38 C
Phnom Penh

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរិះគន់ ការសម្រេចរបស់តុលាកំពូលលើករណី អតីតបុគ្គលិកវិទ្យុអាស៊ីសេរីថា លម្អៀងទៅតាមនិន្នាការនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅថ្ងៃអង្គារ៍នេះ ដោយថាការសម្រេចនោះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា និងជាការសម្រេចដែលមានភាពលម្អៀងផ្នែកនយោបាយទៀតផង។ 

ការរិះគន់នេះធ្វើឡើង ក្រោយតុលាការកំពូលជំទាស់ទៅនឹងបណ្ដឹងសារទុក្ខរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទដែលបានប្ដឹងប្រឆាំងនឹងការសម្រេចសាលាដំបូង និងសាលាឧទ្ធរណ៍ នៅចំពោះមុខពួកគេទាំងពីរ ក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ។

ជាងនេះទៀត ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន បានអះអាងថា តុលាការកំពូលបានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល ដើម្បីឱ្យពួកគេបើកការស៊ើបអង្កេតឡើងវិញ និងស្វែងរកភស្តុតាងបន្ថែមទៀត។

អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បានប្រាប់សាព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការសម្រេចរបស់តុលាការជាការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាការគម្រាមកំហែងផ្នែកសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរនៅកម្ពុជាផងដែរ។

លោក រិះគន់ថា រដ្ឋាភិបាលគួរតែបើកឲ្យបានទូលាយចំពោះសេរីភាពអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងស្ថានប័នព័ត៌មានឯករាជដើម្បីឲ្យពួកគេបានរិះគន់ កែលំអចំនុចខ្វះខាតរបស់រដ្ឋាភិបាលដោយត្រង់ៗ និងបញ្ឈប់ការរឹតត្បិតសេរីភាពបញ្ចេញមតិក្នុងសង្គមលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ដោយឡែកនាយិកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា CCHR អ្នកស្រី ចក់ សុភាព រិះគន់ថា ជារឿងគួរឱ្យសោកស្ដាយ និងជាការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តយាយីតាមផ្លូវតុលាការលើអ្នកលលោក អួន ឈិន និងលោក យាង សុធារិន្ទ  ដែលនៅមិនទាន់ទទួលបានសេចក្តីសម្រេចជាក់លាក់ណាមួយ ដែលមានរយៈពេលជិតបីឆ្នាំហើយចាប់តាំងពីពេលចាប់ខ្លួនពួកគេ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មក។

អ្នកស្រី អះអាងថា  ការបន្តការខកខានរបស់តុលាការក្នុងការចេញសេចក្តីសម្រេចជាស្ថាពរ បានបង្ហាញពីការខ្វះភស្តុតាងប្រឆាំងនឹងអ្នកទាំងពីរ ហេតុដូចនេះ តុលាការគួរតែទម្លាក់ចោលរាល់បទចោទទាំងអស់លើពួកគេ ត្បិតវិជ្ជាជីវៈសារព័ត៌មានមិនមែនជាឧក្រិដ្ឋកម្មនោះឡើយ ជាងនេះទៀត សវនាការនេះ បង្ហាញនូវការយាយីលើសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលជាផ្នែកមួយបង្កើតនូវគំរូដ៏អាក្រក់នៃការដាក់ទោសលើការបញ្ចេញមតិនៅកម្ពុជា។

ការរិះគន់នេះធ្វើឡើងក្រោយតុលាការកំពូលជំទាស់ទៅនឹងបណ្ដឹងសារទុក្ខរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទដែលបានប្ដឹងប្រឆាំងនឹងការសម្រេចសាលាដំបូង និងសាលាឧទ្ធរណ៍ នៅចំពោះមុខពួកគេទាំងពីរ ក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ។

ជាងនេះទៀត ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន បានអះអាងថា តុលាការកំពូលបានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល ដើម្បីឱ្យពួកគេបើកការស៊ើបអង្កេតឡើងវិញ និងស្វែងរកភស្តុតាងបន្ថែមទៀត។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទ ថាបានប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ និងចោទប្រកាន់ពីបទ ផលិត និងកាន់កាប់រូបភាពអាសអាភាស តាមមាត្រា ៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ពួកគេ ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីឃុំខ្លួនអស់រយៈពេលជាងប្រាំបួនខែមក ប៉ុន្តែត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការក្រុងភ្នំពេញរហូតមកទល់នឹងបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានអះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា បានបន្តធ្លាក់ចុះមួយលេខទៀតហើយក្នុងចំណោមប្រទេសចំនួន ១៨០ ក្នុងឆ្នាំ២០២០ នេះ គឺធ្លាក់ចុះមកលេខ ១៤៤ បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលជាប់ចំណាត់ថ្នាក់លេខ១៤៣ ខណៈឆ្នាំ ២០១៨ជាប់ចំណាត់ថ្នាក់ ១៤២ ពោលសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះ ៣ ឆ្នាំជាប់ៗគ្នា។

អង្គការសមាគមន៍ការពារសិទ្ធិមនុស្សនៅកម្ពុជាបានរិះគន់ថា ការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមសំដែងមតិជាសាធារណៈនៅ កម្ពុជាពីសំណាក់រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងមិនលើកទឹកចិត្តក្នុងការចូលរួមបញ្ចេញមតិរបស់ពលរដ្ឋផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស