្បីធ្វើវិសោធនកម្មរហូតដល់ខែវិច្ឆិកា។

ក្រុមចលនានិសិត្រ បានប្រមូលផ្ដុំគ្នា នៅសួន Sanam Luang រយៈពេល២ថ្ងៃ កាលថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី២០កញ្ញា។ នៅក្នុងការប្រមូលផ្ដុំគ្នានៅសួន  Sanam Luang  គឺបាតុករមានគ្នាដល់ទៅជាង១០ម៉ឺននាក់ ។

បាតុករបានផ្ញើសារអរគុណលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ដែលបានឈរឃ្លាំមើលបាតុករ ដោយមិន ចាត់ទុកបាតុករជាសត្រូវរបស់រដ្ឋាភិបាលនិងមិនបានចាត់វិធានការបង្រ្កាប។ បាតុករបាន ប្រកាសថា គឺជាជោគជ័យព្រោះបានផ្ញើសារយ៉ាងទូលំទូលាយ ទៅ ស្ថាប័ននាយករដ្ឋមន្ត្រី ទៅរដ្ឋសភា និងទៅស្ថាប័នព្រះមហាក្សត្រហើយ ក្រុមប្រឹក្សារាជវាំង និងរាជរដ្ឋាភិបាល ក៏បានមកទទូលញត្តិរបស់បាតុករ។

ក្នុងញត្តិនោះ បាតុករទាមទារអោយ រំលាយរដ្ឋសភា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធត្រូវតែចុះចេញពីតំណែង រៀបចំការបោះឆ្នោតឡើងវិញ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ជាមួយនឹងការកាត់បន្ថយអំណាចរបស់រាជបល្ល័ង្គលើវិស័យយោធា ព្រមទាំងបញ្ឈប់ពួកឧត្តមសេនីយ៍ចូលប្រឡូកប្រឡាក់កិច្ចការនយោបាយ។

ក្នុងចំណោម ការទាមទារទាំងនេះ គឺមានតែមួយគត់ដែលបាតុករស្ដាប់ឮភ្លាមៗ គឺការទាមទារអោយលោកបា្រយុទ្ធចុះចេញពីតំណែង។ លោកបា្រយុទ្ធបានប្រាប់អ្នកសារព័ត៌មានថា លោកមិនអាច ធ្វើតាមបាតុករនៅពេលនេះទេ ។ ប៉ុន្តែលោកសន្យានឹងយកការទាមទាររបស់បាតុករទៅពិចារណានូវអ្វីដែលអាចធ្វើបាន។

លោកប្រាយុទ្ធបាននិយាយថា លោកបានដឹងណាស់ថានិស្សិតបាតុករនឹងមានការប្រមូលផ្ដុំធំដូចនេះ ។ លោកទទួលស្គាល់ថា បើលោកធ្វើព្រងើយកន្តើយ គឺការទាមទារនឹងកាន់តែរីកធំឡើង ។ តែបែបនេះក្ដីក្រុមបាតុករ បានសរសើរជាខ្លាំងដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធដែលមិនបានចាត់ទុកបាតុករជាសត្រូវ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស