Latest
លោក ហ៊ុន សែន អួតថាគ្មានអ្នកណាកាន់អំណាចយូរដូចលោកទេនៅលើពិភពលោក
បុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា បង្ហាញមោទកភាពថា នៅលើពិភពលោកគ្មានមេដឹកនាំប្រទេសណាមួយធ្វើជានាយករដ្ឋមន្ត្រីបានយូររហូតដល់ជាង ៣៨ឆ្នាំដូចរូបលោកឡើយ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅថ្ងៃព្រហស្បតិ៍ ទី៣០ មីនា នេះ លោក ហ៊ុន សែន ថ្លែងថា លោកជាអ្នកបំបែកឯកត្តកម្មនៅលើពិភពលោក ដោយសារកាន់អំណាចជានាយករដ្ឋមន្ត្រីយូរជាងគេទាំងអស់។ ក្រៅពីបង្ហាញមោទកភាពហើយ លោកបានទទួលស្គាល់ថាលោកជាមេដឹកនាំក្រាញអំណាចតពូជ និងត្រកូលនៅកម្ពុជាផងដែរ។
លោកថា កន្លងមក ការប្រឹងប្រែងការពារអំណាចដោយកម្ទេច និងការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ និងអ្នកចង់បានប្រជាធិបតេយ្យកន្លងមក ព្រោះតែដើម្បីការពារអំណាចរបស់លោក...