27 C
Phnom Penh

កម្ពុជាចាប់ផ្ដើម អនុវត្តការពង្រីកឥទ្ធិពល់ចិន តាមរយៈការវាយកំទេចអាគារក្រោមជំនួយអាមេរិកនៅ មូលដ្ឋានឆ្នេររាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាចាប់ផ្ដើមទទួលយកការការពង្រីកឥទ្ធិពល គំរោងអភិវឌ្ឍន៍ ដែល ចិន ជាម្ចាស់ឧបត្ថម្ភ ដោយ សម្រេចកំទេចចោល អាគារ ក្រោមជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពជើងទឹកនៅឆ្នេររាម ភាគនីរតីនៃប្រទេសកម្ពុជាដែលក្រុងវ៉ាស៊ីនតោនព្រួយបារម្ភពីការផ្ទេរមូលដ្ឋាននោះ អោយក្លាយជា ទីតាំង ភស្តភា របស់កងទ័ពចិន។

យោងតាមរូបភាពផ្កាយរណបដែលទទួលបានកាលពីថ្ងៃទី១ តុលា គេហទំព័ររបស់ គំនិតផ្តួចផ្ដើម តម្លាភាពលំហសមុទ្រ ឬ Asian Maritime Transparency initiative បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបំផ្លាញសំណង់អាមេរិកមួយនៅមូលដ្ឋានទ័ពជើងទឹកនៅឆ្នេររាម។ តាមប្រភពដដែលនេះ ការបំផ្លាញនេះទំនងចាប់ផ្ដើមកាលពីរវាងថ្ងៃទី៥កញ្ញាដល់ថ្ងៃទី១០ ខែកញ្ញា។ ប៉ុន្ដែគេហទំព័របរទេសមួយនេះអាងថាខ្លួនគេពុំអាចទាក់ទងសុំការបញ្ជាក់បានអំពីមូលហេតុ និងស្ថានភាពនៅទីតាំងនោះទេ។

យ៉ាងណាក៏ដោយ គេអាចដឹងថា អាគារនេះគឺជាអាគារមួយក្នុងចំណោមអាគារជំនួយសាងសង់ដោយសហរដ្ឋអាមេរិកចំនួនច្រើនទៀតនៅមូលដ្ឋានទ័ពដែលមានសេចក្ដីរាយការណ៍មួយចុះផ្សាយថានឹងផ្លាស់ប្ដូរទីតាំងបន្ទាប់ពីកម្ពុជារងការវាយប្រហារថា មានកិច្ចព្រមព្រៀងសម្ងាត់ដែលផ្ដល់ឱ្យចិនចូលមកកាន់មូលដ្ឋាននៅរាម។

ការបំផ្លាញអាគារនេះទៀតសោត ហាក់បីដូចជាបញ្ជាក់ថា ការផ្លាស់ប្ដូរកំពុងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពជើងទឹកហើយម្ដងទៀតនេះក៏បង្កើនឱ្យមានភាពមន្ទិលនិងសំណួរអំពីចចាមអារាមដែលថាចិនចូលមកកាន់ទីនោះ។

កាសែតរបស់អាមេរិក The Wall Street Journal បានរាយការណ៍កាលពីខែកក្កដាឆ្នាំ២០១៩ថា កម្ពុជា និង ចិន បានចុះហត្ថលេខាសម្ងាត់ក្នុងការយល់ព្រមឱ្យចិនចូលមកកំពង់ផែរាម ដោយប្រគល់ជូននូវការស្ថាបនាសំណង់ថ្មីៗនៅមូលដ្ឋានទ័ពនោះ។ របាយការណ៍នោះស្រង់ចេញពីប្រភពមន្រ្ដីអាមេរិកសុំមិនបញ្ចេញឈ្មោះដែលបានឃើញពីសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនោះ។ កិច្ចព្រមព្រៀងនោះសំដៅអនុញ្ញាតឱ្យចិនជួលដើម្បីដាក់ពង្រាយកងទ័ព អាវុធ កាប៉ាល់ក្នុងរយៈពេល៣០ឆ្នាំ និងផ្លាស់ប្ដូររៀងរាល់១០ឆ្នាំម្ដង។

សារព័ត៌មាននោះក៏បានរាយការណ៍ទៀតថា ការសង្ស័យរបស់ក្រុង វ៉ាស៊ីនតុនកើតឡើងបន្ទាប់ពីកម្ពុជាចេះតែបដិសេធជំនួយរបស់សហរដ្ឋអាមេរិកក្នុងការជួលជុលសំណង់នៅមូលដ្ឋានរាមដែលកម្ពុជាពីដំបូងជាអ្នកស្នើសុំឱ្យអាមេរិកជួយជួសជុល។

លោក Joseph Felter ឧបការីរងក្រសួងការពារជាតិទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក្រោយមកក៏បានផ្ញើលិខិតទៅក្រសួងការពារជាតិកម្ពុជាដោយស្នើសុំព័ត៌មានបន្ថែមពាក់ព័ន្ធនឹងសេចក្ដីសម្រេចនៅថ្ងៃទី២៤មិថុនា។

ទីភ្នាក់ងារសារព័ត៌មាន Reutersបានរាយការណ៍ថា កាលពីថ្ងៃទី១ ខែកក្កដា អ្នកនាំពាក្យនៃក្រសួងការពារជាតិនៃប្រទេសបានអះអាងថា នៅពេលអនាគតប្រហែលនៅមូលដ្ឋានរាមមានការផ្លាស់ប្ដូរខ្លះ។

អាគារអាមេរិកដែលត្រូវបានបំផ្លាញចោលកាលពីខែមុន គឺជាទីស្នាក់ការយុទ្ធសាស្រ្ដនៃគណៈកម្មាការជាតិសម្រាប់សន្ដិសុខដែនទឹក។ អាគារនោះត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ២០១២ និងបានជួសជុលឡើងវិញក្រោមការឧបត្ថម្ភដោយជំនួយរបស់សហរដ្ឋអាមេរិក តែបំពាក់សម្ភារៈរបស់អូស្រ្ដាលី។

ចំណែកអាគារដ៏ធំមួយមើលពីផ្កាយរណបគឺវាស្ថិតនៅខាងជើងអាគារនោះ នៅតែឈរបង្អួតរាងមានវត្តមាននៅឡើយគឺនៅទីនោះដដែល។ អាគារនោះគេហៅថា ជាទីតាំងសម្រាប់ទូកតូចៗ ។ វាបានកសាងដោយជំនួយរបស់សហរដ្ឋអាមេរិកផងដែរគឺនៅឆ្នាំ 2017 ដែលលោក Felter មន្រ្ដីអាមេរិកបាននិយាយថា កម្ពុជាម្នាក់បាននិយាយថា អាគារនោះដែលកម្ពុជាបានសុំជំនួយជុសជុលពីសហរដ្ឋអាមេរិកតែក្រោយមកបែរជាកម្ពុជាបដិសេធជំនួយរបស់អាមេរិក។

បើតាមរបាយការណ៍ របស់Wall Street Journal មន្រ្ដីកម្ពុជាបដិសេធថាមិនមានកិច្ចព្រមព្រៀងសុំជំនួយពីអាមេរិកនោះទេ។

នាយករដ្ឋមន្រ្ដីកម្ពុជាបានហៅសេចក្ដីរាយការណ៍របស់ កាសែតអាមេរិក មួយនេះថា ជាព័ត៌មានប្រឌិតអាក្រក់បំផុតប្រឆាំងនឹងកម្ពុជា ហើយលោកក៏បានលើកយករដ្ឋធម្មនុញ្ញកម្ពុជាដែលហាមមិនឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។  ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដីក៏ឆ្លើយតបដូចគ្នានេះកាលពីខែវិច្ឆិកាឆ្នាំ២០១៨ នៅពេលដែលលោកMike Pence អនុប្រធានាធិបតីអាមេរិកបានផ្ញើសារលិខិតបង្ហាញកង្វល់អំពីលទ្ធភាពមូលដ្ឋានទ័ពចិននៅកម្ពុជា។

កាលពី ខែមិថុនា លោកហ៊ុនសែនបានបដិសេធផែនការដែលថានឹងមានសំណង់យោធាចិនមួយសាងសង់ ដោយលោកអះអាងាថាឆ្នេររាមសូមស្វាគមន៍រាល់គ្រប់នាវាពីបរទេសមកសំចត។

យ៉ាងនេះក៏ដោយក្ដី  ដីធំៗនៅតំបន់ឆ្នេរជាប់កំពង់ផែរាមត្រូវបានជួលឱ្យក្រុមហ៊ុនចិន ហើយដែលក្រុមហ៊ុនខ្លះមានទំនាក់ទំនងផ្ទាល់នឹងក្រុងប៉េកាំង ក្នុងគំរោងអភិវឌ្ឍទេសរចណ៍។

មួយក្នុងចំណោមនោះគឺជាក្រុមហ៊ុនអភិវឌ្ឍឆ្នេរ Canopy ដែលជាសេនាធិការក្រុមហ៊ុនអចលនទ្រព្យ Prince ដែលកំពុងអភិវឌ្ឍឆ្នេររាមភាគខាងជើងជិតមូលដ្ឋានទ័ពជើងទឹក។

រូបភាពផ្កាយរណបបានបង្ហាញថា ក្រុមហ៊ុននោះចាប់ផ្ដើមទាញយកដីចម្ងាយជាង៤គីឡូម៉ែត្រ នៃភាគខាងជើងឆ្នេរ តាំងពីខែមករា ហើយក្រុមហ៊ុននោះបានចាក់ដីបំពេញលើផ្ទៃដី១០០ហិចតា ក្នុងគោលបំណងដែលមិនទាន់អាចសន្និបានថា ជាសំណង់អ្វីច្បាស់លាស់នោះទេ។

ក្រសួងដែនដីនិងនគរូបនីយកម្មកម្ពុជា ក៏បានប្រកាសកាលពីខែកុម្ភៈថា ឆ្នេរនោះនឹងជាទីតាំងគម្រោងទេសចរណ៍ធំសម្បើមតម្លៃ ១៦ពាន់លានដុល្លារ។

ពេលនោះគឺឃើញថា ក្រោយពីគម្រោងនោះប្រកាសបាន៤ថ្ងៃ សកម្មភាពបូបខ្សាច់ដែលចាត់ទុកថា នេះគឺជាផ្នែកមួយនៃការអភិវឌ្ឍរមណីយដ្ឋានទេសចរ។ តែអ្នកខ្លះយល់ឃើញថា ប្រហែលជាការចាប់ផ្ដើមហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។ ប៉ុន្ដែមូលដ្ឋានទ័ពបច្ចុប្បន្ននៅមូលដ្ឋានរាម អាចត្រឹមតែជាទីតាំងចតនាវាដឹកប្រេងតូចៗ។ ចំណែការអភិវឌ្ឍមូលដ្ឋានកំពង់ផែធំៗ ស្ថិតក្នុងការឃ្លាំមើលនៅឡើយ។

យ៉ាងណាក៏ដោយ លោក Vann Bunlieng ឧត្តមសេនីយ៍ផ្កាយបី ជាមេបញ្ជាការសេនាធិការនៃកងនាវា អះអាងប្រាប់សាព័ត៌មានជប៉ុន Asia Nikkei Asia ថាផែនការជាច្រើនដែលរួមបញ្ចូលការបូមខ្សាច់ធ្វើឱ្យទឹកកាន់តែមានជម្រៅជុំវិញមូលដ្ឋានទ័ពព្រោះថាបច្ចុប្បន្នផែនោះអាចផ្ទុកបានតែនាវាតូចៗប៉ុណ្ណោះ។

លោក ប៊ុនលាងថា រដ្ឋាភិបាលចិនជួយកម្ពុជាក្នុងការកសាងកំពង់ផែនិងជួសជុលសំណង់ថ្មីសម្រាប់នាវារបស់កម្ពុជា។ លោកបន្ដថា សំណង់ថ្មីនោះនឹងសន្សំសំចៃលុយកម្ចីក្នុងការជួសជុលនាវា និង តម្រូវការនាវាធំៗ ហើយថាកំពង់ផែនោះក៏នឹងត្រូវប្រើប្រាស់ជាផែ នាវា                  ឯកជនសំរាប់រកប្រាក់កម្រៃផងដែរ។

ជាចុងក្រោយលោកប៊ុនលាងបដិសេធនូវរបាយការណ៍ដែលថាមូលដ្ឋានទ័ពនោះ ស្ដាបនាឡើងសម្រាប់កងទ័ពចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស