27 C
Phnom Penh

តៃវ៉ាន់សំឡឹងទៅការបោះឆ្នោតនៅអាមេរិក តែសង្ឃឹមថា បក្សណាឈ្នះឆ្នោត គឺមិនទុកចោលតៃវ៉ាន់ក្រោមសម្ពាធចិននោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះប្រជាជនអាមេរិក កំពុងធ្វើដំណើរទៅកាន់ស្ថានីយ៍បោះឆ្នោត ។ ការបោះឆ្នោតនេះ មានបីព្រឹត្តិការណ៍ គឺការបោះឆ្នោត ប្រធានាធិបតីផង ការបោះឆ្នោតជ្រើសរើសសមាជិកសភាផង និងការបោះឆ្នោត សមាជិកព្រឹទ្ធសភាក្នុងអាណត្តិផងដែរ។

ស្ថិតក្នុងព្រឹត្តិការណ៍ដ៏គួរអោយចាប់អារម្មណ៍ នេះ ពិភពលោកទាំងមួលកំពុងសំឡឹកទៅរកសហរដ្ឋអាមេរិកចង់ដឹងថាតើមានការផ្លាស់ប្ដូរការដឹកនាំដែរឬទេ រវាងលោកដូណាល់ត្រាំ ដែលជាបេក្ខជន ស្វែងរកការបន្តអាណត្តិប្រធានាធិបតី និងលោក ចូលបៃដិន (Joe Biden) ជាបេក្ខជន ស្វែងឱកាសក្លាយជា ម្ចាស់សេតវិមាន។

លោកត្រាំជា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដែលបានកាន់កាប់សេតិវមាន ៤ឆ្នាំមកហើយ ។ ចំណែក លោក ចូលបៃដិន(Joe Biden) ជាបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ ដែលបក្សនេះ កំពុងគ្រប់គ្រងរដ្ឋសភា ។ បក្សនេះ ក៏មានកៅលនយោបាយសម្រាប់តៃវ៉ាន់ផងដែរ។ ឥឡូវនេះ តៃវ៉ាន់កំពុងស្ថិតនៅក្រោមការគំរាមកំហែង ជាខ្លាំងពីសំណាក់ចិន ជាសាច់ឈាមតែមួយ។

ក្រុងប៉េកាំង បានព្រមានថាគឺនៅសល់តែពេលវេលាប៉ុណ្ណោះ គឺកងទ័ពរំដោះប្រជាជនចិន នឹង លើកទ័ពចូលកាន់កាប់ដែនកោះ តៃវ៉ាន់ត្រឡប់មកវិញ។

ការពិតម្ចាស់ដែនកោះតៃវ៉ាន់ នេះទេ ជាម្ចាស់ក្រុងប៉េកាំង ប៉ុន្តែ រដ្ឋាភិបាល នៃរបបសាធារណរដ្ឋចិន ដែលចាញ់សង្រ្គាមនឹងពួកឧទ្ទាម កុម្មុយនិស្ត បានប្រមូលទ័ពរត់ទៅនៅលើដែនកោះមួយនេះតាំងពីឆ្នាំ១៩៤៩។

ដែនកោះមួយនេះ គឺជាសម្ព័ន្ធភាពស្លាប់រស់ជាមួយ អាមេរិកក្រោមសិទ្ធិសញ្ញា ជួយការពារដែនកោះនេះ ដែលមានតាំងពីឆ្នាំ១៩៥៤ គឺក្រោយពីតៃវ៉ាន ផ្ដាច់ខ្លួនពីចិន ដោយសារសង្រ្កាមស៊ីវិល ឆ្នាំ១៩៤៩។ 

តែបែបណាប្រទេស ដែលសំឡឹងទៅរកការបោះឆ្នោតនៅសហរដ្ឋអាមេរិកខ្លាំងជាងគេ ទំនងដែនកោះតៃវ៉ាន់ កំពុងស្ថិត ក្រោមការដឹកនាំរបស់ស្ត្រីម្នាក់គឺអ្នកស្រីសាយអ៊ឺងវិន ។ 

សារព័ត៌មាន Taiwanese News បានចុះផ្សាយ នៅពីថ្ងៃទី៣វិច្ឆិកាថា ប្រជាជនតៃវ៉ាន់ម្នាក់កំពុងសំឡឹងទៅរកការបោះឆ្នោតនៅសហរដ្ឋអាមេរិក ជាពិសេស នៅទី៣វិច្ឆិកានេះ ដែលពលរដ្ឋអាមេរិក ត្រូវចេញទៅកាន់ការិយាល័យបោះឆ្នោត ។

ប្រជាជនតៃវ៉ាន់ កំពុងគិតថាបើបក្សសាធារណរដ្ឋចាញ់ឆ្នោត  តើចិននឹងគាបសង្កត់ តៃវ៉ាន់ ឬក៏អាចបង្កសង្រ្គាម វាយលុកដែនដីរបស់ពួកគេ យ៉ាងឆាប់បំផុត ហើយពេលនោះ ថាតើបក្សប្រជាធិបតេយ្យ ឬ លោក ចូបៃដិន (Joe Biden) អាចអន្តរាគមន៍ជួយកោះតៃវ៉ាន់ដែរទេ?  

សម្រាប់ រដ្ឋមន្ត្រីការបរទេស តៃវ៉ាន់ Joseph Wu បានបញ្ជាក់ជំហរថា តៃវ៉ាន់ត្បិតកំពុងសំឡឹងទៅរកការបោះឆ្នោតនៅអាមេរិកពិតមែន ប៉ុន្តែតៃវ៉ាន់ នៅតែប្រកាន់ភ្ជាប់នូវគោលនយោបាយអព្យាក្រឹត្យសម្រាប់បក្សនយោបាយទាំង២ នៃសហរដ្ឋអាមេរិក ដោយសង្ឃឹមថា ទោះជាលទ្ធផលបោះឆ្នោតបែណាក៏ដោយ គឺទំនាក់ទំនងអាមេរិក និងតៃវ៉ាន់នៅតែរឹងមាំហើយអាមេរិកនឹងមិនបិទភ្នែកអោយតៃវ៉ាន់រងការគាបសង្កត់ ឬឈ្លានពានពីប្រទេសណាមួយឡើយ។

លោករដ្ឋមន្ត្រី បានបន្តថា រដ្ឋាភិបាលតៃវ៉ាន់ នឹងបន្ត សហការជានិច្ចទាំងគណបក្ស ប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋទោះជាបក្សណាឬបេក្ខជនណាឈ្នះឆ្នោតក៏ដោយ។ លោកអះអាងថា បក្សទាំងនេះ សុទ្ធតែបានប្ដេជ្ញានិងបានធ្វើរួចហើយនូវការគាំទ្រ ដែនអធិបតេយ្យតៃវ៉ាន់។

បើតាមលោករដ្ឋមន្ត្រី គឺនៅពេលនេះ មិនមានតៃវ៉ាន់មួយនោះទេ កំពុងរងការបង្កសង្រ្គាមពីប្រទេសចិន គឺមាន ជប៉ុន ឥណ្ឌា និងប្រទេសមួយចំនួននៃសមគមអាស៊ានដែលដែនកោះរបស់ពួកគេ នៅសមុទ្រចិនខាងត្បូងកំពុងរងការវាតទីកាន់កាប់ពីកងទ័ពចិន។

លោកក៏បានអះអាងថាពេលនេះ តៃវ៉ានមានមិត្តកាន់តែច្រើន ហើយសុទ្ធតែបានគាំទ្រ តម្លៃការទូតរបស់កោះតៃវ៉ាន់ ហើយជាពិសេសនៅ ប្រទេសនៅអឺរ៉ុប។ ជាមួយគ្នានេះ អ្នកជំនាញ ផ្នែកកិច្ចការទូត អ្នកស្រី Bonnie Glaser នាយិកាកម្មវីធីអំណាចប្រទេសចិន នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ អន្តរជាតិ សម្រាប់កោះតែវ៉ាន់បានបង្ហាញទស្សនៈថាពួកប្រជាធិបតេយ្យ ត្រូវបានប្រកាន់ភ្ជាប់នូវ យុទ្ធសាស្រ្តគន្លឹះជាមួយតៃវ៉ាន់ ។

អ្នកស្រីបន្តថា សូម្បីប្រទេសផ្សេងទៀតដែល កំពុងរងនូវការវាតទីរបស់ចិន គឺមិនត្រូវកាត់បន្ថយការពង្រឹងសម្ព័ន្ធភាព ឡើយ។ ចុងក្រោយអ្នកជំនាញកិច្ចការការទួតរូបនេះ សង្ឃឹមថា រដ្ឋការរបស់សហរដ្ឋអាមេរិកនិមួយៗនៅតែបន្តជួយតៃវ៉ាន់ ហើយការលក់អាវុធទៅអោយតៃវ៉ាន់នៅតែបន្តគឺដូចកិច្ចព្រមព្រៀងឆ្នាំ១៩៧៩។

ក្នុងស្ថានភាពនេះ មិនថាឡើយកោះតែវ៉ាន់នោះទេ សំឡឹងទៅរកការបោះឆ្នោតនៅអាមេរិក គឺប្រទេសចិន ក៏សំឡឹងមិនដាក់ភ្នែកដែរ ក្នុងការរង់ចាំលទ្ធផលនៃការបោះឆ្នោត។ ប្រធានាធិបតីចិន លោក ស៊ីជិនពីង កាលពីពេលថ្មីៗនេះ លោកបានថ្លែងដែលមើលទៅដូចជាចំអកថាលោកប្រាថ្នាអោយលោកត្រាំជាប់ឆ្នោតមួយអាណត្តិទៀត ។

តែការពិត លោកស៊ីជិនពីង កម្រនឹងមើលមុខលោកត្រាំចំណាស់ នៅពេលអ្នកទាំងពីរមានវត្តមាននៅលើវេទិកាអន្តរជាតិ។ រដ្ឋការរបស់លោកត្រាំ គឺជាអ្នកបញ្ឆេះសង្រ្គាមពាណិជ្ជកម្ម វាយប្រហារចិនហើយ មិនតែប៉ុណ្ណោះ សេតវិមាន បានបញ្ជូននាវាចម្បាំង ជាច្រើនគ្រឿងមកពង្រាយនៅសមុទ្រចិនខាងត្បូង រួចទៅហើយ ដែលចិន ចោទថា រដ្ឋការរបស់លោកត្រាំកំពុងបង្កការឈ្លានពានដែនទឹករបស់ខ្លួន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស