33 C
Phnom Penh

កូនប្រុសអតីតមន្ត្រីគណបក្សសង្រ្គោះជាតិអាយុ១៥ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរលោកហ៊ុន សែន បានចាប់ខ្លួនកូនប្រុសអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ មកពីគណបក្សសង្រ្គោះជាតិម្នាក់ អាយុ១៥ ឆ្នាំ ក្រោយពេលកុមារារូបនេះចូលប្រមូលទង់ជាតិ និងទង់បក្សភ្លើងទៀន នៅក្នុងស្នាក់ការគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។

អនុប្រធានគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស លោក អេង ឆៃអ៊ាង បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែតុលាថា អាជ្ញាធររដ្ឋាភិបាលលោកហ៊ុន សែន បានចាប់ខ្លួន កុមារា កាក់ សុវណ្ណច្ឆ័យ ដែលទើបមានវ័យ១៥ឆ្នាំប៉ុណ្ណោះ។ កុមារា កាក់ សុវណ្ណច្ឆ័យ គឺជាកូនប្រុសបង្កើតរបស់អតីតសមាជិកកុ្រមប្រឹក្សារាជធានីភ្នំពេញ មកពីគណបក្សសង្រ្គោះជាតិលោក កាក់ កុម្ភារៈ ដែលត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ឃុំខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០នេះផងដែរ។

លោកបន្តថា ការចាប់ខ្លួន កាក់ សុវណ្ណច្ឆ័យ ទៅឃុំខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលលើ ដោយសមត្ថកិច្ចបានចោទកុមារារូបនេះ ពីបទចូលទៅរើសទង់ជាតិ និងទង់បក្សភ្លើងទៀន ដែលនៅរាយប៉ាយខាងក្រោមទីស្នាក់ការគណបក្សសង្រ្គោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អេង ឆៃអ៊ាង បញ្ជាក់ថា ស្នាក់ការគណបក្សសង្រ្គោះជាតិត្រូវបានចោរចូលទៅគាស់ខ្ទេចខ្ទី ចយកទ្រព្យសម្បត្តិរបស់គណបក្ស និងរបស់លោក សម រង្ស៊ី ស្ទើររាល់ថ្ងៃ តែពួកអាជ្ញាធរលោក ហ៊ុន សែន ដែលបានចាត់ទុកបរិវេណស្នាក់ការបក្សប្រឆាំងជាតំបន់ហាមឃាត់នោះ មិនដែលចាប់បានចោរទាំងនោះទាល់តែសោះ។

លោកថា ផ្ទុយទៅវិញ ពួកគេបែរជាមកធ្វើបាបកុមារា សុវណ្ណច្ឆ័យ ដ៏ស្លូតត្រង់ ទៅវិញ ។

ឪពុករបស់កុមារ៉ា សុវណ្ណច្ឆ័យ គឺលោក កាក់ កុម្ភារៈ មានអាយុ៥៤ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងខែមិថុនាឆ្នាំ២០២០នេះ តាមសាលក្រមចុះថ្ងៃទី១៨ ខែតុលាកាលពីឆ្នាំមុន។

ការចាប់ឃុំខ្លួននេះ លោកត្រូវបានតុលាការ ចោទពីបទ ប្រមាថនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឱមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយតុលាការសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ខណៈក្រុមគ្រួសារលោកហៅការសម្រេចនេះជារឿងនយោបាយ និងជារឿងអយុត្តិធម៌ បំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស