35 C
Phnom Penh

ខារ៉ាអូខេ ឬ KTV អាត់ជួង បើកធ្វើអាជីវកម្មឡើងវិញស្របពេល មានការហាមប្រាមរបស់អាជ្ញាធរដែនដី អំពីការឆ្លងជម្ងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋសង្កាត់គីឡូម៉ែត្រលេខ០៦ បានឲ្យដឹងថា ខារ៉ាអូខេ យីហោ «អាត់ជួង» បានបើកដំណើរជាប្រក្រតីឡើងវិញ អាចដោយសារ សមត្ថកិច្ចខណ្ឌប្ញស្សីកែវ អនុញ្ញាតឲ្យធ្វើដូច្នេះ។

ខារ៉ាអូខេ ឬ KTV អាត់ជួង មានទីតាំងនៅសង្កាត់លេខ០៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានបន្តបើកដំណើរ ទទួលអតិថិជនជាធម្មតា ដោយមិនខ្វល់ពីបំរាម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នោះទេ។

The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ដើម្បីបំភ្លឺលើករណី KTV  អាត់ជួង នេះបាននៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋមូលដ្ឋានសង្កាត់គីឡូម៉ែត្រលេខ០៦ ក៏បានជូនដំណឹងដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យបានជ្រាបជាព័ត៌មាន និងមានចំណាត់ការចំពោះការបំពានបំរាមរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ពីរាលដាលដោយជម្ងឺកូវីដ១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស