27 C
Phnom Penh

តុលាការសម្រេចឃុំខ្លួនជនជាតិតៃវ៉ាន់៤ នាក់ ក្នុងសំណុំរឿងគ្រឿងញៀនប្រមាណ៣តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណុំរឿងគ្រឿងញៀន និងសារធាតុផ្សំជាង៣តោន ពាក់ព័ន្ធនឹងជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារជាបណ្តោះអាសន្ន។

សារព័ត៌មានVOD បានស្រង់សម្តីរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង នៅថ្ងៃសុក្រនេះ ដោយបញ្ជាក់ថាតុលាការបានសម្រេចឃុំខ្លួនជនជាតិតៃវ៉ាន់ចំនួន៤នាក់ នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពួកគេកាលពីម្សិលមិញ ពីបទ «ដឹកជញ្ជូន ជួញដូរ កែច្នៃ និងរក្សាទុកគ្រឿងញៀន» ។

សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែតុលា បានបញ្ជូនជនសង្ស័យទាំង៤នាក់នោះទៅសាលាដំបូងរាជធានីភ្នំពេញ។ ការបញ្ជូនខ្លួនពួកគេទៅតុលាការនេះ  ក្រោយពីសមត្ថកិច្ចបានបង្ក្រាបករណីដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែច្នៃគ្រឿងញៀនខុសច្បាប់ ទម្ងន់ជាង២តោន (២ ១០៦) រួមនឹងសារធាតុគីមីផ្សំប្រមាណ៦០០គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជិត១ម៉ឺនករណី(៧ ៧៨៨) ដោយរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាងជិត១តោន។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនជាង១ម៉ឺននាក់ (១៥ ៧៧០) ក្នុងនោះ មានជនបរទេសចំនួន២២៤នាក់ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស