អ្នកដឹកនាំខ្មែរគ្រប់សម័យកាលចាញ់តែបោកយួន

យើងបានផ្សាយសេចក្តីរាយការណ៍អំពី ផ្នត់គំនិតអ្នកដឹកនាំយួនចំពោះជនជាតិនិងទឹកដីខ្មែរចំនួន១២ភាគកន្លងមកហើយ ដែលបង្ហាញអំពី របៀបដឹកនាំយួនថា គេបង្ហាញពិភពលោកថាគេជាប្រទេសរងគ្រោះដោយសារការវាយ ប្រហារតាមព្រំដែនពីយោធាខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពេត។ ម្យ៉ាងទៀតគេប្រាប់ពិភពលោកថារបប កម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ជារបបកុម្មុយនិស្តទាសភាព សម្លាប់រង្គាលក្លាយជាវាលពិឃាត។ ដូច្នេះ ការវាយលុកលុយ ទន្រ្ទានឈ្លានពានប្រទេសកម្ពុជានៅដើមឆ្នាំ១៩៧៩នោះ ជាកាយវិការមនុស្សធម៌ សង្រ្គោះប្រជាពលរដ្ឋខ្មែរឲ្យរួចពីសេចក្តីស្លាប់រលាយពូជសាសន៍ខ្មែរ។ អំពើ និងទង្វើនេះ បានធ្វើឲ្យខ្មែរមួយចំនួនធំដឹងគុណ ត្រូវសងគុណយួនមួយជីវិត។

បើក្រឡេកមើលទៅក្រោយតាមកំណត់ហេតុការទូតពីសារ មន្ទីរឯកសារជាតិរុស្ស៊ី ក្រុងមូស្គូ និពន្ធដោយលោក Dmitry Mosyakov មេដឹកនាំយួនរៀបចំផែនការលំអិត ក្នុងអំឡុងខែកញ្ញាឆ្នាំ១៩៧៧ បន្ទាប់ពីធ្វើសេចក្តីសម្រេចចិត្តថាត្រូវរំលំរបប ប៉ុល ពត តាមវិធីណាមួយ។ ថ្ងៃ ៣០ កញ្ញា ១៩៧៧ ការិយាល័យនយោបាយបក្ស កុម្មុយនិស្ត វៀត ណាម បើកសម័យប្រជុំវិសាមញ្ញមួយនៅក្រុងព្រៃនគរ ក្រោមអធិបតីភាពលេខាបក្ស ឡេ ហ្ស័ន ដើម្បីពិភាក្សាអំពីពេលវេលាត្រូវផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងរឿង កង កម្លាំងប្រតិកិរិយាកម្ពុជា។

ភាសានេះ បញ្ជាក់អំពីការដូរគោលការណ៍នយោបាយក្រុងហាណូយ និង សញ្ញាបញ្ជាក់អំពី ផែនការថ្មីដើម្បីឆ្លើយតបនឹងស្ថានការណ៍នៅក្នុងប្រ ទេសកម្ពុជា។ មេដឹកនាំយួនប្រាប់ឲ្យអ្នកដឹកនាំខ្មែរ

រណបគេ និយាយត្រឹមតែថាបង្កើត រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឬ រណសិរ្ស ២ធ្នូ  ដែលមានន័យថា បង្កើតរណសិរ្សរំដោះថ្ងៃ ២ ធ្នូ ១៩៧៨ ហើយរំដោះបានក្រុងភ្នំពេញ និងខេត្តខ្លះនៅថ្ងៃ៧ មករា ១៩៧៩។

នេះបង្ហាញអ្នកផងទាំងពួងឲ្យឃើញថា ហាណូយមិនបានរៀបចំផែនការពីយូរលង់មកហើយដើម្បីកម្ចាត់ក្រុម ប្រតិកិរិយា ប្រឆាំងនឹងគេ ដូចមានការ ចោទប្រកាន់នោះទេ។

ផ្ទុយទៅវិញ វាបង្ហាញដល់អ្នកមិនចេះគិត ពិចារណាថា មកពីមានកម្លាំងបះបោរក្នុងជួរកម្មាភិបាលខ្មែរក្រហម ផ្តួលរំលំកម្លាំង ប៉ុល ពត ទៅវិញ។ ករណីនេះធ្វើឲ្យយួនអាចរួចខ្លួនទាំងស្រុង។ លើលោកនេះ ក្នុងសតវត្សទី២០ គ្មានមេទ័ពប្រទេសណាពូកែរៀបផែនការវាយប្រហារយកប្រទេសមួយកាន់កាប់បានក្នុងរយៈពេលមួយខែនោះទេ។

តាមកិច្ចសន្ទនារវាងអ្នកការទូតសូវៀត និង នាយរងនា យកដ្ឋានកិច្ចការក្រៅប្រទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស បក្ស កុម្មុយនិស្ត សាខាបក្សកុម្មុយនិស្តអាស៊ីអគ្នេយ៍ ង្វៀង ង៉ុកទិង (Nguyen Ngoc Tinh) ថ្ងៃ២០ តុលា ១៩៧៨ បើ សមមិត្ត នួន ជា និង សមមិត្ត ស ភិម រួមដៃគ្នានឹងកម្លាំងប្រឆាំង ទម្លាក់ ប៉ុល ពត ហើយផ្ទេរអំណាចទៅក្រុមនិយមហាណូយ នោះពុំមានការប្រើកម្លាំងទ័ពធំធេងវាយប្រហារមកលើប្រទេសកម្ពុជានោះទេ។ ត្រង់នេះ សឲ្យឃើញថា ហាណូយចង់បានមនុស្សគ្រប់គ្រងស្រុកខ្មែរ ជាមនុស្សរស់ក្រោមយួន ស្តាប់យួន ធ្វើតាមយួនឥតប្រកែក។ ហាណូយឃើញ ប៉ុល ពត មិនព្រមដូរអធិបតេយ្យជាតិជាមួយអំ ណាច។

អ្នកនិពន្ធ Dmitry Mosyakov សង្ខេបសេចក្តីពីការស្រាវ ជ្រាវរបស់លោកថា បន្ទាប់ពីមេដឹក នាំក្រុងហាណូយមើលមនុស្សខុសពីដើមទី ចាប់ពី ប៉ុល ពត ដល់ នួន ជា  អ្នកដឹក នាំយួនលែងដាក់ពងមាន់ពងទាក្នុងត្រកតែមួយ ពោលគឺលែងហ៊ានទុកចិត្ត ដាក់មនុស្សដែលធ្លាប់មានយុទ្ធសាមគ្គីភាពជាមួយគេពីសម័យសង្រ្គាមប្រឆាំងបារាំង និង អាមេ រិកាំងឲ្យនៅជាមួយគ្នាមួយក្រុម ធ្វើជាអ្នកគ្រប់គ្រងប្រទេសកម្ពុជាតទៅទៀត។ ក្នុងរដ្ឋអំណាចថ្មីឆ្នាំ១៩៧៩ គេដាក់ កម្មាភិបាលយោធា និង ស៊ីវិលជាន់ខ្ពស់ពីរបបខ្មែរក្រហម មាន ហេង សំរិន ជា ស៊ីម ម៉ាត់ លី ហ៊ុន សែន ជាដើម ចម្រុះជាមួយនឹងកម្មាភិបាលខ្មែរយៀកមិញក្រហម ជា សុទ្ធ ប៉ែន សុវណ្ណ កែវ ចិន្តា ។ល។ ឲ្យគ្រប់គ្រងរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា។

ទោះជាអ្នកដឹកនាំយួនខំប្រឹងដុសខាត់ ផាត់មុខមាត់ លាក់ លៀម បិទបាំង ផ្នត់គំនិតរបស់ខ្លួនចំពោះជាតិសាសន៍ និង ទឹកដីខ្មែរ មិនឲ្យគេទាយត្រូវថា ខ្លួនចង់លេបត្របាក់ស្រុក ខ្មែរយ៉ាង ណាក៏ដោយ ខ្មែរស្នេហាជាតិ អ្នកជាតិនិយមនៅ តែគិតថា រឿងពិតក្នុងប្រវត្តិសាស្រ្តរវាងជាតិទាំងពីរ ពីសតវត្សទី១៩ ដល់សតវត្សទី២១ មានសារធាតុមិនខុសគ្នាឡើយ។ សាស្រ្តា ចារ្យ Joseph Pouvatchy ចង់ឲ្យអ្នកយកចិត្តទុកដាក់ សិក្សាអំពីបញ្ហាខ្មែរ លើរឿងដដែល តែខ្មែរមិនចងចាំ។

អ្នកដឹកនាំយួន ប្រកែកជានិច្ច បើមានការចោទថា ក្រុងហាណូយមានចេត នាយកស្រុកខ្មែរ ស្រុកលាវធ្វើជាអាណានិគម។ គេនិយាយតែអំពី ការពង្រឹងសាមគ្គីភាពជាយុទ្ធមិត្តនៃប្រជាជាតិឥណ្ឌូចិនទាំងបី (យួន ខ្មែរ លាវ) ប្រឆាំងនឹងអាណានិគមនិយម ចក្រពត្តិនិយម បរទេសមហាអំណាចអនុត្តរភាពនិយមមកលើប្រជាជនឥណ្ឌូចិនជាបងប្អូន។ យួនចង់បានតែ កុំឲ្យជនជាតិខ្មែរ ជនជាតិលាវស្អប់ខ្ពើមគេតែប៉ុណ្ណោះជាថ្នូរនឹងការមិនប្រើវិធីក្តៅគ្រប់គ្រងខ្មែរ និង លាវ ដូចចរិតបងធំ។

សាស្រ្តាចារ្យ Joseph Pouvatchy ពិនិត្យមើលជ្រុងមួយ គឺកិច្ចប្រជុំកំពូលឆ្នាំ ១៩៨៣ ដែលគេប្រើពាក្យ សាមគ្គីភាព នៃប្រជាជនឥណ្ឌូចិនទាំងបី។ កិច្ចប្រជុំកំពូលនេះ ដូចគ្នានឹងកិច្ចប្រជុំកំពូល នៃប្រជាជនឥណ្ឌូចិនទាំងបីនៅក្រុង កង់តុង ប្រទេសចិន ឆ្នាំ១៩៧០។

ភាពខុសគ្នា គឺនៅត្រង់ ឆ្នាំ១៩៧០ ចិនដើរតួជាអ្នករៀបចំ ឆ្នាំ១៩៨៣ ចិន ជាបច្ចាមិត្ត។ គេចង់យកអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ថ្វាយមុខនាទី ដើរតួ។ គេសួរថា តើព្រះអង្គអាច ស្រោចស្រង់មាតុភូមិរបស់ព្រះអង្គបានឬទេ ក្នុងន័យមិនស្ថិតក្នុង សហព័ន្ធឥណ្ឌូចិនសម័យថ្មី ១៦ឆ្នាំក្រោយមក?

ព្រះអង្គធ្លាប់បានឡាយសារលិខិតពីក្រុងប៉េកាំងឆ្នាំ១៩៧២ ថាព្រះអង្គមិនដែលជាអ្នកប្រ ឆាំងនឹងយួនទាំងស្រុងនោះឡើយ។ ព្រះអង្គថា ព្រះអង្គជាអ្នកកោតសសើរជានិច្ច ពល រដ្ឋអស្ចារ្យមួយនេះ អ្នកជិតខាងមានមហិទ្ធិឫទ្ធិមួយនេះ។

ថ្វីត្បិតតែព្រះអង្គមានមហិច្ឆតាផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ព្រះគ្រាន់តែគង់ជានិមិត្តរូបជាតិ ដូចព្រះអង្គម្ចាស់ សុវណ្ណា ភូម៉ា នៅប្រទេសលាវ ប៉ុណ្ណោះ បើពេលណាមានការរៀបចំថ្មី ដឹកនាំដោយលោក ហេង សំរិន ពោល គឺមិនអាចច្បាំង ឈ្នះតាមផ្លូវយោធា។

គេនៅចាំបានថា អតីព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់មានបន្ទូលចុងឆ្នាំ ១៩៧៩ថា៖ បដិសេធចម្បាំង  ចរចារកកិច្ចព្រមព្រៀងជា មួយយួនដើម្បីថែរក្សា ការពារប្រជាជាតិខ្មែរ។ ក្នុងទិសដៅនេះ ចិនក៏មិនព្រមស្របយួនក៏មិនព្រមស្រប។ ព្រះអង្គក៏សុខព្រះទ័យដឹកនាំចលនាតស៊ូរំដោះជាតិមួយរយៈកាល។

តាមការបញ្ជាក់អះអាងពីអ្នកស្រីវេជ្ជបណ្ឌិត ប៉ុង ឈីវហ្គេក មានការជួយរកច្រកចរចាគ្នាជាសម្ងាត់រវាងសម្តេច នរោត្តម សីហនុ និង លោក ហ៊ុន សែន តាំងពីឆ្នាំ១៩៨៧ ដែលក្នុងអំ ឡុងពេលនោះ ខ្មែរស្នេហាជាតិ កំពុងដើរតាមព្រះអង្គ លះបង់ជីវិតរំដោះជាតិមាតុភូមិពីកង ទ័ពយួនត្រួតត្រា កាន់ កាប់ទឹកដីខ្មែរ។

នេះ ជាមេរៀនសម្រាប់ខ្មែរជំនាន់ក្រោយគ្រប់រូប៖ ដើរ តាមមេដឹកនាំដែលសុខចិត្តយកអំណាចជាថ្នូរនឹងជីវិតជាតិសាសន៍ និង ទឹកដី។ សេចក្តីសុខសន្តិភាពក្រោមនឹមបរទេស!

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.