ការពិតរបបកុម្មុយនិស្តនៅក្រុងប៉េកាំង បច្ចុប្បន្ននេះ បានឡើងកាន់អំណាច និងបានចូលទៅអង្គុយនៅអាសនៈ នៅឯអង្គការសហប្រជាជាតិ គឺតាមរយៈសង្រ្គាមផ្ដួលរំលំ រដ្ឋាភិបាលប្រជាធិបតេយ្យ របស់គណបក្សគួបមីងតាំង នៅឆ្នាំ១៩៤៩។ ចិនបានដណ្ដើមយកអាសនៈ ពីរបបសាធារដ្ឋចិន របស់បក្សគួបមីងតាំងនៅឆ្នាំ១៩៧១។
នៅថ្ងៃសុក្រទី២ ខែតុលានេះ សហគមន៍តៃវ៉ាន់ សហគមន៍ នៃប្រទេសជាច្រើន ទៀត រួមមាន ប្រជាជនដែនដីទីបេ ប្រជាជនវៀតណាម ឥណ្ឌា ម៉ុងហ្គោលី ហុងកុង និងសហគមន៍ប្រទេសដទៃទៀត បានដើរតវ៉ា និងរំលឹកទិវា ៧១ឆ្នាំ ដែលរបបសាធារណរដ្ឋចិនដួលរំលំហើយពួកកុម្មុយនិស្តម៉ៅសេទង់ឡើងកាន់អំណាច ។
សារព័ត៌មាន របស់ ឥណ្ឌា Aninews.in បានចុះផ្សាយថា ពួកតវ៉ាបានប្រមូលផ្ដុំគ្នានៅទីក្រុងToronto នៃប្រទេសកាណាដា ដោយ បានស្រែកថា ផ្ដល់សេរីភាពដល់ តៃវ៉ាន់ ហុងកុង ទីបេ និងបញ្ឈប់គាបសង្កត់លើ ប្រទេសវៀតណាម ហើយសហគមន៍ អន្តរជាតិត្រូវតែគាប់សង្កត់របបកុម្មុយនិស្តចិន ។
ក្នុងការរំលឹកទិវាជ័យជ័យជំម្នះលើរបបសាធារដ្ឋចិន ក្នុងខួប ៧១ឆ្នាំ មេដឹកនាំចិន ដូចជាប្រធានាធិបតីចិន ស៊ី ជិនភីង នាយករដ្ឋមន្ត្រី លី ខៃឈាង ប្រធាន សភាប្រជាជនចិន លោក លី ចាន់ស៊ូ និងសមាជិកបក្សកុម្មុយនីស្ត បាននាំគ្នាជួបជុំគ្នា។
ថ្លែងក្នុងពិធីនោះ លោក លី ខៃឈាង បានអំពាវនាវឲ្យថ្នាក់ដឹកនាំចិន ក៏ដូចជាមន្ត្រីចិនទាំងអស់ អនុវត្តឲ្យបាន ម៉ត់ចត់ និងពេញលេញនូវគោលនយោបាយ ដែលហៅថាប្រទេសមួយប្រព័ន្ធពីរ។
ទីភ្នាក់ងារព័ត៌មាន Xinhuaបានធ្វើសេចក្ដីរាយការណ៍មកថា មេដឹកនាំកំពូលទីពីរនៃរដ្ឋាភិបាលចិន លី ខៃឈាង បានទទូចថាប្រជាជន ចិន គួរតែមានការកែលម្អប្រព័ន្ធ និងកត្តាមួយចំនួន ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញ ដោយត្រូវធានាពីភាពជោគជ័យនៃគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធពីរអោយបានកាន់តែជោគជ័យថែមទៀត។
គោលនយោបាយនេះ បានបង្កើតឡើងនៅឆ្នាំ ១៩៨៩ ក្រោមការដឹកនាំរបស់ ប្រធានាធិបតី តេងសាភីង។ បច្ចុប្បន្ននេះ តំបន់រដ្ឋបាលពិសេស ម៉ាកាវ និងហុងកុង ត្រូវបានគ្រប់គ្រងតាមគោលនយោបាយបែបនេះ។ អាណានិគមអង់គ្លេស ដកការគ្រប់គ្រងដែនដីហុងកុង នៅឆ្នាំ១៩៩៧ ហើយផ្ទេរទៅអោយចិនប៉េកាំងគ្រប់គ្រង ។
ជាមួយគ្នានេះ នាយរដ្ឋមន្ត្រី លី ខៃឈាង ក៏បានរំលឹក គោលនយោបាយ ចិនតែមួយដោយបាន ជំរុញឲ្យប្រកាន់ខ្ជាប់គោលការណ៍ ចិនតែមួយ ហើយត្រូវប្រឆាំង រាល់បំណងរបស់តៃវ៉ាន់ចង់ប្រកាសឯករាជ្យភាពពីចិន ។
តែបែបនេះក្ដី តៃវ៉ាន់ផ្ដាច់ខ្លួនពីចិនដោយសារសង្គ្រាមកាលពីឆ្នាំ១៩៤៩គឺមានរយៈពេល ៧១ឆ្នាំហើយ មកទល់ពេលនេះ ។
គេនៅចាំបានថា នៅ មុនពួកកុម្មុយនីស្ដឡើងកាន់អំណាចគឺសាធាណរដ្ឋចិន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សគួបមីងតាំង ដែលមាន លោកស៊ុនយ៉ាតសេនជាអ្នកដឹកនាំ។
បន្ទាប់ពីមរណភាពមេដឹកនាំម្នាក់នេះ សង្គ្រាមស៊ីវិលផ្ទុះឡើងរវាងពួកជាតិនិយម ក្រោមការដឹកនាំរបស់លោកជៀងកៃជៀក និងពួកកុម្មុយ នីស្ដក្រោមការដឹកនាំរបស់សមមិត្តម៉ៅសេទង់។
អំឡុងពេលសង្គ្រាមត្រជាក់ ក្រុមជាតិនិយមក្ដាប់ទ័ពច្រើនជាងក្រុមទ័ពព្រៃកុម្មុយនីស្ដ ប៉ុន្តែនៅទីបំផុតក្រុមនេះត្រូវបានក្រុមកុម្មុយនីស្ដវាយបង្រ្កាបអោយរត់ខ្ចាត់ខ្ចាយ។
បរាជ័យរបស់ក្រុមជាតិនិយមដោយសារអសមត្ថភាពនៃការដឹកនាំរបស់លោក ជៀងកៃជៀក ដែលបណ្ដោយអោយរដ្ឋការរបស់លោកក្លាយជាសំបុកនៃមន្រ្ដីពុករលួយ។
បក្សគួបមីងតាំង បានរចនាគោលនយោបាយគាបសង្កត់យកពន្ធពីរាស្រ្ដ ខណៈរដ្ឋាភិបាលជំពាក់បំណុលលោកខាងលិចច្រើនរយលានដុល្លារ ។ រដ្ឋាភិបាលនេះទៀតសោតមានចរិតជាតិនិយមតែភ័យខ្លាចពលរដ្ឋខ្លួនឯងក៏បានបង្កើនការសម្លាប់មនុស្សក្រៅប្រព័ន្ធ ការចាប់ខ្លួន និងការគម្រាមកំហែងសកម្មជនសង្គម។
ទឹកដីធំៗដូចជា សៀងហៃ ណានជីង ជាពិសេសនោះ រដ្ឋធានីប៉េកាំងបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់កងទ័ពម៉ៅ ហើយអង្គភាពកងទ័ពរបស់លោក ជៀងកៃជៀក នៅទូទាំងប្រទេសក៏បានដួលរលំដោយសារការវាយសន្ធប់របស់កងទ័ពសមមិត្តម៉ៅ។
លោក ជៀងកៃជៀក ត្រូវបានក្រុមម៉ៅសេទង់វាយអោយរត់ប្រផាប់ចាប់ប្រភីងដល់ កំពង់ផែហើយក៏ឡើងនាវា រត់ទៅបង្កើតកម្លាំង ផ្ដាច់ខ្លួនលើដែនដីតៃវ៉ាន់។
ចាប់ពីនោះមក សមមិត្តបងធំឬមេដឹកនាំ ម៉ៅបានប្រែក្លាយសង្គមចិនដែលខ្លួនបានដណ្ដើមបានតាមរយៈសង្រ្គាមដោយដាក់ឲ្យស្ថិតក្រោមអំណាចបក្សកុម្មុយនីស្ដចិនតែមួយ និងផ្លាស់ប្ដូរឈ្មោះទឹកដីនិងប្រជាជាតិថាសាធារណរដ្ឋប្រជាមានិតចិនតាំងពីពេលនោះមក។
យ៉ាងណានៅពេលដែល ចិនកាន់តែធំៗឡើងៗទាំងសេដ្ឋកិច្ច នយោបាយ និងកងទ័ព សហគមន៍អន្ដរជាតិក៏ត្រូវការចិន គឺពេលនោះ ចិនដណ្ដើមបានអាសនៈរបស់សាធារណរដ្ឋចិននៅអង្គការសហប្រជាជាតិ តែម្ដង គឺនៅឆ្នាំ១៩៧១។
ប៉ុន្តែនៅមានសំណួរជាច្រើន បានចោទសួរថា ក្នុងរយៈពេល ៧១ឆ្នាំមកហើយនេះ តើហេតុអ្វីបានជាបក្សកុម្មុយនិស្តចិន មិនព្រមលេបតៃ វ៉ាន់ មកដាក់ក្នុងការគ្រប់របស់ខ្លួនវិញអោយបាននោះ?