Latest
រដ្ឋមន្ត្រីការបរទេសវៀតណាមថាមិនប៉ះនយោបាយបរទេសទេ ទោះជាមេដឹកនាំលាលែងតំណែងក៏ដោយ
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បាននិយាយថា ការលាលែងពីតំណែងនៃប្រធានាធិបតីវៀតណាម ២រូបក្នុងរយៈពេលត្រឹមជាង ១ឆ្នាំមកនេះ មិនបានប៉ះពាល់ដល់គោលនយោបាយការបរទេស ឬគោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាម ឡើយ។
ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយឱ្យដឹងនៅថ្ងៃពុធ ទី២៧ ខែមីនា ថា ការឆ្លើយតបរបស់លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម នៅឯវេទិកាមួយនៃវិទ្យាស្ថានគ្រឹះស្ថានស្រាវជ្រាវ Brookings...