38.1 C
Phnom Penh

សមត្ថកិច្ចចុះត្រួតពិនិត្យអាវុធ ឃាត់ខ្លួនជនជាតិចិន៦នាក់ ក្រោយរកឃើញអាវុធ១ដើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំងសមត្ថកិច្ច នៃអធិកាដ្ឋាននគបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់ ក្រោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យឆែករកឃើញកាំភ្លើងខ្លីចំនួន ០១ដើម ហើយនៅក្នុងរថយន្ត របស់ពួកគាត់។

លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះ បានធ្វើឡើងនៅត្រង់ចំណុច ម្តុំ ផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់លេខ០២ ក្រុង-ខេត្តព្រះសីហនុ ដោយសមត្ថកិច្ច បានឃាត់រថយន្ត និងម៉ូតូជាច្រើនគ្រឿង ក្នុងនោះមានរថយន្ត ០១គ្រឿង ម៉ាក អាល់ផាត់ (Alphat) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 បើកបរដោយបុរសជនជាតិចិនម្នាក់ និងគ្នាជិះ ០៦នាក់ ក្នុងនោះ ស្រី០៣នាក់។ ក្រុមសមត្ថកិច្ចឲ្យដឹងថា ពួកគេបានដកហូតបាន កាំភ្លើងខ្លី០១ដើម ម៉ាក G-Lock ។

បន្ថែមលើនេះ សមត្ថកិច្ចក៏ឆែករកឃើញគ្រឿងញៀន ០១កញ្ចប់តូចផងដែរ នៅក្បែរកន្លែងប៉ុស្តិ៍ឆែកឆេរដោយមិនដឹងថា គឿងញៀននោះ មានពាក់ព័ន្ធ ជាមួយក្រុមជនជាប់សង្ស័យ ជនជាតិចិន ទាំង ០៦នាក់ខាងលើនេះឬយ៉ាងណាទេទេ។

លោក តី វិសាល អធិកាដ្ឋាននគបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ (ស្រី០៣នាក់) និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិកាដ្ឋានក្រុង ដើម្បីសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស