26 C
Phnom Penh

កូនប្រុសអតីតមន្ត្រីគណបក្សសង្រ្គោះជាតិម្នាក់ ត្រូវបានអាជ្ញាធរដោះលែងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចក្រុងភ្នំពេញ បានសម្រេចដោះលែងកូនប្រុសអតីតមន្ត្រីគណបក្សសង្រ្គោះជាតិម្នាក់អាយុ១៥ឆ្នាំវិញ ហើយនៅព្រឹកថ្ងៃអង្គារ៍នេះ បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេល២ថ្ងៃ។

កុមារា កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសបង្កើតរបស់អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កាក់ កុម្ភារ ដែលត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីខែមិថុនា ។ កុមារា រូបនេះ ត្រូវបានសមត្ថកិច្ចសង្កាត់ចាក់អង្រែលើ ចាប់ខ្លួនកាលពីថ្ងៃទី៤ ខែតុលា ដោយចោទប្រកាន់ថាកុមារារូបនេះ ចូលទៅបរិវេណតំបន់ដែលតុលាការហាមឃាត់ក្នុងស្នាក់ការគណបក្សសង្រ្គោះជាតិ។

ម្តាយរបស់កុមរា កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចន្ថា ប្រាប់ក្រុមអ្នកសារព័ត៌មានថា សមត្ថកិច្ចបានដោះលែងកូនប្រុសគាត់នៅម៉ោង ៩កន្លះព្រឹក ថ្ងៃទី៦ខែតុលា ប៉ុន្តែ សមត្ថកិច្ចមិនបានតម្រូវឲ្យធ្វើកិច្ចសន្យាអ្វីនោះឡើយ។ ឪពុករបស់កុមារ៉ា សុវណ្ណច្ឆ័យ គឺ លោក កាក់ កុម្ភារ មានអាយុ៥៤ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងខែមិថុនា               ឆ្នាំ២០២០នេះ តាមសាលក្រមចុះថ្ងៃទី១៨ ខែតុលាកាលពីឆ្នាំមុន។

ការចាប់ឃុំខ្លួននេះ លោកត្រូវបានតុលាការ ចោទពីបទ ប្រមាថនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឱមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយតុលាការសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ខណៈក្រុមគ្រួសារលោកហៅការសម្រេចនេះជារឿងនយោបាយ និងជារឿងអយុត្តិធម៌ បំផុត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស